» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9741 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136622 នាក់

លោក វ៉េង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្ងំស្ងៀម​មិនមាន​ចំណាត់ការ​ផ្លូវច្បាប់​ ចំពោះ​ទង្វើ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ ចែ ណាត នៅ​ខេត្តរតនគិរី ដែល​បញ្ចេញ​អក​ប្ប​កិរិយា ជេរប្រមាថ​លើ​ព មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ពេល​ចុះបង្ក្រាប​បទល្មើស​


រតនៈគិរី៖​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នៅតាម​បណ្តាញ​សង្គម និង​តាម គេហទំព័រ​សារព័ត៌មាន​នានា​ក្នង​ស្រុក​ជាច្រើន បាន​ចុះផ្សាយ ព្រោងព្រាត​ពី​ទង្វើ​ប្រឆាំងនឹង​បទបញ្ជា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាង​គឃ្លើន ពី​សំណាក់​មេ​ឈ្មួញ​ឈើ​ជា​ស្ត្រី​ជើង​ខ្លាំង​ឈ្មោះ​ចែ​ណាត ដ៏​ល្បី នៅ​ខេ​ត្រត​ន​គិរី បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ឈើ​ជា​រៀងរាល់ថ្ងៃ​ទៅ​លក់​នៅ​ស្រុក​យួន ដោយ​មិន​កោតខ្លាច​នឹង​ការ បង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​ណា​ឡើយ​។ ផ្ទុយទៅវិញ គឺ​ហ៊ាន​បែរ​ក្បាល​ចង់​ខាំ​សម្លាប់​មន្ត្រី​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ​ទៅវិញ ។car foree4

ជាក់ស្តែង​ករណី​លោក ទន់ វីរៈភាព នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ​ត្រូវ​អ្នករកស៊ី​ដឹកឈើ​ព្រលះ​យ៉ាងដំណំ​មិន​សំចៃមាត់ ខណៈ​លោក​ដេញចាប់ បង្ក្រាប​ឡាន​ដឹកឈើ​របស់​ចែ​ណាត នៅក្នុង​ស្រុក​បរ​កែវ ។ ហេតុការណ៍​ដ៏​កក្រើក​មួយ​នេះ បានកើត​ឡើង នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល លើផ្លូវ​ជាតិ​លេខ​៧៨​អា ត្រង់ចំណុច​លើ​ទួល​អូរ​ត្រាវ ស្ថិតនៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតន​:​គី​រី​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ទន់ វីរភាព មុខងារ​នាយរង​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ ស្រុក​អូរ​ជុំ ជា​អ្នក​ចុះ​ចាប់​ផ្ទាល់ បាន​ឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹងថា នៅក្នុង​សកម្មភាព ចុះបង្ក្រាប​នេះ​គាត់​មាន​គ្នា​ពីរ​នាក់ បាន​ឃាត់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​មួយគ្រឿង ដែលមាន​ស្លាក​លេខ កំពុងចាម ២A-៥៥៨៨ ពណ៌​សរ​ផ្ទុក​ឈើ​ប្រភេទ​ធ្នុង ពេញ​មួយ​ឡាន​សាំ​យ៉ុង បំណង​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ អូ​រយ៉ា​ដាវ​។​

​លោក​បាន​បន្តទៀតថា ពេលដែល​លោក​បាន​ឃាត់​រថយន្ត​ដឹកឈើ​នោះ ម្ចាស់​រថយន្ត​មិន​ព្រម​ឈប់ នឹង​បើក​បន្ត​ព្យាយាម​រត់គេច​ដោយ​ឃើញ​សកម្មភាព មេ​ឈ្មួញ​ធ្វើបែបនេះ​លោក ទន់ វីរភាព នាយរង​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ​អូរ​ជុំ បាន​យក​ដែក​ស្រួច​ចាក់​បំបែក​កង់ឡាន​ដឹកឈើ ស្រាប់​តែមាន​ក្រុម​ឈ្មួញ​ដែលមាន​គ្នា​ជាច្រើន​នាក់ មក​ចាប់​តោង​ដៃ​មេព្រៃ​មិន​ឲ្យ​ចាក់​កង់ឡាន នឹង​រុញ​ទ្រូង​មេព្រៃ​ឲ្យ​ផ្ងារ​ក្រោយ និង​មាន​បក្សពួក​ខាង​ឈ្មួញ​ឈើ​ពីរ​ទៅ​បីនាក់​ទៀត តោង​បំពង់​ទីប គំរាម​វៃ​មេព្រៃ​ទៀតផង​។ ដែល​មើលទៅ​គឺ​ហាក់​មាន​ចេតនា​ប៉ុនប៉ង ធ្វើ​មនុស្សឃាត​មកលើ​មន្ត្រី​រដ្ឋា​បាល​ព្រៃឈើ ។ ប្រភព​បន្តថា ខណ​:​នោះ លោក​មេព្រៃ​បាន​ចាក់​កង់ឡាន​បែក ដូច​បំណង ពេលនោះ​ក្រុម​ឈ្មួញ បាន​ដូរ​កង់ឡាន រត់​ទៅមុខ​បន្តទៀត រួច​មេព្រៃ​បាន​បើកឡាន​ម៉ាក​លុច​សុ​ី​ស​៣៣០​កាក់​ឡាន​ដឹកឈើ​បន្ត ពេលនោះ​ក្រុម​ឈ្មួញ យក​ឡាន​សេរី​ទំនើប ២​គ្រឿង​ទៀត មក​គៀរ​រថយន្ត​មេព្រៃ​ដូច​នៅក្នុង​រឿង​ហូ​លី​វ៉ូត​អញ្ចឹង​ហេតុការណ៍​នេះ​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​រថយន្ត​លោក​មេព្រៃ រង​ការខូចខាត​ដោយ​ឆ្កូត​ថ្នាំ​ខាងឆ្វេង​យ៉ាងដំណំ​។​
​លោក ទន់ វីរភាព បាន​អះអាងថា អត់​មាន​របួស​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​គ្រិច​កដៃ​ខាងស្តាំ ពេល​ដេញ​គៀរ​គ្នា តែ​រថយន្ត​ដឹកឈើ​រត់គេច​បានតែ​ជាង​២០​គីឡូ ក៏​ចាប់បាន​វេលា​ម៉ោង​៧​យប់ ក្នុង​ថ្ងៃ​ដដែល ត្រង់ចំណុច​ភូមិបរ​កែវ​ចាស់ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ។​បច្ចុប្បន្ន វុ​ត្ថុ​តាង​ឈើ និង​រថយន្ត​យកមក​រក្សា​ទុក្ខ​នៅ​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ​ស្រុក​បរ​កែវ ដើម្បី​ចាត់​វិធាន ការ​តាម​និតិ​វិធី​ច្បាប់ ។ លោក ទន់ វីរភាព បាន​បន្តទៀតថា មុននឹង​ឈានដល់​ការបង្ក្រាប​រថយន្ត​ដឹកឈើ​នេះ បាន​មានការ​លំបាក​ខ្លាំង ដោយមាន​បទបញ្ជា​ពី​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បាន​បន្ថែម​កម្លាំង​មេព្រៃ ៧​ទៅ​៨​នាក់​ទៀត ទើប​ចាប់បាន ហើយ​លោក​ទន់ វីរភាព បាន​អះអាងថា មេ​ឈ្មួញ​ដែលជា​ម្ចាស់​ឈើ និង​រថយន្ត មានឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត ដែលមាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតន​:​គី​រី​។car foree2

