» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12162 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702333 នាក់

ឧកញ៉ា​ម្នាក់​ប្តឹង​ប៉េអឹម​ឲ្យ​ចាប់ខ្លួន​ជំនួយការ​ខ្លួន​រឿង​កឹ​ប​លុយ​

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ នេះ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជំនួយការ​ផ្ទាល់​ឧកញ៉ា​ម្នាក់ បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត និង​ឆបោក​លើទឹក​ប្រាក់​ប្រមាណ​ជាង​២១​ម៉ឺន​ដុល្លារ​អាមេរិក ។​​ជន​ចុងចោទ​មានឈ្មោះ យឹ​ង សារ៉ាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ។​a oknha asis 

​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹងថា នៅក្នុង​អំឡុង​ឆ្នាំ​២០២១ ដើមបណ្តឹង​ដែលជាឧកញ៉ាម្នាក់(មិនចេញឈ្មោះ)បាន​បើក​ក្រុមហ៊ុន​មួយ ដោយឲ្យឈ្មោះ យឹ​ង សារ៉ាត់ ដែលជា​ជំនួយការ​ឧកញ៉ា​ធ្វើការ ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាច្រើន​នាក់ ដើម្បី​ឲ្យ​ចូល​បម្រើ​ការងារ​តាម​ផ្នែក​តាម​ជំនាញ​ដែល​ក្រុមហ៊ុន​ត្រូវការ ។ ឈ្មោះ យឹ​ង សា​រ៉ា​ត ក៏បាន​ជ្រើស​ស​បុគ្គលិក​បាន​មួយចំនួន​ឲ្យ​ចូលធ្វើ​ការងារ​ពិតប្រាកដ និង​បើក​ប្រាក់ខែ​តាម​កំណត់ ។​
​ក្រោយមក ក្រុមហ៊ុន​បាន​រកឃើញ​ការដឹកនាំ និង​ការគ្រប់គ្រង ចាត់ចែង លើ​បុគ្គលិក ដោយមាន​ភាពអនាធិបតេយ្យ​របស់​ឈ្មោះ យឹ​ង សារ៉ាត់ ធ្វើ​របាយការណ៍​មិន​ត្រឹមត្រូវ ភូតកុហក​ក្រុមហ៊ុន ជាពិសេស​មាន​បុគ្គលិក (​ខ្មោច​) ដូចជា តៃ​កុឡា​ន ព្រូឡាន ឈ្មោះ​ខ្លះ​ឈប់ ខ្លះ​មិន​ចូលធ្វើការ នៅតែ​បើកប្រាក់​ខែ​ពី​ក្រុមហ៊ុន ដែល​ក្រុមហ៊ុន​ត្រូវបាន​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ​ក្នុង​មួយខែ​ឲ្យ​ទៅ​ឈ្មោះ យឹ​ង សារ៉ាត់ សម្រាប់​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក ។​

​ទីបំផុត​នៅពេល​គណនេយ្យ​ក្រុមហ៊ុន​បិទ​បញ្ជីចំណូល​ចំណាយ​ប្រចាំខែ ដើម្បី​រាយការណ៍​ជូន​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន ទើប​ដឹង​ពី​ការបាត់បង់​ថវិកា​នោះ លុះ​ពេល​ស្រាវជ្រាវ​ទៅ​ក៏​ធ្លា​ក់លើ​ជំនួយការ​ឧកញ៉ា ជា​អ្នក​កិបកេង និង​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ តាម​រូបភាព​ជ្រើសរើស​បុគ្គលិក​ខ្មោច ដែល​ម្ចាស់​ក្រុមហ៊ុន​ទុកចិត្ត​ជំនួយការ មិនបាន​តាមដាន​ឲ្យ​ដិតដល់ ។​​សម្រាប់​ជនសង្ស័យ​វិញ​បាន​បដិសេធថា ការចោទប្រកាន់​ខាងលើ​នេះ គឺ​មិន​ពិត​ទេ ខ្លួន​ត្រូវបាន​ឧកញ៉ា ចាត់តាំង​ឲ្យ​ធ្វើជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ការជ្រើសរើស និង​គ្រប់គ្រង​បុគ្គលិក​មុន​ចូល​បម្រើ​ការងារ គឺ​សុទ្ធតែ​ឆ្លងកាត់​ការសម្ភាសន៍​ជាមួយ​ក្រុមប្រឹក្សាភិបាល និង​ធនធានមនុស្ស​របស់​ក្រុមហ៊ុន រួច​បញ្ជូនទៅ​ឧកញ៉ា​ថៅកែ​ក្រុមហ៊ុន​ពិនិត្យ​សម្រេច ដើម្បី​មានឈ្មោះ​សម្រាប់​បើកប្រាក់​ខែ និង​មិន​ធ្វើ​អ្វី​តាមចិត្ត​ទេ ។​​សំណុំ​រឿងនេះ​ស្ថាប័ន​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវ​ការចាត់ បញ្ជូន​ទៅខាង​ចៅក្រម​ស៊ើបសួរ​សុំ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ ៕a oknha asis1 

​