» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12093 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702264 នាក់

ចាប់បាន​ឃាតក​សម្លាប់ថៅកែ​ចិន​គឺជា​ចិន​ដូចគ្នា​

 


​ភ្នំពេញ​៖​ឃាតកម្ម​សម្លាប់​ថៅកែ​ជនជាតិ​ចិន នៅ​ខណ្ឌ​សែន​សុខ រួច​យក​ខ្មោច​ច្រក​ក្នុង​ថង់​ខ្មៅ​ដាក់ចូល​វ៉ា​លី​ទៅ​ទម្លាក់ នៅ​ខេត្តកំពង់ស្ពឺ​, ជនដៃដល់​ត្រូវ​ចាប់ខ្លួនបាន​ហើយ​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ចន្លោះ​គី​ទ្បូ​ម៉ែត្រ​លេខ​១០៤ -១០៥ ផ្លូវជាតិ​លេខ ៤ ស្ថិតនៅ​ក្នុងភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ជនសង្ស័យ​ម្នាក់​ជិះ​រថយន្ត​ម៉ាក ហាយ​ទ្បែ​ន​ឌឺ ពណ៌​ស មិន​ចាំ​ស្លាក​លេខ បានមក​ឈប់​នៅ​ចំណុច​ខាងលើ ហើយ​បាន​យក​វ៉ា​លី​ពណ៌​ខ្មៅ​មួយ ចេញពី​កូថ​រថយន្ត​ទម្លាក់​ទៅ​ជ្រោះ រួច​ជនសង្ស័យ​នោះ​ក៏​បើករថយន្ត​គេចខ្លួន​មក​តាមផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះ​មក​ភ្នំពេញ​។​a china kill 

​លុះ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ Wu Hong អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E06258381 ជា​បុគ្គលិក​ក្រុមហ៊ុន Bai Lirun Invesment Cambodia Co.,LTD​។​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​សម​ត្ត​កិច្ច បាន​ចុះទៅ​ឆែកឆេរ លំនៅដ្ឋាន​មួយកន្លែង​ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រកឃើញ​តំណ​ត់​ឈាម​ប្រ​ទ្បា​ក់នៅ​តាម​ជញ្ជាំង​, ពិ​ដាន និង​បាន​ដកហូត​វត្ថុតាង​មួយចំនួន ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នេះ​។​​ជនសង្ស័យ បាន​សារភាពថា កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ គេ​បានធ្វើ​សកម្មភាព​វាយ​នឹង​ញញួរ ចំនួន​៥​ញញួរ ហើយ​ចាក់​មួយ​កំបិត​ចំ​បំពង់ក ទៅលើ​ជនរងគ្រោះ​ឈ្មោះ Zhnag Bing អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EG 0251671 ជា​ថៅកែ​ក្រុមហ៊ុន Bai Lirun Invesment Cambodia Co.,LTD រហូតដល់​ស្លាប់​ប្រាកដ​មែន ។​

មូលហេតុ​ដោយសារ តែ​ខឹង​ជនរងគ្រោះ តែងតែ​ជេ​ស្តីបន្ទោស​មកលើ​ខ្លួន ហើយ​ខ្លួន​ក៏មាន​គំនុំ​គំ​គួ​ន​រហូត​ឈានទៅដល់​សម្លាប់​តែម្តង​។​​ខ្លួន​បានរៀបចំ​សាកសព​ដាក់​ក្នុង​វ៉ា​លី​ពណ៌​ខ្មៅ​មួយ ដឹក​តាម​រថយន្ត​មួយគ្រឿង​ម៉ាក ហាយ​ទ្បែ​ន​ឌឺ យកទៅ​ទម្លាក់ចោល​នៅ​ផ្លូវជាតិ​លេខ ៤ ហួស​កន្លែង​យាយ​ម៉ៅ (​ភ្នំ​ពេជ្រនិល​) ចម្ងាយ​ប្រហែល ២​ទៅ​៣​គី​ទ្បូ រួច​ក៏​បើករថយន្ត​មក​ភ្នំពេញ​វិញ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​a china kill1 a china kill2 

​