» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8613 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698784 នាក់

គេ​និយាយថា​នាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ជា​បុរស ត្រូវប៉ាន់​គ្រប់ពេល​



​មណ្ឌលគិរី ៖ លោក ប៉ែត ភក្ត្រា នាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បណ្តោយ​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​។a dim pork

ប្រជាពលរដ្ឋ​និយាយថា​តើ​ពួក​ឈ្មួញ​រកស៊ី​ដឹកឈើ​ចេញពី​ខេត្តមណ្ឌលគិរី ទៅ​ប្រទេស​វៀតណាម ប្រមូល​ឈើ​ចេញពី​ប្រភព​ណាខ្លះ​? ព្រោះថា នៅ​ខេត្តមណ្ឌលគិរី ឈើ​ដែល​សេសសល់​គឺមាន​នៅតាម​ដែនជម្រកសត្វព្រៃ​នានា ។ ជាក់ស្តែង​ឈ្មួញ​សព្វថ្ងៃ​កំពុង​សម្រុក​ដឹកឈើ​ចេញពី​តំបន់​ដេ​អេ នៅជាប់​ក្បែរ​នឹង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្រោម​អំណាច​គ្រប់គ្រង និង​ចាត់ចែង​របស់លោក ប៉ែត ភក្ត្រា​តែ​ត​ម្តង​។​

​ប្រភពពី​ពួក​ឈ្មួញ​រកស៊ី​ឈើ​នៅ​ខេត្តមណ្ឌលគិរី និយាយថា ពួកគេ​បាន​បង់លុយ​ជាប្រចាំ​ខែ​ឲ្យ​ទៅ​លោកនាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក លោក ប៉ែត ភក្ត្រា ក្នុង​១​ខែ​យ៉ាងហោចណាស់​១៥០០​ដុល្លារ​។ ក្រៅពីនេះ​ពួកគេ​បាន​ចំណាយ​ច្រើន​ទៅលើ​សមត្ថកិច្ច​ច្រើន​ប្រភេទ​នៅក្នុង​ខេត្ត​ផងដែរ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ នៅក្នុង​ដំណាក់កាល​បិទ​ខ្ទប់​នេះ មិនមាន​ការចំណាយ​ច្រើន​ទៅលើ​ស្ថាប័ន​ផ្សេងៗ​ទៀត​ទេ ពីព្រោះ​គ្មាន​នរណា​ទៅដល់​នឹង​ឃើញ​សកម្មភាព នៃ​ការដឹកជញ្ជូន​ឈើ​របស់​ពួកគេ​នៅឡើយ​។ ដូច្នេះ ពួកគេ​ចូលទៅ​ដឹកឈើ​ដល់​តំបន់​អភិរក្ស​ស្រែ​ពក​នោះ​តែម្ដង ហើយ​សេវា​ប្រចាំខែ​សម្រាប់​ជូន​លោក ប៉ែត ភក្ត្រា ច្រើន​តាម​នោះដែរ​។​

​ជាក់ស្តែង នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​ក្នុងភូមិ​ដេ​អេ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ប្រទះឃើញ​គំនរ​ឈើ​ច្រើន​កន្លែង សរុប​៦៣​ដុំ ដែលមាន​មុខកាត់​ធំៗ ជា​ប្រភេទ​ឈើ​ស្រឡៅ​, សុ​ក្រំ​, ខ្វាវ​, ឈ្លីក យកមក​លាក់ទុក​ខាង​ក្រោយ​វត្ត​ដេ​អេ​។​​លោក ប៉ែត ភក្ត្រា មាន​អតីត​ភាពជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សម្រាប់​គាត់​គេ​ខ្សឹបខ្សៀវ​ថា អតីត​មេព្រៃ​រូបនេះ​ធ្លាប់​មានរឿង​ដែល​ព្យួរទុក​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​ផងដែរ​។ គាត់​នេះ​មាន​ជំនាញ​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ ជាមួយ​ឈ្មួញ​កាប់​ឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន តាំងពី​លោក​ចូលកាន់​តំណែង​ជានា​យក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។ យ៉ាងណាក៏ដោយ លោក​ពូកែ​ធ្វើ​ស្ងៀមស្ងាត់​ដូចជា​មិនដឹង​រឿង​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត រោង​សិប្បកម្ម​ច្រើន​ស្អេកស្កះ​នៅ​ជិត​តំបន់​ស្រែ​ពក សុទ្ធតែ​ដឹកឈើ​ចេញពី​តំបន់​អភិរក្ស​របស់លោក ប៉ែត ភក្ត្រា ។ តើ​ពួក​ម្ចាស់​រោង​សិប្បកម្ម​ទាំងនោះ​បាន​ឈើ​មក​ដោយ​មិន​បង់ថ្លៃ​ទេ​ឬ​? ។​

​ពួក​ឈ្មួញ​ល្បីៗ​ប៉ុន្មាន​នាក់ នៅក្នុង​ខេត្តមណ្ឌលគិរី ដើរ​រ​និយាយ​តាម​ហាង​កាហ្វេ​ថា ពួកគេ​បាន​ចំណាយ​ប្រាក់​ជូន​លោកនាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក លោក ប៉ែត ភក្ត្រា រាប់​ឆ្នាំ​ទៅហើយ បើទោះបីជា​ពេលខ្លះ​ពួកគេ​មិនបាន​ចូល​ជ្រៅ​ទៅ​ដឹកឈើ​នៅក្នុង​តំបន់​ស្រែ​ពក​នោះ​ក៏ដោយ​។ ពួក​ឈ្មួញ​ទាំងនោះ​អះអាងថា កាលពី​មិនទាន់មាន​ការបង្ក្រាប​ពី​គណៈកម្មការ​ថ្នាក់ជាតិ ពួកគេ​ក៏​ធ្លាប់​បង់ប្រាក់​ជូន​លោកនាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នោះដែរ​។

​ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ អង្គភាព​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ប៉ែត ភក្ត្រា ចំពោះ​សេចក្តីរាយការណ៍​នេះ​បានទេ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​។​
​តែ​សង្ឃឹមថា អាជ្ញាធរ​ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី រួមទាំង​ក្រសួងសាមី នឹង​ពិនិត្យមើល​ករណី​លោកនាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែល​បិទ​ភ្នែក​អនុញ្ញាត​ឲ្យ​ឈ្មួញ​ចូល​កាប់ ឬក៏​មាន​អ្នក​ចូល​កាប់​ហើយ​អូស​ឈើ​ចេញមក​ដាក់​នៅ​តំបន់​ក្បែរៗ​ងាយ​រថយន្ត​ពួក​ឈ្មួញ​ចូល​ដឹក​ចេញ​ផង​ជាមិនខាន​។a dim pork1 a dim pork2  

​