» អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម » ប្រធានាធិបតី​ចិន ជួប​អតីត​មេដឹកនាំ​តៃវ៉ាន់ លោក Ma Ying-jeou នៅ​ទីក្រុង​ប៉េកាំងប្រកាសពីការប្រកាន់ជំហរបង្រួបបង្រួម! » ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​៖ វៀតណាម​ច្រណែន​កម្ពុជា​ស្និទ្ធ​ជាមួយ​ថៃ » កម្ពុជា​បដិសេធថា​មាស​៦​តោន​ដែល​វៀតណាម​ចាប់បាន​មិនមែន​មាស​ខ្មែរ​? » រូបសំណាក​សេះ​សមុទ្ទ​នៅ​ក្រុង​កំពត នឹង​សម្ពោធ​ជា​ផ្លូវការ​f​ថ្ងៃទី​១០ ខែមេសា​ » វិធី​ឆបោក ក្រោមរូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ច្រើន​តាម​បណ្តាញ​សង្គម​ឡូ​វ​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ » ទាល់តែ​ក្រឡាប់​ឡាន​បានដឹងថា​ទំនិញ​យួន​ចូល​តាម​ច្រក​បុស​មន​សង្ស័យ​បន្លំ​ពន្ធ​ » សូម​អញ្ជើញ​ពលរដ្ឋ មក​ជិះ​រថយន្តក្រុង ឥតគិតថ្លៃ ទៅលេង​ស្រុកកំណើត​បុណ្យចូលឆ្នាំថ្មី ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៤ » អតីត​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ប្រធាន​ព្រិ​ទ្ធ​សភា​រំលឹក​កត្តា​សំខាន់ៗ​មួយចំនួន​ដែល​កម្ពុជា​គ្មាន​ចាំបាច់​ត្រូវការ​វត្តមាន​កង​ទ​ព័​បរទេស​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3806 នាក់

ម្សិលមិញ 5698 នាក់

សរុប 14062602 នាក់

អាជ្ញាធរ​ឃុំ​ស្វាយជ្រុំ ទម្លាយ​រឿង​មេការ​របស់​ឧកញ៉ា សុខ ប៊ុន​គំរាមកំហែង​ប្រជាពលរដ្ឋ


​កំពង់ឆ្នាំង​:​ប្រជាពលរដ្ឋ​ឃុំ​ស្វាយជ្រុំ​ជាច្រើន​គ្រួសារ​បាននាំគ្នា​ចេញមក​ធ្វើ​ការតវ៉ា​ជាថ្មី​ម្តងទៀត​នៅ​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​សាលាឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដោយសារ​មេការ​ក្រុមហ៊ុន​របស់លោក សុខ ប៊ុន​(​អតីត​ឧកញ៉ា​ដែលមាន​ជម្លោះ​ជាមួយ​កញ្ញា​សា​សា​) នៅតែ​បន្ត​ធ្វើបាប​ប្រជាពលរដ្ឋ យក​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​មក​ចាប់​ត្រាក់ទ័រ​ពួកគាត់​ដែល​ជួល​គេ​យកមក​ធ្វើការ​ភ្ជួរ​រាស់​លើដី​ស្រែ​របស់​ពួគគាត់​ទៀតផង​។ a sok bun 

​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​៖​ប៉ុន្មាន​ថ្ងៃមុន​នេះ មេការ​របស់លោក​ឩ​ក​ញ៉ា​ម្នាក់​នោះ បាន​ដឹកនាំ​និង​បញ្ជា​អោយ​មន្ត្រី កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ចាប់ខ្លួន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​២​នាក់ រួម​និង​ត្រាក់ទ័រ មួយគ្រឿង ដែល​ពួកគាត់​បាន​ជួល​រួច​យកទៅ​ឈូសឆាយ​លើដី​ស្រែ​របស់គាត់​ទៀតផង ។ អាជ្ញាធរ​ឃុំ​ស្វាយជ្រុំ​បានចាត់ទុក​ថា​វា ជា​អំពើ​សាហាវព្រៃផ្សៃ​ចាប់ជំរិត​មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ក្នុង​ឃុំ​របស់គាត់ ។

