» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1173 នាក់

ម្សិលមិញ 10264 នាក់

សរុប 14140355 នាក់

អាមេរិក​៖​ឃុំខ្លួន​លោក កឹម សុខា​ដោយ​អយុត្តិធម៌ រយៈពេល​៥៣០​ថ្ងៃ​ហើយ​!

​ភ្នំពេញ​៖​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រកាសថា “​លោក​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌​។ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន សរសេរ​បែបនេះ​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែកុម្ភៈ ។ “​តើ​អ្នកមាន​ដឹង​ទេ​ថា លោក កឹម សុខា បាន​ជាប់​ក្នុងការ​ឃុំឃាំង​ជិត ១៨​ខែ​មកហើយ​? វា​មាន​រយៈពេល ៥៣០ ថ្ងៃ​នៃ​ការជាប់​ឃុំ​”​។ a kem home 

​ទូត​អាមេរិក​បញ្ជាក់ថា​”​គាត់​ជាម​នុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត​។ មិនមាន​ភស្តុតាង​ណាមួយ​ប្រឆាំងនឹង​គាត់​ឡើយ ហើយក៏​មិនទាន់​ការកំណត់​បើកសវនាការ​កាត់ទោស​គាត់​ដែរ​។ គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់ទោស​គ្មាន​យុត្តិធម៌​”​។​

​សូមបញ្ជាក់ថា​លោក​កឹម​សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួន​ទាំង​កណ្តាល​អា​ធ្រា​ត​ពី​គេហដ្ឋាន​ដឹក​យកទៅ​ដាក់គុក​ត្រពាំង​ផ្លុ​ង​ទាំងយប់​កាលពីថ្ងៃ៣​ខែកញ្ញា​ឆ្នាំ​២០១៧(​បច្ចុប្បន្ន​ឃុំ​នៅក្នុង​ផ្ទះ​)​។​បន្ទាប់មក​នៅ​ថ្ងៃទី​១៦​វិច្ឆិកា​ឆ្នាំ​២០១៧​តុលាការ​កំពូល​បានចេញ​សាលក្រម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​ឲ្យ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាង​៥០០០​ពាន់​នាក់​បាត់បង​តួនាទី​និង​ព្យួរ​សិទ្ធ​ធ្វើ​នយោបាយ​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​នេះ​ចំនួន​១១៨​នាក់​(​បច្ចុប្បន្ន​សល់​១១៦​នាក់​ដោយសារ​លោក​គង់​គាំ​និង​កូនប្រុស់​ឈ្មោះ​គង់​បូរ៉ា​បានស្នើ​សុំ​លើកទោស​វិញ​តាម​មាត្រា​៤៥​ថ្មីច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​ត្រូវបាន​វិសោធនកម្ម​បើ​កសិទ្ធ​ឲ្យ​នាយករដ្ឋមន្ត្រី​មាន​សិទ្ធ​ស្នើសុំ​មហាក្សត្រ​លើកទោស​)​។​

រដ្ឋអាជ្ញា​អម​តុលាការ​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​លោក​កឹម​សុខា​ពីបទ​សន្និធិ​ភាព​ជាមួយ​បរទេស​តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្ម​ទ​ណ្ឌ័​ដែល​អាចជា​ប់​គុក​ពី​១៥​ទៅ​៣០​ឆ្នាំ​។​សំណំ​រឿង​លោក​កឹម​សុខា​កំពុងស្ថិត​នៅក្នុង​ដៃ​លោក​គី​ឬ​ទ្ធី​ចៅក្រម​ស៊ើបសួរ​ដែល​មកដល់ពេលនេះ​មិនទាន់​សម្រេច​ចោទប្រកាន់​លោក​កឹម​សុខា​យ៉ាងណា​នោះទេ​។​

សូមបញ្ជាក់ថា​ការចាប់ខ្លួន​លោក​កឹម​សុខា​គឺ​យោងតាម​ឃ្លិប​វិ​ដេ​អូ​ដែល​លោក​កឹម​សុខា​ថ្លែង​នៅ​ប្រទេស​អូ​ស្ត្រា​​លី​កាលពី​ឆ្នាំ​២០១៣មានខ្លឹមសារ ថា​៖«​តាំងពី​ឆ្នាំ ១៩៩៣ ដែល​ខ្ញុំ​ជាប់​ជា​តំណាងរាស្ត្រ​ដំបូង អាមេរិកាំង រដ្ឋាភិបាល​អាមេរិក គឺ​គេ​ហៅ​ខ្ញុំ​ទៅ​ស្រុក​អាមេរិក​មុនគេ​បង្អស់​ក្នុងនាម​អ្នកនយោបាយ​ខ្មែរ​ក្នុងប្រទេស ដើម្បីឱ្យ យល់​ពី​ដំណើរការ​ប្រជាធិបតេយ្យ។

