» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10876 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701047 នាក់

អាមេរិក​ថា រុ​ស្ស៉ី​ប្រព្រឹត្ត​«​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​» នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

​រុស្ស៊ី​៖​សារព័ត៌មាន AFP នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ផ្សាយ​ថា អនុ​ប្រធានាធិបតី​អាមេរិក លោកស្រី កា​ម៉ា​ឡា ហារី​ស (Kamala Harris) បាន​និយាយថា រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បានធ្វើការ​សន្និដ្ឋាន​ជា​ផ្លូវការ​ថា រុ​ស្ស៉ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ អំឡុង​សង្គ្រាម​ឈ្លានពាន​របស់ខ្លួន​ជិត​មួយឆ្នាំ​មកនេះ​នៅ​អ៊ុយ​ក្រែ​ន​។​a khamela 

​ថ្លែង​នៅឯ​សន្និសីទ​សន្តិសុខ​ទីក្រុង​មុយ​និក លោកស្រី ហារី​ស ដែល​ធ្លាប់ជា​អតីត​រដ្ឋអាជ្ញា​ម្នាក់​ផង​នោះ បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​នៅក្នុង​ករណី​នៃ​សកម្មភាព​របស់​​រុ​ស្ស៉ី​នៅ​អ៊ុយ​ក្រែ​ន យើង​បានធ្វើការ​ត្រួតពិនិត្យ​លើ​ភស្តុតាង​….​ហើយ​គ្មានអ្វី​ត្រូវ​សង្ស័យ​នោះទេ ពោលគឺ​វា​ពិត​ជាមាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​»​។ លោកស្រី​បន្ថែមថា​អ្នក​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ រួមទាំង​ថ្នាក់ដឹកនាំ​កំពូល​របស់​ពួកគេ​ដែល​បាន​សមគំនិត​ក្នុង​ឧក្រិដ្ឋកម្ម​បែបនេះ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​​ការសន្និដ្ឋាន​ជា​ផ្លូវការ​ខាងលើ ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​ការវិភាគ​ផ្នែក​ច្បាប់ និង​ភស្តុតាង​របស់​ក្រសួងការបរទេស​អាមេរិក​។ ក្រុម​អ្នកជំនាញ​មួយចំនួន​បាន​និយាយថា ការចោទប្រកាន់​លើ​រុ​ស្ស៉ី​នឹង​មិនមាន​ឥទ្ធិពល​លើ​សង្គ្រាម​សព្វថ្ងៃ​នោះទេ​។ ប៉ុន្តែ ទីក្រុង​វ៉ាស៊ីនតោន​សង្ឃឹមថា​វា​អាច​នឹង​ធ្វើឱ្យ​រុ​ស្ស៉ី​កាន់តែ​ឯកោ​នៅលើ​ឆាក​អន្តរជាតិ ហើយនឹង​ជួយ​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ច្បាប់ ដើម្បី​នាំខ្លួន​មន្ត្រី​មួយចំនួន​របស់លោក ពូ​ទីន ទទួលខុសត្រូវ​តាមរយៈ​តុលាការអន្តរជាតិ និង​ទណ្ឌកម្ម​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ កុម្ភៈ​ជា​ថ្ងៃទី​២ នៃ​សន្និសីទ​ស្តីពី​សន្តិសុខ​លើក​ទី ៥៩ ដែល​បានរៀបចំ​ធ្វើ​នៅក្នុង​ទីក្រុង​ម៉ុ​យ​និ​ច​ប្រទេស​អាល្លឺម៉ង់​។ ខុសពី​ឆ្នាំមុនៗ សន្និសីទ​ដែលមាន​ការចូលរួម​ដោយមាន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ចំនួន​៣០​ប្រទេស រួមទាំង​ប្រមុខ​ការទូត​ជាង ១០០​នាក់​មកពី​ជាង​១៥០​ប្រទេស​ក្នុងឆ្នាំនេះ​បាន​គ្របដណ្តប់​ខ្លាំង​ដោយ​សង្គ្រាម​អ៊ុយ​ក្រែ​ន​។ ថ្លែង​នា​ឱ​ស​នោះ ប្រធានាធិបតី​បារាំង​បានបញ្ជាក់​ច្បាស់ៗ​ថា គេ​ត្រូវតែ​បង្កើន​ការគាំទ្រ និង​ប្រឹងប្រែង​ជួយ​ដល់​ការតស៊ូ​របស់​ប្រជាជន និង​កងទ័ព​អ៊ុយ​ក្រែ​ន​។ លោក​ម៉ា​ក្រុង​បាន​ទទួលស្គាល់ថា វា​មិនទាន់​ជា​ពេលវេលា​នៃ​កិច្ចសន្ទនា​ទេ​។ ចំណែក​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​លោក​អូ​ឡា​ហ្វ ស្ហុ​ល​ស៍បាន​អំពាវនាវ​ឲ្យ​ប្រទេស​លោកខាងលិច​ដែល​អាច​ផ្តល់​រថក្រោះ​ឲ្យ​អ៊ុយ​ក្រែ​ន​បាន​ត្រូវធ្វើ​ភ្លាមៗ​។ ដោយឡែក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​ឡេ​ន​ស្គី​បាន​ចូលរួម​តាម​វីដេអូ​ដោយបាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ពិភពលោក​បង្កើនល្បឿន​គាំទ្រ​អ៊ុយ​ក្រែ​ន​ផ្លូវ​យោធា​ឲ្យ​បាន​លឿន​បំផុត​។ តាម​លោក​ហ្សេ​ឡេ​ន​ស្គី គេ​គ្មាន​ជម្រើស​ណា​ផ្សេង​ដើម្បី​ជំនួស​ឲ្យ​ល្បឿន​នេះ​ទេ​។​

