» ឪពុក​បង្កើត​អតីត​ឧកញ៉ា​ហេង​សិទ្ធី​សម្រេចចិត្ត​បោះបង់ចោល​តួនាទី​ឯកឧត្តម​អត់​ស្តាយ​ » គ្រូបាធ្យាយ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ខ្លាំង​មែន​សំពះ​តិច​រួច​បញ្ហា​បាត់​អ្នកផ្សេងស្ពៃ » ករណី​គ្រូបង្រៀន​កិច្ចសន្យា​នៅ​សាលាបឋមសិក្សា​ទួល​កី ខណ្ឌ​កំបូល ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​សិស្ស​រៀន​គរ​គ្នា​ត្រូវ​ដោះស្រាយ​! » នាយករដ្ឋមន្ត្រី​ចុះ​ពិនិត្យ​ច្រវាក់​ផលិតកម្ម​រោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិ​ច (NCX) នៅ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​ » លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya​ឧកញ៉ា​លក់​ឡេ​ត្រូវបាន​ប៉ូលិស​និង​សមាគម​ឧកញ៉ា​ហៅ ចូល​សួរ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​! » អាជ្ញាធរ​ជាតិ​អប្សរា​៖​កុំ​ធ្វើ​ឲ្យ​សត្វ​ស្វា​នៅ​តំបន់​អង្គរ​ផ្លាស់ប្តូរ​ទម្លាប់ និង​មាន​ចរិត​កាច​សាហាវ​! » បែក​រឿង​ករណី​យ៍​ចាប់​ឡាន​ឈើ​ហើយ​ចៅហ្វាយខេត្ត​រាគ​មន៍​គឺជា​ឈើ​របស់​លោកសង្ឃ​! » ពលរដ្ឋ​ប៉ា​ណា​ម៉ា ធើ្វ​ការតវ៉ា​ប្រឆាំង​វត្តមាន​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លើ​បញ្ហា​តំបន់​ព្រែកជីក Panama » ចាប់ខ្លួន​បុរស​ដែល​ថ្លើមធំ យក​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម ដើរ​ប្រមូល​លុយ​ដាក់​ខែ​ពី​អ្នកលក់ដូរ​ដាក់ចូល​ហោប៉ៅ​របស់ខ្លួន » កាប់​ឈើទាល​អស់​៤៩​ដើម​នៅ​ខេត្ដ​ស្ទឹងត្រែង​ ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​?! » ការជួសជុល​កែលម្អ​ផ្លូវ​លេខ​៤៨​ស្រែ​អំ​បឹ​ល​កោះកុង​សម្រេចបាន​ជាង​៨០​ភាគរយ​ហើយ​! » តារា​សម្ដែង​ស្រី​តៃវ៉ាន់ អ្នកនាង Barbie Hsu ដែល​កម្ពុជា​ស្គាល់​ថា​នាង​សាន់ ឆាយ ស្លាប់​ហើយ​ » ឃាតក​តាម​ប​ណ្តោ​ផ្លូវ​៦០​ម៉ែត្រ​ស្តា​រ៉ិ​ច​បុក​រ៉ឺម៉ក​ខូច​ស្លាប់​ម្នាក់​ទៀតហើយ! » សង្គ្រាម​ពា​ណិ​ជ្ចក​ម្មរ​វាង​អាមេរិក​ម៉ិចស៊ិក​កាណាដា​ចាប់ផ្តើម​!? » អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​បូម​ដី​ចាក់​លុប ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នៅ​ភូមិ​ខ្ទរ និង​នៅ​ចំណុច​បាក់ស្រុត​នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​ចំបក់​មាស