​ស្ត្រី​ម្នាក់​ឈ្មោះ កែវ ផល្លា មាន​ទីលំនៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បាន​និយាយ​អះអាងថា គាត់​បាន​ទិញ​ដី​នៅ ចំណុច​អូរ​រំដេញ ស្ថិត ក្នុងភូមិ​ស្វាយចេក ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ តាំងពី​ឆ្នាំ​២០០៨​មកម្ល៉េះ ក្រោយមក​ដោយ​ការខ្វះខាត​ជីវភាព​គាត់​បាន​លក់​ដី​នេះ​បន្តទៅ​ឲ្យ​ស្ត្រី​ម្នា​ក់នៅ​រាជធានី​ភ្នំពេញ ក្រោយមក​ស្ត្រី​ជា​ម្ចាស់​ដី បានអោយ​គាត់​ជួល​ត្រាក់ទ័រ ទៅ​ឈូស​ពង្រៀបដី​នោះ​ដើម្បី​ធ្វើស្រែ ព្រោះ​មាន​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ជីក​ប្រឡាយទឹក ជិត​ដី​របស់​ពួកគាត់​នៅ​ថ្ងៃទី ២៦ ខែមករា​ឆ្នាំ ២០១៩​។ ពេល​ត្រាក់ទ័រ កំពុង​ឈូស​ពង្រាប​ដីស្រែ ស្រាប់តែ​ឈ្មោះ លន់ ឡ​ន ហៅ​ឡុង បាន​នាំ​មន្ត្រី​កងរាជអាវុធហត្ថ ទៅ​ចាប់​ទាំង​មនុស្ស និង​ត្រាក់ទ័រ យកមក​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ដែល​មកដល់ពេលនេះ​ទើបតែ​ត្រូវបាន​ដោះលែង​អ្នកបើក​ត្រាក់ទ័រ ពីរ​នាក់​ប៉ុន្តែ​ត្រាក់ទ័រ​នៅ​មិនទាន់​ដោះលែង​អោយមក​វិញ​នោះឡើយ​។

​ប្រជាពលរដ្ឋ អោយដឹងថា កន្លងមក​ឈ្មោះ លន់ ឡ​ន ហៅ​ឡុង ដើរ​បំផុស​ប្រជាពលរដ្ឋ​អោយ​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ទៅ​ក្រុមហ៊ុន​ពី​៣០០​ទៅ​៤០០​ដុល្លារ​គេ​នឹង​បង្កើត​រោងចក្រ​សាលារៀន​មន្ទី​ពេទ្យ​នៅ​ជិត​ផ្ទះ ដោយ​មិនបាច់​អោយ​កូន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​និង​ទៅ​រៀន​នៅ​ទី​ឆ្ងាយៗ​ពិសេស​មិនបាច់​ទៅ​ព្យាបាល​ឆ្ងាយ​នោះទេ ។

​មេឃុំ​ស្វាយជ្រុំ​លោក យី​ភួ​ន បាន​បញ្ជាក់ថា ឈ្មោះ ឡុង ជា​មេការ​របស់​ឧកញ៉ា សុខ ប៊ុន ដែល​បាន​ទិញ​ដី​ជាង ១ ពាន់​ហិកតា នៅក្នុង​ឃុំ​ស្វាយជ្រុំ ។ ក៏ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​មិនទាន់បាន​លក់​ទៅឱ្យ​ឈ្មោះ​ឡុង​នេះដែរ ដែលមាន​ផ្ទៃដី​ប្រមាណ​ជាង ១៥០​ហិកតា គឺ​នៅក្នុង​រង្វង់​គ្របដណ្តប់​ពីលើ របស់​ឈ្មោះ​ឡុង ដែលជា​មេការ​របស់លោក ឧកញ៉ា ។ មេឃុំ​ថា​ពេល​ប្រជាពលរដ្ឋ​ទៅ​បង្ករ​បង្កើន​ផល​គឺ​មិន​បានទេ សូម្បីតែ​ការលក់ដូរ​ក៏​មិន​បានដែរ បើ​ចង់​លក់​លុះត្រាតែ​លក់ អោយ​ក្រុមហ៊ុន ។

