» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7659 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697830 នាក់

ការចុះឈ្មោះ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​គឺជា​ការងារ​ចាំបាច់​ដែល គ​.​ជ​.​ប​. ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ជាប្រចាំ​

​ភ្នំពេញ​៖ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ ឈ្មោះ​បោះឆ្នោត ជា​រៀងរាល់ឆ្នាំ ការធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បានធ្វើការ​កែតម្រូវ​ទិន្នន័យ​របស់​អ្នកបោះឆ្នោត​ដែល​ប្រែប្រួល​ស្ថាន ភាព ដូចជា​ករណី​ស្លាប់ ផ្លាស់ប្តូរ​អាសយដ្ឋាន កែតម្រូវ​ករណី​ខុស​ឈ្មោះ (​អក្ខរាវិរុទ្ធ​) ភេទ ឬ​ថ្ងៃខែ​ឆ្នាំ​កំណើត ករណី​ផ្លាស់ប្តូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​របស់​អ្នក​បោះ ឆ្នោត​តាម​ឯកសារ​ថ្មី ឯ​ចំពោះ​ករណី​អ្នក មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដែល​ផ្លាស់​ទីលំនៅ​ចូលទៅ​ឃុំ សង្កាត់​ថ្មី គឺ​ត្រូវ​លុប ឈ្មោះ ចេញពី​បញ្ជី​បោះឆ្នោត​នៅ​ឃុំ​- សង្កាត់​ចាស់ ហើយ​ផ្ទេរ​ទិន្នន័យ​ទៅ​ឃុំ​- សង្កាត់​ថ្មី និង​តម្រូវឱ្យ​ថតរូប និង​ផ្ដល់​ស្នាម​ម្រាមដៃ​ជាថ្មី ប៉ុន្តែ​ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​កន្លងមក​គ​.​ជ​.​ប​.​ពុំ​បានធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ជីវ មាត្រ​របស់​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះ ឆ្នោត ដែល​បាន​ចុះឈ្មោះ​ជា​យូរ​មក ហើយ​នោះទេ ។a teb nitha

​បើតាម​ការ​គណនា បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២៣ មាន​អ្នក​បោះ ឆ្នោត​ប្រមាណ​ជាង ៦៦% បាន​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ ដែលជា​ធម្ម ជាតិ រយៈពេល​ជាង ៨​ឆ្នាំ​កន្លងមកនេះ ភិនភាគ​របស់​អ្នក​ទាំងនោះ​មានការ​ប្រែ ប្រួល​ខុសពី​ទិន្ន័យ​ជីវមាត្រ​របស់គាត់​ដែលមាន​ក្នុង​បញ្ជី​បោះឆ្នោត ដូចជា​រូបថត និង​ស្នាម​ម្រាមដៃ (​រូប​ពិត​ចាស់​ជា​រូបថត​ឬ​សឹក​ខ្ចៅដៃ​)​។​​ការពង្រឹង​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​គឺជា​ការងារ​ចាំបាច់​ដែល គ​.​ជ​.​ប​. ត្រូវ​យកចិត្តទុកដាក់​អនុវត្ត ជាប្រចាំ ពិសេស​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​នៃ​សញ្ញា​ដៅ​សម្គាល់​របស់​អ្នកបោះឆ្នោត ដែលនាំឱ្យ​ខុស​ទិន្នន័យ​ជីវមាត្រ​របស់គាត់​ក្នុង​បញ្ជី​បោះឆ្នោត និង​ដែល​អាចមាន​ផលប៉ះពាល់​ដល់​សិទ្ធិ​បោះឆ្នោត​របស់គាត់​។ ដូចនេះ សម្រាប់​ការធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ជីវ មាត្រ ចាំបាច់​ត្រូវធ្វើ​រួមគ្នា​ជាមួយនឹង​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ប្រចាំឆ្នាំ ដោយ​កំណត់​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២៥ តទៅ ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​សម្រាប់​ប្រើ ប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុម ប្រឹក្សា​ឃុំ -​សង្កាត់ ឆ្នាំ​២០២៧ និង​ការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ ២០២៨ និង​ការបោះឆ្នោត​ជាស​កល​នៅ​ឆ្នាំ​ជា​បន្ត បន្ទាប់​ទៀត​។​