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7777 នាក់

ម្សិលមិញ 6961 នាក់

សរុប 15995135 នាក់

ចិនមកចាប់បញ្ជូន​ចិន​៥​នាក់​ទៅ​ស្រុក​ចិន​វិញ​ទាក់ទង​រឿង​លាង​លុយ​នៅ​ស្រុក​ខ្មែរ​


​ភ្នំពេញ​៖​ជនសង្ស័យ​ជនជាតិ​ចិន ៥​នាក់ ដែល​ក្រុមការងារ​ប្រ​ម៉ា​ញ់ក​ញ្ជ្រោ​ចិន "Fox Hunt" ចាប់​ក្រៀក បញ្ជូន​ទៅកាន់​ប្រទេស​ចិន​វិញ កាលពី​ថ្ងៃ​សុក្រ​ទី ៦​កញ្ញា បាន​រង​ការចោទប្រកាន់ថា​បាន​គាំទ្រ​ក្រុម​ឧក្រិដ្ឋជន​ក្លែងបន្លំ​ទូរគមនាគមន៍ តាមរយៈ​ការជួយ​សម្រួល​ដល់​ការផ្ទេរ​ប្រាក់​ក្នុងប្រទេស​កម្ពុជា​។​a china money loandring 

សារព័ត៌មាន​ចិន China daily​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចិន​ទាំង​៥​នាក់ បានជ្រើសរើស​ជនជាតិ​ចិន​ជាង​១០០​នាក់​ផ្សេងទៀត តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​នែ​ត ដោយបាន​សន្យា​ផ្ដល់​ការងារ​ក្រៅ​ម៉ោង និង​ជួយ​សម្រួល​ឲ្យ​ពួកគេ​ទទួលបាន​ប្រាក់កម្ចី នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ខែមិថុនា ឆ្នាំ​២០២៣​។​​ជនសង្ស័យ​ចិន​ទាំង​៥​រូប​បាន​ផ្ទេរ​លុយ​ដោយ​ខុសច្បាប់ តាមរយៈ​ការ​ក្លែងបន្លំ​ទូរគមនាគមន៍ និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជា​បន្តបន្ទាប់​ជា ដូចជា​ការលាង​លុយកខ្វក់ ដោយ​ប្រើ​មធ្យោបាយ ទិញ​លុយ​ឌីជីថល​។ នៅ​ខែកញ្ញា ឆ្នាំ​២០២៣ ការិយាល័យ​សន្តិសុខ​សាធារណៈ​ក្រុង​សៀង​ហៃ បានចាប់ផ្តើម​ការស៊ើបអង្កេត​ជា​ផ្លូវការ​លើ​ជន​ជាតិចិន​ទាំង​៥​រូប​។​

​សារព័ត៌មាន​ចិន China daily សរសេរ​ថា  ជនសង្ស័យ​ទាំង​៥​នាក់ តែងតែ​ផ្លាស់ប្តូរ​ទីលំនៅ​ក្នុងប្រទេស​កម្ពុជា​ដើម្បី​គេច​ពី​ការស៊ើបអង្កេត។ ប៉ុន្តែ ប៉ូលីស​ក្រុង​សៀង​ហៃ​បាន​សហការ​ជាមួយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​កម្ពុជា តាមរយៈ​បណ្តាញ​ប៉ូលីស​អន្តរជាតិ និង​បាន​ផ្តល់ព័ត៌មាន​អំពី​ជនសង្ស័យ ព្រមទាំង​ស្នើសុំ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​។​​រហូតដល់​ខែមិថុនា ឆ្នាំ​២០២៤ ទើប​អាជ្ញាធរ​កម្ពុជា​បាន​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​នោះ និង​សម្រេច​បញ្ជូន​ខ្លួន​ជនល្មើស​ទៅកាន់​ប្រទេស​ចិន​វិញ នៅ​ថ្ងៃទី​៦ កញ្ញា កន្លងទៅនេះ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​បន្ថែម​។​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​ចិន ចាប់តាំងពី​ឆ្នាំ​២០១៤​មក ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន​បាន​បើក​ប្រតិបត្តិការ​ប្រចាំឆ្នាំ "Fox Hunt" ផ្តោតលើ​ជនសង្ស័យ​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច ដែល​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​។​សូមបញ្ជាក់ថា​ប្រទេស​ចិន​និង​កម្ពុ​ជាមាន​កិ​ច្ខ​ព្រមព្រៀង​ធ្វើ​ប​ត្យា​ប​ន័​ជាមួយគ្នា​!៕