» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3644 នាក់

ម្សិលមិញ 8477 នាក់

សរុប 18991648 នាក់

បន្ទាប់ពីព្យុះនិងជំនន់ទឹកភ្លៀងទីក្រុងបុរាណរបស់វៀតណាមពោរពេញដោយសំរាមនិងល្បាប់ភក់

 

ប្រទេសវៀតណាម៖ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាមបានឆក់យកជីវិតមនុស្ស២៨ នាក់ បាត់ខ្លួន៦នាក់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈផ្ទះសម្បែងចំនួនជាង១១ម៉ឺនខ្នងនៅតែលិចលង់ ដែលភាគច្រើនស្ថិតនៅតំបន់ប្រវត្តិសាស្រ្តរបស់វៀតណាម ដូចជាទីក្រុងបុរាណ Hoi An និងHue ដែលត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ។

បន្ទាប់ពីលិចលង់អស់រយៈពេលជាច្រើនថ្ងៃ ផ្លូវបុរាណនៃទីក្រុង Hoi An បានគ្របដណ្តប់ដោយដីភក់ សំរាមរាយប៉ាយ សំណល់កម្ទេចកម្ទី នៅតាមចិញ្ចើមផ្លូវ និងផ្ទះបុរាណ ហើយពលរដ្ឋចាប់ផ្តើមសម្អាតផ្ទះសម្បែងឡើងវិញ ខណៈតំបន់នេះជាទីតាំងទេសចរណ៍យ៉ាងសំខាន់ ហើយពលរដ្ឋពឹងផ្អែកខ្លាំងលើវិស័យនេះ។ នេះបើយោងតាមសារព័ត៌មានវៀតណាមVnExpress។a vn flood1 

ទឹកជំនន់បានជន់លិចផ្លូវបុរាណ និងផ្ទះឈើអាយុរាប់សតវត្សនៃទីក្រុង Hoi An ហើយអ្នកស្រុកបាននិយាយថាពួកគេមិនដែលជួបប្រទះនឹងទឹកជំនន់ទ្រង់ទ្រាយធំបែបនេះពីមុនមកទេ។ ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតបំបែកកំណត់ត្រាដែលបានកំណត់ក្នុងឆ្នាំ ១៩៦៤ ដោយបានលិចលង់ផ្នែកធំៗនៃទីក្រុងបុរាណ ខណៈតំបន់ខ្លះលិចលង់ទាំងស្រុងរហូតដល់ដំបូល។ យ៉ាងណានៅមិនទាន់បានចេញផ្សាយរបាយការណ៍ផ្លូវការអំពីការខូចខាតផ្នែកសេដ្ឋកិច្ចនៅឡើយទេ។

យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយវៀតណាមបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនថ្ងៃបានជន់លិចផ្ទះជាង ១១៦,០០០ ខ្នង និងលិចលង់ដំណាំសំខាន់ៗចំនួន៥,០០០ ហិកតា។ ការបំផ្លិចបំផ្លាញនេះមិនត្រឹមតែបានឆក់យកជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំខានដល់ជីវិតប្រចាំថ្ងៃ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងនាំឱ្យវិស័យទេសចរណ៍របស់តំបន់នេះស្ទើរតែជាប់គាំង។

បើតាមអ្នកជំនាញ ភូមិសាស្ត្រវៀតណាមបានឱ្យដឹងថា ព្រោះមហន្តរាយទាំងនេះកើតចេញពីការប្រែប្រួលអាកាសធាតុ បូកផ្សំនឹងសំណង់ ការចាក់បេតុងគ្រប់ទីកន្លែងផងនោះជាកត្តាគួបផ្សំដែលធ្វើឱ្យប្រទេសនេះ រងគ្រោះកាន់តែខ្លាំង កាន់តែធ្ងន់ធ្ងរទៅថ្ងៃអនាគត៕a vn flood a vn flood2