» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5123 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695294 នាក់

ក្រសួង​អប់រំ​បើក​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​និង​ឯកជន​ប្រឡង​បញ្ចប់​ឆ្នាំ សិក្សា​ពីរ​ថ្ងៃ​

 

​ភ្នំពេញ​៖​បណ្ឌិតសភា​ចា​រ្យ ហង់​ជូន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីជូនដំណឹង​បើក​ឲ្យ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ និង​ឯកជន រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ​នៅតាម​គ្រឹះស្ថានសិក្សា​ពីរ​ថ្ងៃ​។​a hang joun3 

​បើតាម​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ​ក្រសួង​អប់រំ បាន​ឲ្យ​ដឹងថា ដោយសារតែ​តាម​លក្ខណៈ​បច្ចេកទេស គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ មិនអាច​រៀបចំ​ការប្រឡង ONLINE បាន ក្រសួង អប់រំ យុវជន និង​កីឡា អនុញ្ញាត​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ដែល​បង្រៀន​តាម​ប្រព័ន្ធ ONLINE រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ ដោយ​ត្រូវ​រៀបចំ​បន្ទប់​ប្រឡង ដែលមាន​ចំណុះ ១៥ ទៅ ២០​នាក់​ក្នុង​១​បន្ទប់ និង​ត្រូវ​ធានា​អនុវត្ត​វិធាន ការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ WHO​។ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​ត្រូវដាក់​ពាក្យ​ស្នើ សុំ​មក​ក្រសួង ដើម្បី​ពិនិត្យ និង​ទុកជា​ព័ត៌មាន​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ចេញ​សេចក្តីជូនដំណឹង ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ស្តីពី​ការអនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន អាច​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន អាច​ប្រឡង​បញ្ចប់​ឆ្នាំ​នៅតាម​គ្រឹះស្ថានសិក្សា ចំនួន​២​ថ្ងៃ​ផងដែរ​។​​លិខិត​ចុះ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា កន្លងមក ក្រសួង បានចេញ​សេចក្ដីណែនាំ ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត រៀបចំ​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​ក្រសួង​ក៏បាន​លើកឡើង​អំពី​លទ្ធភាព​អនុញ្ញាត ឲ្យ​រៀបចំ​ការប្រឡង តាម​ប្រព័ន្ធ​អេឡិចត្រូនិក ទៅតាម​ប្រតិទិន​គ្រឹះស្ថានសិក្សា​រៀងខ្លួន ដោយ​ធានា​នូវ​ស្តង់ដា​គុណភាព ដែល​អាច​ទទួលយកបាន​។ ក្រសួង​នឹងចូលរួម​សហការ​ជាមួយ​គ្រឹះស្ថានសិក្សា​ឯកជន ដើម្បី​ធានា​នូវ​ស្តង់ដារ​គុណភាព​នេះ​។​
​ចំពោះ​គ្រឹះស្ថានសិក្សា​ឯកជន​ណា ដែល​អនុវត្តតាម​ការ​ណែនាំ​របស់​ក្រសួង គ្រឹះស្ថានសិក្សា​នោះ អាច​ចេញ​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញាបត្រ​មធ្យម សិក្សា​ទុតិយភូមិ ដោយមាន​ការទទួលស្គាល់​ពី​ក្រសួង ប៉ុន្តែ​គ្រឹះស្ថានសិក្សា​ឯកជន ត្រូវ​ចុះហត្ថលេខា​ដោយ​ខ្លួនឯង​។ ក្រសួង​នឹង​ចុះ​អធិការកិច្ច​តាម​ការចាំបាច់ ដើម្បី​ធានា​គុណភាព​នៃ​សញ្ញាបត្រ​៕a hang joun a hang joun1 a hang joun2 

​