​នេះ​ជា​ប្រសាសន៍​លោក ទេព នីថា អគ្គលេខា ធិ​កា​រគ ជ​.​ប​. នៅក្នុង​ឱកាស​បិទ​វគ្គប​ណ្តុះ បណ្តាល​ស្តីពី “ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២៤ ”​នា​ថ្ងៃទី​១៧ ខែ សីហា ឆ្នាំ​២០២៤​។​​លោក ទេព នីថា អគ្គលេខា ធិ​កា​រគ​.​ជ​.​ប​. បានបញ្ជាក់​ទៀត ថា បញ្ជី​បោះ ឆ្នោត​ផ្លូវការ​របស់ គ​.​ជ​.​ប​. តែងតែ​ត្រូវបាន​អង្គការ ខុមហ្វ្រែល ធ្វើ​សវនកម្ម​ជា​រៀង រាល់​ឆ្នាំ ហើយ​ផ្អែក​តាម​លទ្ធផល​នៃ​ការសិក្សា​រយៈ ពេល​ពីរ​ឆ្នាំ ចុងក្រោយ​នេះ អង្គការ​ខុមហ្វ្រែល​បាន​វាយតម្លៃថា បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០២១​មាន ភាព​ពេញលេញ ៩៨.៦៧% ហើយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០២២ ដែល​ប្រើ​ក្នុងការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ កន្លងមក គឺអាច​ទទួលយកបាន ។​

​លោក​ថា ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ការចុះឈ្មោះ​បោះឆ្នោត គឺជា​ដំណាក់កាល​ដំបូង និង​មាន​សារៈសំខាន់​ណាស់ ព្រោះ​បញ្ជី​បោះឆ្នោត គឺជា​តម្រូវការ​ចាំបាច់​ដែល​មិនអាច ខ្វះ​បាន ហេតុនេះហើយ ទើប គ​.​ជ​.​ប​. ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​នេះ​ឱ្យបាន​ល្អ ដើម្បី​ធានា​សិទ្ធិ​បោះឆ្នោត​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់បោះឆ្នោត​ជា​ធរមាន ។

​លោក​អគ្គលេខាធិការ គ​.​ជ​.​ប​. បញ្ជាក់ទៀតថា បន្ទាប់ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ សូម លធ​.​ខ​ប ទាំងអស់​ត្រូវ​ត្រៀម​រៀបចំ​សម្ភារ​ឧបទ្ទេស និង​ត្រៀមលក្ខណៈ​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​បន្តទៅ​មន្ត្រី លធ​.​ខ​ប ក្រុម​ចុះឈ្មោះ បោះឆ្នោត និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុង​ក្របខ័ណ្ឌ​រាជធានី ខេត្ត​របស់ខ្លួន ស្របតាម​ផែនការ និង​ប្រតិទិន​ដែល​បានកំណត់ តាម​គោល ការណ៍​ណែនាំ​របស់ គ​.​ជ​.​ប​. និង​ឯកសារ​តាម​មេរៀន​ដែល​ទទួលបាន​ពី​វគ្គប​ណ្តុះ បណ្តាល​នាពេលនេះ ។​ទន្ទឹមនឹងនេះ លោក​អគ្គលេខាធិការ សូម​ស្នើសុំ​ទៅ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ផ្តល់​សហការ​អនុវត្តតាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ក្នុង​ដំណើរ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ ឈ្មោះ​បោះ ឆ្នោត ឆ្នាំ​២០២៤​តាមច្បាប់ បទបញ្ជា និង​នីតិវិធី​របស់ គ​.​ជ​.​ប​. សំដៅ​ធានា​ឱ្យ​ការ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះ ឆ្នោត ឆ្នាំ​២០២៤ សម្រេចបាន​ជោគជ័យ ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោតឱ្យ​កាន់តែ​មាន​ភាព​ពេញលេញ ត្រឹមត្រូវ និង​មាន​បច្ចុប្បន្ន ភាព សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ជា​សកល​នាពេលខាងមុខ​ទៀត​៕​អត្ថបទ​លោក​៖​វង សុភ័ក្ត្រ​a teb nitha1 
​