» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4155 នាក់

ម្សិលមិញ 5304 នាក់

សរុប 14143681 នាក់

ភ្នំ​ទ្រូង​អណ្តើក​ប្រឈម​នឹង​ការ​រលាយ​ដោយសា​ឧកញ៉ា​អ៊ុន​ធី​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​


​ខេត្តកំពត​៖​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​កំពង់ត្រាច ក៍​ដូច​អាជ្ញាធរ​មូលដ្ឋាន មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង ពី​សកម្មភាព ជីក​កកាយ​ភ្នំ ទ្រូង​អណ្ដើក​ ឋិត​នៅ​ភូមិ កណ្តាល​ទួល ឃុំ ដើម​ចារ ស្រុក កំពង់ត្រាច ខេត្តកំពត ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ខ្ទេច​ផ្លូវ​តែ គ្មាន​ថ្នាក់ដឹកនាំ ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ណា ចេញមុខ​មក​ពន្យល់​សោះឡើយ​។​a oknha ut thy 

​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ភ្នំ​ទ្រូង​អណ្ដើក ស្ថិតនៅ ក្បែរ​ផ្លូវជាតិ នៅ​ទល់មុខ​រោងចក្រ ពូ​ចិន ខេ​ម​បូ​ឌា បច្ចុប្បន្ន ត្រូវបាន​ឧក​ញ៉ អ៊ុត ធី ជ្រក​ក្រោមលេស​ថា​មាន អាជ្ញាប័ណ្ណ ធ្វើ​ផ្លូវ បង្កើន​សកម្មភាព ជីក​កកាយ បំផ្លាញ​ភ្នំ ដែរ​ជា​សម្បត្តិ ធម៌​ជាតិ ពី​ដូនតា ។​

​ប្រភព​ខ្លះ បាន​និយាយថា ភ្នំ​នេះ​មួយផ្នែក ត្រូវបាន លោក ឧកញ៉ា អ៊ុត ធី លក់​បន្ត ឬ​ក៍​ជួល អោយទៅ​ជនជាតិ​ចិន ជា​អ្នកគ្រប់គ្រង​បន្ត​។ ប៉ុន្មាន​ខែ ចុងក្រោយ​នេះ គេ​ឃើញថា ជនជាតិ​ចិន​បាន ដាក់​គ្រឿងចក្រ​ជីក​កកាយ​ភ្នុំ យ៉ាង​គគ្រឹកគគ្រេង ។​

​ប្រជាពលរដ្ឋ​ជាច្រើន​សង្ស័យ នឹង​រិះគន់ថា​វា ជាការ​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ រវាង​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ ជាមួយ​ក្រុម​ឈ្មួញ មាន​លុយ​មានអំណាច ជ្រក​ក្រោម លេស អាជ្ញាប័ណ្ណ ផងដែរ​ហើយ ទើប​ឈ្មួញ​អាចធ្វើ​អា​ជី​កម្ម​ថ្មភ្នំ បាន​យ៉ាង​រលូន ជ្រក​ក្រោមលេស សិទ្ធិ​អាជ្ញាប័ណ្ណ ឃុបឃិត​គ្នា​បិទបាំង ថ្នាក់លើ ងាយស្រួល ចែក​ប្រយោជន៍​គ្នា ដាក់​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ជាមិនខាន​បានជា​គេ​រវល់​បែបនេះ ។​

​ករណី​ក្រុមហ៊ុន​ចិន នឹង​ឈ្មួញ​ខ្មែរ ដ៍​មាន​ឥទ្ធិពល ជីក​កកាយ​ភ្នំ នឹង​ដឹក​ថ្មភ្នំ ធ្វើ​អាជីវ​កម្មនេះ កម្មករ​កម្ម​ការ​នី រោងចក្រ​ស្បែកជើង { ពូ​ចិន ខេ​ម​បូ​ឌា } បាន​រអ៊ូ​ថា បាន​បំផ្លាញ​ផ្លូវ នឹងធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ជាពិសេស នៅពេល​កម្មករ​កម្ម​កា​រ​នី សម្រាក​ហូបបាយ​ម្ដងៗ គឺ​ហុយ​រកមើល​អ្វី​មិនឃើញ ចូល​ពេញ​បាយ​ម្ហូប នេះ​មិន​និយាយ​ពី​បញ្ហា​ផ្លូវ​ខូច​ផង​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក៍​ដូច​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​ដំណាក់​ចង្អើ បាន​លើកឡើងថា អាជ្ញាធរខេត្ត នឹង​ថ្នាក់ដឹកនាំ ក្រសួង​ពាក់ព័ន្ធ គួរតែ​ពិចារណា ទៅលើ​បញ្ហា ឈ្មួញ​ឧកញ៉ា អ៊ុត ធី ជីក​កកាយ​ថ្មភ្នំ ទៅធ្វើជា​អាជីវ​កម្មនេះ ឡើងវិញ​ផង ព្រោះថា ឧកញ៉ា​រូបនេះ ហាក់ដូចជា មិនមាន​ឆន្ទ​: ទទួលខុសត្រូវ ទៅលើ​ការជួសជុល​ផ្លូវ​ខូច ដោយសា​រថយន្ត ដឹក​ផ្ទុក​លើស​ទម្ងន់​នេះ​ទេ ហើយក៍​មិនដែល​ឃើញ ចូលរួម​ចំណែង ជា​មនុស្សធម៌ កសាង​អភិវឌ្ឍន៍ ថែទាំ​ផ្លូវថ្នល់ នៅក្នុង​ឃុំ​/​ស្រុក​នេះដែរ ។​

​ពាក់ព័ន្ធ​ការរិះគន់ ពី​មហាជន​ខាងលើ មាតុភូមិ មិនអាច​ស្វែងរក សុំ​ធ្វើការ​បកស្រាយ​ប​ភ្លឺ ពី​លោក​ឧកញ៉ា អ៊ុត ធី ក្រុមហ៊ុន ជីក​កកាយ​ថ្មភ្នំ ខាងលើនេះ​បានទេ ។​សង្ឃឹមថា នឹងមាន​ការបកស្រាយ​បំភ្លឺ ពី​លោក​ឧកញ៉ា អ៊ុត ធី នៅពេល​ក្រោយ ។​a oknha ut thy a oknha ut thy1 a oknha ut thy1