វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2531 នាក់
ម្សិលមិញ 1961 នាក់
សរុប 16234888 នាក់
កូរ៉េខាងជើង៖ប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសម៉ាឡេស៊ីបន្ទាប់ពីតុលាការម៉ាឡេស៊ីបានសម្រេចឲ្យធ្វើបត្យាប័នបុរសកូរ៉េខាងជើងម្នាក់ទៅអាមេរិកដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ក្រសួងការបរទេសកូរ៉េខាងជើងក៏បានព្រមានថាអាមេរិកនឹងជួបផលវិបាកសម្រាប់រឿងនេះ។ក្រសួងការបរទេសកូរ៉េខាងជើងបានហៅការធ្វើបត្យាប័ននេះថាជា «សកម្មភាពអាក្រក់ និងជាបទឧក្រិដ្ឋធ្ង់ធ្ងរដែលមិនអាចលើកលែងបាន» របស់អាជ្ញាធរម៉ាឡេស៊ីដែលបាន»។
សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយតុលាការកំពូលរបស់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៩ ខែមីនា បានសម្រេចឲ្យធ្វើបត្យាប័នបុរសជនជាតិកូរ៉េខាងជើងម្នាក់ឈ្មោះ មុន ឆុលមីយ៉ុង (Mun Chol Myong) ទៅអាមេរិកដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់។លោក មុន ឆុលមីយ៉ុង (Mun Chol Myong) ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ២០១៩ បន្ទាប់ពីអាមេរិកបានចោទប្រកាន់គាត់ពីបទលាងលុយតាមរយៈក្រុមហ៊ុនមួយចំនួន និងចេញឯកសារក្លែងបន្លំដើម្បីជួយគាំទ្រដល់ការដឹកជញ្ជូនខុសច្បាប់ទៅកូរ៉េខាងជើង។
គាត់បានតស៊ូប្រឆាំងនឹងសំណើធ្វើបត្យាប័ននេះដោយបានលើកហេតុផលថាសំណើនេះគឺជាហេតុផលនយោបាយ។សូមបញ្ជាក់ដែរថាប្រទេសកូរ៉េខាងជើងធ្លាប់បានឃាត់ខ្លួនមន្ត្រីស្ថានទូតប្រទេសម៉ាឡេស៊ីដោយតែប្រទេសម៉ាឡេស៊ីមិនបញ្ជូនសពលោកគីមជុងបងប្រុសលោកគីមជុងអ៊ុនដែលត្រូវគេធ្វើកាលពីថ្ងៃទី១៣កុម្ភៈព្រលានយន្តហោះស៊ីប៉ាងប្រទេសម៉ាឡេស៊ីដោយសារបំពុលនិងឃាត់មន្ត្រីទូតកូរ៉េនៅម៉ាឡេស៊ីម្តងរួចហើយដើម្បីចាប់បង្ខំប្រទេសម៉ាឡេស៊ី។ទោះបីយាំងណាទីភ្នាក់ងារពត៍មានអាមេរិកAPបានឲ្យដឹងថាប្រទេសម៉ាឡេស៊ីបានសម្រេចបិទស្ថានទូតម៉ាឡែស៊ីនៅប្រទេសកូរ៉ាខាងជើងហើយក៏បានបញ្ជាឲ្យបុគ្គលឹកស្ថានទូតកូរ៉េខាងជើងចាកចេញពីទីក្រុងគូឡាឡាំពួរផងដែរ។