» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11066 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701237 នាក់

បែកធ្លាយ​រឿងអាស្រូវ ពុករលួយ​គាបសង្កត់​សិស្សានុសិស្ស ជំរិត​ទារលុយ​ដែល​ប្រព្រឹត្តឡើង​ពី​អ្នកគ្រូ លឹម សុវណ្ណនី នៅ​វិទ្យាល័យ​កោះកុង


​កោះកុង​៖​​សម្តេច​តេ​ជោ ហ៊ុន សែន អមដំណើរ​ដោយ​លោក ហង់ ជួនណា​រ៉ុង កុង្សីយ៍​ក្រសួង​អប់រំ និង​កីឡាបាន​អញ្ជើញ​ទៅ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​វិទ្យាល័យ​កោះកុង ជា​ផ្លូវការ​​ព្រឹក​ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ ប្រតិភូ​អមដំណើរ​អញ្ជើញ​ទៅ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ ជា ផ្លូវការ​នៅ​សាលា​វិទ្យាល័យ​កោះកុង ។a hun koh 

តែ​អ្វី​ដែលជា​ប្រការ​គួរអោយ​ចាប់អារម្មណ៍​បំផុត​ពី​មហាជន​នោះ​គឺ​ក្រៅពី​ការទទួល ស្វាគមន៍​ពី​ប្រជា​ពលរ​ដ្ខ និង​មន្ត្រីរាជការ សិស្សានុសិស្ស​យ៉ាង ច្រើន​កុះករ ស្រាប់តែ​មានការ​បែកធ្លាយ​នូវ​រឿងអាស្រូវ​គាប សង្កត់​ជំរិត​ទារលុយ​ពី​សិស្សានុសិស្ស នៅក្នុង​វុ​ទ្យា​ល័យ​កោះកុង ដែល​ប្រព្រឹត្តឡើង​ពី​អ្នកគ្រូ​ឈ្មោះ លឹម សុវណ្ណនី យ៉ាង​ល្បី រញ្ជួយ​ពេញ​បណ្តាញ​ស​ង្គុ​ម facebook ។

​តាម​ប្រភពព័ត៌មាន​បាន​បង្ហោះ​បាន​បញ្ជាក់ថា សិស្ស​ថ្នាក់​ទី​៧ មួយចំនួន នៃ​វិទ្យាល័យ​កោះកុង បាន​ថ្លែង​ចោទប្រកាន់​ចំពោះ អ្នកគ្រូ លឹម សុវណ្ណនី ដែលជា​គ្រូបង្រៀន​មុខវិជ្ជា ពលរដ្ឋ និង សីលធម៌ ថ្នាក់​ទី​៧ A-E នៃ​សាលា​វិទ្យាល័យ​កោះកុង និង ត្រូវជា​ក្មួយ​ស្រី របស់លោក​ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តកោះកុង ថា​បាន​លក់​វិញ្ញាសារ​ថ្លៃ​កប់​ពពក ដោយ​ក្នុង​១​សន្លឹក មានតម្លៃ​ចាប់ពី​៥​ពាន់​រៀល ទៅ​១​ម៉ឺន​រៀល ដែលជា​ហេតុ​ធ្វើអោយ​សិស្ស​ក្រីក្រ​ជាច្រើន​ពុំមាន​លទ្ធភាព​ក្នុង​ការទិញ​វិញ្ញាសារ​របស់​អ្នកគ្រូ ការលើកឡើង​ខាងលើ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅយក​ព័ត៌មាន​ដល់​សាលា​វិទ្យាល័យ​កោះកុង​។​

​បើទោះបី​ជាមាន​សិស្ស​ជាច្រើន​បាន​ថ្លែង​ទទួលស្គាល់ថា​ពួកគេ​ពិតជា​បាន​ទិញ​វិញ្ញ​សារ​ក្នុងតម្លៃ​ចាប់ពី​៥​ពាន់​ទៅ​១​ម៉ឺន​យ៉ាងណាក្តី ក៏​អ្នកគ្រូ លឹម សុវណ្ណនី បាន​ថ្លែង​បដិសេធថា អ្នកគ្រូ​មិនបាន​លក់​វិញ្ញាសារ​អោយទៅ​សិស្ស​ដូច​ការចោទប្រកាន់​នោះទេ ការដែល​អុ្ន​ក​គ្រូ​យកលុយ​ពី​សិស្ស​ក្នុង​ម្នាក់​៥​ពាន់​រៀល​នោះ គឺជា​កម្រៃ​ពលកម្ម​របស់​អ្នកគ្រូ​ក្នុងការ​បង្រៀន​គួរ​សិស្ស​ទាំងនោះ​ទៅវិញ​ទេ​។​

​លោក ម៉ែន ស៊ីថា​ត នាយក​សាលា​វិទ្យាល័យ​កោះកុង​បាន​ថ្លែងថា ចំពោះ​បាតុភាព​មិន​ប្រក្រតី នៃ​ការលក់​វិញ្ញ​សារ​បស់​អ្នកគ្រូ លឹម សុវណ្ណនី ត្រូវបាន​ខាង​សាលា ធ្វើ​របាយ​ការ​ណ៏​បញ្ជូនទៅ​មន្ទីរអប់រំ យុវជន និង កីឡា​ខេត្តកោះកុង​រួចហើយ ហើយ​ចំពោះ​ចំណាត់ការ​បែបណា​ចំពោះ​រឿងរ៉ាវ​ខាងលើ​នោះ គឺ​ស្រេច​តែ​ខាង​លោក​ប្រធាន​មន្ទីរ​នោះទេ​។​

​ជុំវិញ​បាតុភាព​មិន​ប្រក្រតី​ខាងលើ ភ្នាក់ងារ​យើង​នៅ​ពុំទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក ង៉ែត ឡឹង បាន​នៅឡើយ​ទេ ដោយ​លោក​គ្រាន់តែ​បាន​ឆ្លើយ​ទទួលស្គាល់​តាម​ទូរស័ព្ទ​ថា អ្នកគ្រូ លឹម សុវណ្ណនី ពិតជា​ក្មួយ​របស់លោក​មែន តែ​ចំពោះ​ចំណាត់ការ​យ៉ាងណា​នោះ​លោក​នៅ​ពុំទាន់​បាន​បកស្រាយ​នៅឡើយ​ទេ ដោយបាន​ប្រាប់ថា​ពេលនេះ​លោក​កំពុង​ជាប់រវល់​។​

​មតិ​មហាជន​ជាច្រើន​បានលើកឡើង​ថា​ចាំមើល ចំពោះ​ការធ្វើ​ខុស​បទបញ្ជាផ្ទៃក្នុង របស់​សាលា​ពី​សំណាក់​អ្នកគ្រូ លឹម សុវណ្ណនី ដែល​ត្រូវជា​ក្មួយ​ស្រី​របស់លោក ង៉ែត ឡឹង ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តកោះកុង អាច​និង​មាន​ចំណាត់ការ​ពី​សំណាក់​មន្ទីរ​ដែរ​រ​ឬទេ បើ​ស្តោះ​លើ​ទ្រូង​ឯង​បែបនេះ​៕a hun koh1 a hun koh3 a hun koh2 

​