» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8948 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699119 នាក់

ម្តាយ​និង​កូនស្រី រង គ្រោះ ប្រាប់ថា ឪពុក ធ្លាប់ វា យ ធ្វើ​បា ប មិន​ក្រោម​១០០០​ដង​ទេ ហើយ​បង្ខំ​អោយ​រកលុយ​ឲ្យ ទៀត​!


​ស្វាយរៀង​៖​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ឃ្លិប​វីដេអូ ហិ ង្សា មួយ ស្ដីពី​បុរស​ម្នាក់ បាន ទាញ សក់ វា យ ធ្វើ បា ប កូនស្រី​បង្កើត​របស់ខ្លួន ដូច​សត្វ តិ រ​ច្ឆា ន នៅ​ខេត្ដ​ស្វាយរៀង ប ង្ក ធ្វើ​ឲ្យ​មហាជន​មានការ ខឹ ង ស ម្បា​រ​យ៉ាងខ្លាំង​។a father hit5

រូបភាព​នេះ​ត្រូវបាន​គេ​ដឹងថា កើតឡើង​នៅ ភូមិ​ថ្មី សង្កាត់ ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​កាល​ពិ​ថ្ងៃទី​១៣​កញ្ញា​២០២០​ហើយ​ជននេះ​ឈ្មោះ​ចាន់​ចំរើន​អាយុ​៤៨​ឆ្នាំ​ត្រូវ​សម​ត្ត​កិច្ច​ឃាត់​អប់រុំ​ម្តង​ហើយ​។ ក្រោយមក​សមត្ថកិច្ច​ជំនាញ ក៏បាន​ចុះទៅ​ធ្វើ អ ន្ត រាគ​មន៍ និង​ឃា ត់ ខ្លួន បុរស​ជា​ឪពុក​ដែល​ប្រើ​អំពើ ហិ ង្សា លើ​កូនស្រី​ដូច សត្វ ធាតុ​ស្ថិតនៅ​ចំណុច​រោងចក្រ​ស៊ី​កូ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធែ​ន​ម្តងទៀត​នា​ថ្ងៃទី​២១​កញ្ញា​។

​លោក អែម សុវណ្ណារិទ្ធ អធិការនគរបាល​ក្រុង​បាវិត ថ្លែង​ប្រាប់ថា ករណីនេះ កើតឡើង​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពី​សប្តាហ៍​មុន ។​​លោក​អធិការថា លោក​បានអោយ​លោកនាយ​ប៉ុស្តិ៍​ច្រកម្ទេស ចុះទៅ​ដល់ផ្ទះ​របស់គាត់​កាលពី​យប់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​យប់ តែ​រក​មិនឃើញ ដោយ​ជនបង្ក​ធ្លាប់​ហៅ​មក​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ច្រកម្ទេស ម្ដង​រួចហើយ​ដែរ​។​

 

​នៅក្នុង​បទសំភាសន៍​ជាមួយ​កាសែត​ជនរងគ្រោះ​ជា កូនស្រី និង​ម្ដាយ​របស់​នាង បាន​ទម្លាយ​ឲ្យ​ដឹង​នូវ​រឿងរ៉ាវ​មួយចំនួន​ថា​៖”​បុរស​ជា​ប្ដី ដែលមាន​ចិត្ត សា ហា វ ដូច​ខ្លា បាន​វា យ ធ្វើ បា ប គាត់​អស់​រយៈពេល ជិត ២០​ឆ្នាំ​មកហើយ បើ​គិត​ត្រួសៗ​វិញ គឺ​១០០០​ដង​ហើយ ក្នុងនោះ​៩០០​ដង វ៉ៃ​ក្បែរ ស ន្ល ប់ និង​១០០​ដង​ទៀត ត្រូវ​តិចតួច​។ អ្នកស្រី​បានបញ្ជាក់​ថា​គាត់​ធ្លាប់​ដាក់ពាក្យ​លែងលះ​ដែរ ប៉ុន្ដែ​គេ ប្ដឹ ង បក​ឡើង​តុលាការ​វិញ ហើយ​ខ្ញុំ​ពុំមាន​លិទ្ធ​ភាព​គ្រប់គ្រាន់ ទើប​ទ្រាំ​រស់​មកដល់ពេលនេះ​ទៅ ព្រោះ​បុគ្គល​រូបនេះ បាន​គំ​រា ម កា ប់ ស ម្លា ប់ មួយ​គ្រួសារ​ទាំងមូល និង​មិន​ចង់​ឲ្យ​កូន​មានឈ្មោះ ជា​កូន​គ្មាន​ឪពុក​ហៅ​ហ្នឹង​គេ​”​។

​ម្តាយ បាន​បន្ដទៀតថា​៖”​រឿង​ដ៏​ហួសចិត្ត​វិញ​នោះ ប្ដី​ដ៏​សា ហា វ ព្រៃ ផ្សៃ រូបនេះ (​ខ្មែរ​កម្ពុជា​ក្រោម​) គឺ​ក្នុង​រយៈពេល​៣​ឆ្នាំ​មកហើយ គេ​មាន​សា ហា យ ។​តាំងពី​នោះ​ឪពុក​នេះ កាន់តែ​សា ហា វ ជាង​កាលពីមុន​ទៅទៀត គឺ​មិនដែល​ជួយ​រកស៊ី​នោះទេ ដោយ​ឲ្យ​គាត់​ត្រូវ​រកលុយ​មក​ចិញ្ចឹម​គេ​ប្រាំ​ម៉ឺន​រៀល​ជា​រៀងរាល់ថ្ងៃ បើ​មិន​ចង់​ឈឺ សា ច់​”​។

​នារី​ជា​ប្រពន្ធ​បានបញ្ជាក់​ច្បាស់ៗ​ថា​៖”​គាត់​លែង​ចង់​រស់នៅ​ទីនេះ​ទៀតហើយ ព្រោះ​គាត់​មាន​ភាព​ភ័ យ ខ្លាច បើ​ប្ដី​របស់គាត់​ចេញពី គុ ក វិញ មក ស ម្លា ប់ គាត់​នឹង​កូន ព្រោះថា​បុគ្គល​នេះ តែ​ហ៊ាន​និយាយ​គឺ​ហ៊ាន​ធ្វើ​ហើយ មិន​ត្រឹមតែ​ប៉ុណ្ណឹង​សា ហា យ របស់គេ ធ្លាប់​បានមក​ជេរ​ខ្ញុំ​ដល់ផ្ទះ និង​ដល់​កន្លែង​លក់ដូរ​របស់ខ្ញុំ​ទៀតផង​! ជា​ចុងក្រោយ​នារី​ជា​ប្រពន្ធ​បាន​បញ្ជាក់ថា​៖”​ប្រសិនបើ​ខ្ញុំ​មានរឿង​អ្វី​កើតឡើង​នោះ សូម​បងប្អូន​ជួយ​ដឹងលឺ​ផង គឺមាន​តែ​សា ហា យ ប្ដី​របស់ខ្ញុំ​ម្នាក់​តែប៉ុណ្ណោះ ដែល​ធ្វើ បា ប ខ្ញុំ ព្រោះ​ប្ដី​ខ្ញុំ​បានជា​ប់ គុ ក ហើយ​”​។a father hit1 a father hit3 a father hit2 a father hit4 a father hit6