» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5339 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056568 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ណែនាំ​សមាគម​សិល្បករ​ខ្មែរ​ដឹកនាំ​ដោយ​អ្នកឧកញ៉ា ម៉ៅ ចំណាន​ឲ្យ បន្ត​ខិតខំ​ជួយ​ដល់​សិល្បករ​ដែល​ជួប​ការលំបាក និង​មាន​វ័យចាស់​

​ភ្នំពេញ​៖​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ដឹកនាំ​ប្រតិភូ​សមាគម​សិល្បករ​ខ្មែរ​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ​២០២៤​នេះ​។a manet chomnan 

​ក្នុងឱកាស នៃ​ជំនួប អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ បាន​គោរព​រាយការណ៍​ជូន​សម្ដេច​ធិបតី​អំពី​សមិទ្ធផល​ការងារ ដែល​សមាគម​សិល្បករ​ខ្មែរ សម្រេចបាន​នាពេល​កន្លងមក ការរៀបចំ​កែសម្រួល​រចនាសម្ព័ន្ធ​ដឹកនាំ និង​បទបញ្ជាផ្ទៃក្នុង​របស់​ស​មា​គម ព្រមទាំង​ការរៀបចំ​ផែនការ​សកម្មភាព និង​ទិសដៅ​ការងារ​របស់​សមាគម ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន ដោយ​ផ្តោតលើ​សកម្មភាព​ចំបង​មួយចំនួន រួមមាន​៖

១). ការប្រមូល​ចងក្រង​សមាជិក​របស់​សមាគម ដែល​ផ្តោតលើ​សិល្បករ​ដែលមាន​អាជីព​សម្តែង​សកម្ម សិល្បករ​ដែល​បាត់បង់​សមត្ថភាព​សម្តែង អតីត​សិល្បករ និង​សិល្បករ​មហាជន និង​២).​ការផ្តល់​នូវ​អត្ថប្រយោជន៍​មួយចំនួន​ដល់​សមាជិក​របស់​សមា​គម​សិល្បករ​ខ្មែរ តាមរយៈ​សេវា​ជួយសង្គ្រោះ​ជិវិត​(​ការផ្តល់​ឈាម​) សេវា​ជំនួយ​ផ្នែក​ច្បាប់ និង​វិញ្ញាបនបត្រ​បញ្ជាក់​ពី​អាជីព​របស់​សិល្បករ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ តាម​តម្រូវការ​ជាក់ស្តែង និង​ការទទួលបាន​នូវ​មូលនិធិ​ទ្រទ្រង់​របស់​សមាគម​ដល់​សមាជិក​ផងដែរ​។

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​សម្ដែង នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ ជាមួយ​អ្នកឧកញ៉ា ម៉ៅ ចំណាន និង​សហការី ព្រមទាំង​បាន​អបអរសាទរ​ជាថ្មី​ម្តងទៀត​ចំពោះ​អ្នកឧកញ៉ា ដែល​ទទួលបាន​សេចក្តីទុកចិត្ត និង​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ សម្រាប់​អា​ណិ​ត្ត​ថ្មី​នេះ​។​សម្តេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​សមាគម​បន្ត​ខិតខំ​ប្រមូល​ចងក្រង​សិល្បករ សិល្បការិនី​គ្រប់​ទម្រង់​ចូល​ជា​សមាជិកសមាគម​សិល្បៈ ដើម្បី​ប្រសិទ្ធភាព​នៃ​ការធ្វើការ​រួមគ្នា ដោយ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក ជាពិសេស​ជួយ​ដល់​សិល្បករ​ដែល​ជួប​ការលំបាក និង​មាន​វ័យចាស់ ដែល​បាត់បង់​សមត្ថភាព​សម្តែង​។