គេ​ហៅ​ខ្ញុំ​មួយឆ្នាំ​ម្តងៗ អោយ​ខ្ញុំ​ទៅ​អា​មេ​រី​ម្តង​តាំងពី​ឆ្នាំ ១៩៩៣ រហូត​ចុង​ក្រោយនេះ ក៏​គេ​បានសម្រេច​ថា​ដើម្បីឱ្យ​កម្ពុជា​មានការ​ផ្លាស់ប្តូរ​នោះ គេ​ត្រូវឱ្យ​ខ្ញុំ​ដកខ្លួន​ចេញពី​នយោបាយ​មួយ​ដំណាក់​សិន ខ្ញុំ​ក៏បាន​លាឈប់​ពី​នយោបាយ ពី​គណបក្សនយោបាយ​ដែល​ខ្ញុំ​ធ្លាប់​នៅ​នោះ​នៅ​ឆ្នាំ ២០០២ ដើម្បី​បង្កើត​អង្គការ​មួយ​ឈ្មោះថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។ តើ​គេ​ឱ្យ​បង្កើត​ដើម្បី​អី​?។

គេ​ថាបើ​ចង់​ប្តូរ​ថ្នាក់ ដឹកនាំ យើង​មិនអាច​ទៅ​ជល់​ខាងលើ​បានទេ មុននឹង​ប្តូរ​ខាងលើ​បាន ទាល់តែ​គាស់​អា​ក្រោម​សិន ទាល់តែ​ប្តូរ​ពីក្រោម​ទៅមុន ជា​យុទ្ធសាស្ត្រ របស់​ប្រទេស​ប្រជាធិបតេយ្យ​គេ​ធ្វើ​។ ហើយ​សហរដ្ឋអាមេរិក​ដែល​គេ​ជួយ​ខ្ញុំ​នេះ គេ​ឱ្យ​ខ្ញុំ​យក ម៉ូ​ឌែ​ល​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី នៅ​ស៊ែ​ប៊ី ដែល​គេ​ប្តូរ​មេដឹកនាំ​ផ្តាច់ការ មី​ឡូ​សូ​វិច​បាន​នោះ មី​ឡូ​សូ​វិច រថក្រោះ​សម្បើម​ណាស់​បងប្អូន ប៉ុន្តែ​គេ​ប្តូរ​បាន ដោយសារតែ​គេ​ធ្វើ​យុទ្ធសាស្ត្រ ហ្នឹង ហើយ​គេ​យក​បទពិសោធន៍ ហ្នឹង​មកឱ្យ​ខ្ញុំ​ធ្វើ​នៅ​ស្រុក​ខ្មែរ តែ​អត់​មាន​នរណា​ដឹង​ទេ​។

ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ដោយសារតែ ថ្ងៃនេះ យើង​បាន​ឈានដល់​មួយ​ដំណាក់កាល​ហើយ ខ្ញុំ​ត្រូវតែ​ប្រាប់​បងប្អូន​ឱ្យបាន​ដឹង ហើយ​នៅ​បន្តទៀត ជោគជ័យ​យើង​ទទួលបាន ខ្ញុំ​អត់​មានបាន​ធ្វើតាម​ខ្ញុំ​នឹកឃើញ​ទេ គឺមាន​អ្នកជំនាញការ សាស្ត្រាចារ្យ​នៅ សាកលវិទ្យាល័យ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​ដែល​អាមេរិកាំង​គេ​ជួល​មក ដើម្បី​ធ្វើការ​ផ្តល់​មតិ​ឱ្យ​ខ្ញុំ​របៀប​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ ហើយ​បើ​ខ្ញុំ​ធ្វើតាម​ក្បួន​ប៉ុណ្ណឹង ហើយ ហើយ​យុទ្ធសាស្ត្រ​ប៉ុណ្ណឹង​ហើយ បើ​មិន​ជោគជ័យ​ទៀត ខ្ញុំ​មិនដឹងថា​យ៉ាងម៉េច​ទៀត​ទេ​»​។​

​ក្រៅពី​ប្រកាសថា​លោក​កឹម​សុខា​ជា​មនុស្ស​ស្អាតស្អំ​ត្រូវ​ឃុំខ្លួន​ដោយ​អ​យុ​ត្តិ​ធ​មិ​កាលពី​ថ្ងៃទី​១២​កុម្ភៈ​ថ្មីៗ​នេះ ទូត​អាមេរិក ក៏​ប្រកាស​គាំទ្រ​ចំណាត់ការ​សហភាព​អឺរ៉ុប​ព្យួរ ប្រព​ន្ធ័​អនុគ្រោះ​ព​ន្ធ័​( EBA )​ពី​កម្ពុជា​ផងដែរ ៕a americ a kem law