​ដោយឡែក​នៅក្នុង​ប្រទេស​វិញ​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ទៅកាន់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ លោក​បាន​លើកឡើងថា ច្បាស់​ណាស់​ថា​រុស្ស៊ី​នឹង​បន្ថែម​កម្លាំង​ទ័ព រួមទាំង​គ្រឿង​សព្វាវុធ​ជាច្រើន​បន្ថែមទៀត ដើម្បី​ត្រៀម​បើក​ការវាយប្រហារ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មកលើ​អ៊ុយ​ក្រែ​ន​នៅក្នុង​ពេលអនាគត​ដ៏​ខ្លី​ខាងមុខ ស្រដៀង​គ្នា​នឹង​ការអះអាង​ដោយ​ភ្នាក់ងារ​ចារកិច្ច​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​លោកខាងលិច នៅ​ស្របពេល​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នឹង​ឈានចូល​រយៈពេល ១​ឆ្នាំ​ពេញ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣​។

ជុំវិញ​ស្ថានការណ៍​វិវត្តន៍​ចុងក្រោយ​នៃ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន យោធា​អ៊ុយ​ក្រែ​ន​បាន​អះអាងថា រុស្ស៊ី​បាន​វាយប្រហារ​តាមផ្លូវ​អាកាស​សរុប​ចំនួន​៣៦​លើក​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ទីក្រុង Bakhmut កំពុងស្ថិត​នៅក្រោម​ការ​ឡោមព័ទ្ធ​ជា​បណ្ដើរៗ​ដោយ​ក្រុម​កងកម្លាំង​ទាហាន​ស៊ីឈ្នួល Wagner Group របស់​រុស្ស៊ី ស្របពេល​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ដ​យ៉ាង​ខ្លាំងក្លា​នៅតាម​តំបន់​សមរភូមិ​ភាគ​ខាងកើត និង​ខាងត្បូង​អ៊ុយ​ក្រែ​ន រួមមាន​តំបន់ Luhansk និង Donetsk ៕a army fance uy
​