​សម្តេច​ធិបតី ក៏បាន​លើកទឹកចិត្ត​ឱ្យមាន​ការសហការ ជាមួយ​បណ្តា​ស្ថាប័ន​-​អង្គភាព​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ចូលរួមចំណែក​ក្នុង​ការកសាង សមាគម​សិល្បៈ​ខ្មែរ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត និង​ផ្តល់ឱកាស​ចូលរួម​ដល់​សិល្បករ សិល្បការិនី​គ្រប់​ទម្រង់​សិល្បៈ​ផ្សេងៗ ទោះបី​មិនមែនជា​សមាជិក​របស់​សមាគម ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​សិល្បៈ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្តេច​ធិបតី បាន​ផ្តល់នូវ​អនុសាសន៍​ណែនាំ​ដល់​សមាគម​បន្ត​អនុវត្ត​ការងារ​សំខាន់ៗ​ចំនួន ៣ ដែល​រួមមាន​៖ (១) លើកទឹកចិត្ត​ឱ្យ​សមាគម​ចូលរួម​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុងការ​សិក្សា​ស្រាវជ្រាវ​ចងក្រង​ឯកសារ​គោល និង​កំណត់​អត្តសញ្ញាណ​នៃ​ស្នាដៃ​សិល្បៈ​ឱ្យបាន​ច្បាស់លាស់ (២) ចូលរួម​ផ្សព្វផ្សាយ​នូវ​ស្នាដៃ​សិល្បៈ​ឱ្យ​កាន់តែ​ទូលំទូលាយ តាមរយៈ​ការរៀបចំ​បង្កើត​ព្រឹត្តិការណ៍ ឬ​សកម្មភាព​ផ្សេងៗ ដើម្បីឱ្យ​សាធារណជន​បាន​យល់ដឹង​អំពី​វប្បធម៌​សិល្បៈ​ដ៏​ផូរផង​របស់​ជាតិ និង (៣) បន្ត​ជំរុញ​ការចូលរួម​អនុវត្ត​ប្រកបដោយ​ភាពបត់បែន​នូវ​ស្នាដៃ​សិល្បៈ​វប្បធម៌ ដោយ​ឈរលើ​មូលដ្ឋាន​ជាក់លាក់ និង​ច្បាស់លាស់ ដើម្បី​លើកកម្ពស់ និង​ជំរុញ​ទីផ្សារ ដោយ​ធានាបាន​នូវ​និរន្ត​ភាព និង​ចីរភាព​នៃ​វិស័យ​សិល្បៈ ប្រកបដោយ​ភាព​ច្នៃប្រឌិត ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​សមាគម​ជំរុញ​ការអនុវត្ត​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដើម្បី​លើកកម្ពស់​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ និង​ចូលរួម​ផ្សព្វផ្សាយ​សារ​អប់រំ​ផ្សេងៗ ដូចជា​ការប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន និង​ខិតខំ​ចូលរួមចំណែក​ផលិត នូវ​មាតិកា​ដើម​ដោយ​ខ្លួនឯង (Original Content) ផងដែរ​។

សមាគម​សិល្បករ​ខ្មែរ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៦ ដោយ​គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ មាន​អាយុកាល ១៨ ឆ្នាំ ឬ ៦ អាណត្តិ​មកហើយ ។ សមាគម​បាន​ចូលរួម​ដល់​ការលើកកម្ពស់​តម្លៃ​សីលធម៌​សង្គម​របស់​សិល្បករ​ខ្មែរ ដើម្បី​រក្សា​ឱ្យបាន​នូវ​កិត្តិយស​ស័ក្តិ​សមជា​សិល្បករ សិល្បការិនី​តំណាង​ជាតិ តាមរយៈ​ការអភិរក្ស អភិវឌ្ឍន៍​សិល្បៈ​វប្បធម៌​ជាតិ និង​ចងក្រង​សមាជិក​ដែលជា​កម្លាំង​ស្នូល ។ សមាគម​បានរ​កៀរគរ​សប្បុរសជន និង​អ្នកមាន​លទ្ធភាព ដើម្បី​ជួយ​ដល់​ការលើកស្ទួយ​សិល្បៈ និង​វប្បធម៌ ជាពិសេស គឺ​ស្វែងរក​ធនធាន សម្រាប់​ការបណ្តុះបណ្តាល និង​ដុសខាត់​សមត្ថភាព​យុវ​សិល្បករ ឱ្យ​បង្កើត​នូវ​ស្នាដៃ​សិល្បៈ​ថ្មីៗ ។​a manet chomnan4 (2) a manet chomnan5 a manet chomnan6