​ឈ្មោះ​ឡុង​នេះ​កាលពី​រដូវ​ទឹក​ឡើង ប្រជាពលរដ្ឋ​មក​តវ៉ា​បាន​សន្យា​ចំពោះមុខ​ប្រជាពលរដ្ឋ​អ្នកសារព័ត៌មាន​ថា​៖ នៅពេល​ទឹក​ស្រក បងប្អូន​ប្រជាពលរដ្ឋ មាន​ដី​នៅ​ចំណុច​ណា សូម​ទៅធ្វើ​ស្រែ​ជាធម្មតា​ចុះ ហើយ​រឿង​ដី ចង់​លក់​អោយ​អ្នកណា​ក៍បាន ក្រុមហ៊ុន​មិន​បង្ខំ​នោះទេ ។ តែ​ធាតុពិត ពេល​បងប្អូន​ទៅធ្វើ​ស្រែ បែ​ជា​ហៅ កងរាជអាវុធហត្ថ ទៅ​ចាប់​គ្នា​ទៅវិញ ពិតជា​សាហាវព្រៃផ្សៃ​ពេក​ហើយ​ធ្វើ​មកលើ​ប្រជាពលរដ្ឋ ។a sok buna1

ពេលនេះ​លោក​ទ្រាំលែងបាន​ហើយ​ដោយសារតែ​ការ​ធ្វើបាប​ប្រជាពលរដ្ឋ​ខ្លាំងពេក​និង​មានការ​គម្រាម​មកលើ​លោក​ញយ​ដងដោយ​មិនអោយ​ចុះហត្ថលេខា​អោយ​ប្រជាពលរដ្ឋ​ទិញ​ឬ​លក់​ដី​ក្នុង​តំបន់​នោះ​ហើយ​ក្នុងនាម​លោក​ជា​អាជ្ញាធរ​ឃុំ​ស្វាយជ្រុំ សូម​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរខេត្ត ពិសេស​ប្រមុខ​រាជ រដ្ឋាភិបាល​សូមមេត្តា​ចាប់​វិធានការ​ក្តៅ​និង​ជួយ​ដោះស្រាយ​លើ​បញ្ហា​មេការ​របស់​ក្រុមហ៊ុន​លោក​ឩ​ក​ញ៉ា សុខ ប៊ុន ដែលមាន​បុគ្គល​ឈ្មោះ​លន់​ឡ​ន​ហៅ​ឡុង​ប្រើប្រាស់​ច​រឹក​ច្រងេងច្រងាង​ដែល​តែងតែ​ដើរ​គម្រាមកំហែង​បំភិត​បំ​ភ​យ័​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់លោក​មិន​ឈប់​មិន​ឈ​និង​បានធ្វើ​ការរារាំង​មិនអោយ​ប្រជាពលរដ្ឋ​បានធ្វើ​ស្រែ​លើដី​របស់​ពួគគាត់​នោះឡើយ ។

​ឈ្មោះ​លន់ ឡ​ន ហៅ​ឡុង ដែលជា​មេការ​ក្រុមហ៊ុន​ដែល រង​ការចោទប្រកាន់​ខាងលើ​បាន​និយាយ​យ៉ាងខ្លី​ថា លោក​មិនបាន​ចាប់​គ្រឿងចក្រ​នោះទេ គឺ​មន្ត្រី​ជំនាញ​នោះទេ​ជា​អ្នក​ចាប់ ហើយ​ពេលនេះ គេ​ដោះលែង​វិញ​អស់ហើយ ប៉ុន្តែ​ម្ចាស់​គ្រឿងចក្រ​មិន​មក​យក ?​។

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​វិញ​បាន​ប្រាប់ថា លោក​មិនបាន​បញ្ជា​ឲ្យ​ចាប់​គ្រឿងចក្រ​នោះទេ ព្រោះ​ពេល​អោយ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​ឃើញថាៈ ដី​នោះ​ជា​ដីស្រែ​របស់​ប្រជាពលរដ្ឋ ធ្វើស្រែ​រាល់​ឆ្នាំ មិនមែនជា​ដីព្រៃ​លិច​ទឹក​ទេ ហើយ​លោក​ក៏បាន​ឲ្យ​ដោះលែង​មនុស្ស​និង​ត្រាក់ទ័រ​ទៅវិញ ប៉ុន្តែ​បើ​គេ​មិន​ដោះលែង​ជា​រឿង​របស់គេ ៕a sok bun1 a sok bun2 a sok buna