បើតាម​របាយ ការណ៍​បាន​បញ្ជាក់ថា ក្នុងករណី​ដូចគ្នា​ដែល នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ក៏មាន​រថយន្ត​សាំ​យ៉ុង ដឹកឈើ​ដែលមាន​ស្លាក​លេខ ភ្នំពេញ ២A-០៩០៩ បាន​បុក​ជាមួយ​ឡាន​ក្រុម​អ្នក​សារពត៌មាន បណ្ដាល​ឲ្យ​បែក​កញ្ចក់​រថយន្ត និង​កាំ​ម៉ា​រី​គូទ​ស្វិត ចំនួន​៤​គ្រឿង របស់​នាក់​កាសែត ខូចខាត​យ៉ាងដំណំ បច្ចុប្បន្ន សម​កិច្ច​ប៉ូលិស​ស្រុក​កូន​មុំ យកមក​រក្សាទុក​២​គ្រឿង ឡាន​នាក់​កាសែត​ចំនួន​២​គ្រឿង​ទៀត បើក​រត់គេច​បាត់់ សមត្ថកិច្ច​ស្រុក​កូន​មុំ បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃ​១៦ ខែកក្កដា ឆ្នាំ​២០១៨ មាន​បងប្អូន​នាក់​កាសែត ដែលជា​ម្ចាស់​ឡាន មកសុំ​យក​រថយន្ត​គាត់​វិញ តែ​សម​កិច្ច​មិនទាន់​ប្រគល់ជូន​ទេ ដោយ​រង់ចាំ​ថ្នាក់លើ​បញ្ជា​រម​កសិន ទើប​ហ៊ាន​ប្រគល់ជូន ។

មហាជន និង​ប្រជាពលរដ្ឋ​បានលើកឡើង​ជាម​តិ យោបល់​ថា ថ្នាក់លើ ពិសេស​ក្រសួងកសិកម្ម ដែលមាន លោក វ៉េង សុខុន ជា​រដ្ឋមន្ត្រី ហើយ​កាន់តែ​ពិសេស​ទៅទៀត គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ទាល់​តែម្តង​គួរតែ​ជួយ​អន្តរាគមន៍ លើកទឹកចិត្ត​ដល់​មន្ត្រី​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ​ដែល​តស៊ូ លះបង់​អាយុជីវិត​ហ៊ាន​ចេញមុខ​ប្រដេញ​ចាប់​បង្ក្រាប​ពួក​ឈ្មួញ​ឈើ​យ៉ាង​អង់អាច ដូច​លោក ទន់ វីរៈភាព គឺ​បានទទួល រង​នូវ​ការជេរប្រមាថ​ជា​សាធារណៈ​យ៉ាង​អសីលធម៌ ។ ដូច្នេះ​មិនគួរណា​លោក រដ្ឋមន្ត្រី វ៉េង សុខុន សម្ងំ​ឈឹង​បែបនេះ​ទេ ឬ ទុកអោយ​ឈ្មួញ​ឈើ​ជេរប្រមាថ​មន្ត្រី​ថ្នាក់ក្រោម​តាម​អំពើ​ចិត្ត ចឹ​ង​ឬ ? ។ ដោយឡែក​លោក វីរៈភាព​បានអោយដឹង​ចុងក្រោយ មុននេះ​បន្តិច​ថា លោក បាន​ត្រៀម​រៀបចំ​ឯកសារ​ដាក់ពាក្យ បណ្តឹង ប្តឹង​ចែ​ណាត និង ប្តី របស់គាត់​ទៅ​ស្ថាប័ន​អយ្យការ ខេត្តរតនគិរី​ហើយ ៕ ដោយ ស៊ុន សុផល​a foree tun a foree tun1 a foree tun2