» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3694 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773451 នាក់

ក្រុមហ៊ុនហួយវន័ផេប្រកាសបិទទីតាំងបណ្តោះអាសន្នដោយមានអតិថិជនមកបើកលុយច្រើន

 

ភ្នំពេញ៖ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) នៅថ្ងៃទី ១ ធ្នូនេះ បានប្រកាសបិទសេវាកម្មបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦។ ការប្រកាសបិទនេះ ធ្វើឡើងក្រោយពីអតិថិជនសម្រុកដកលុយចេញពីគណនីច្រើន។ជាការកត់សម្គាល់ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ​ អតិថិជនយ៉ាងច្រើនបានទៅការិយាល័យក្រុមហ៊ុនហួយវ័នដកប្រាក់ចេញពីគណនីហួយវ័ន។a houn pay1 

ដើម្បីធានាសុវត្ថិភាពប្រាក់របស់អតិថិជន ក្រុមហ៊ុនបានបញ្ចាក់ថា បន្ទាប់ពីការវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន ក្រុមហ៊ុនបានសម្រេចអនុវត្តវិធានការពន្យារការដកប្រាក់ជាដំណាក់កាល។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន។ការប្រកាសផ្អាកសេវាកម្មនេះបង្កឲ្យមានការព្រួយបារម្ភពីប្រជាពលើរដ្ឋខ្មែរចិនយួនដែលប្រើប្រាសសេវាក្រុមមួយនេះដោយសារលុយពួកគេមិនអាចដកបាន។

សូមបញ្ជាក់ថាក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay)ត្រូវបានកាសែតបរទេសរាយការណ៍មានភាគហ៊ុនលោកឧកញ៉ាហ៊ុនតូដែលរងការចោទថាមានពាក់ពន្ធ័និងមុខរបរឆបោកអនឡាញនិងលាងលុយ។


សូមបញ្ជាក់ថាបើតាមពត៍បរទេសបានឲ្យដឹងថា៖កាលពីថ្ងៃទី១ ខែឧសភា បណ្តាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (FinCEN) ដែលជាការិយាល័យរតនាគារ សហរដ្ឋអាមេរិកបានស្នើច្បាប់មួយ ដើម្បីផ្ដាច់ប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុន ហួយវ័ន គ្រុប ពីប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះកំពុងលាងលុយកខ្វក់ ដែលបានមកពីការលួច និងការឆបោកតាមប្រព័ន្ធអនឡាញ។ចំណាត់ការនេះបានធ្វើឡើងតាមរបាយការណ៍ដែលចេញផ្សាយដោយស្ថាប័នផ្សព្វផ្សាយជាច្រើន និងការស៊ើបអង្កេតដែលភ្ជាប់ក្រុមហ៊ុននេះទៅនឹងបណ្តាញលាងលុយ ដែលពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជុំវិញការឆបោកតាមប្រព័ន្ធអនឡាញ និងប្រតិបត្តិការចោរកម្មតាមអ៊ីនធឺណិតដែលសន្មតថាមានប្រភពមកពីប្រទេសកូរ៉េខាងជើង។

បណ្ដាញ FinCEN បានរកឃើញថា ក្រុមហ៊ុន ហួយវ័ន គ្រុប បានជួយលាងលុយកខ្វក់យ៉ាងតិច៤ពាន់លានដុល្លារជាប្រាក់ចំណូលខុសច្បាប់នៅចន្លោះពីខែសីហា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៥។ បណ្ដាញបុត្តសម្ព័ន្ធនេះក៏ដំណើរការសេវាកម្មជាច្រើនក្រោមយីហោ «ហួយវ័ន» រួមមានផ្នែកទីផ្សារ និងកម្មវិធីហិរញ្ញវត្ថុផងដែរ។ គ្រាន់តែនៅលើកម្មវិធីតេឡេក្រាមមួយត្រូវបានសង្ស័យថាបានផ្សារភ្ជាប់ទៅនឹងប្រតិបត្តិការខុសច្បាប់ចំនួន២៤ពាន់លានដុល្លារ។

លេខាធិការរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បាននិយាយនៅក្នុងរបាយការណ៍ថា៖ «ក្រុមហ៊ុន ហួយវ័ន គ្រុប បានបង្កើតឡើងជាទីផ្សារនៃជម្រើសសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតដែលមានគំនិតអាក្រក់ដូចជាកូរ៉េខាងជើង (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ) និងក្រុមឧក្រិដ្ឋជន ដែលបានលួចលុយរាប់ពាន់លានដុល្លារពីជនជាតិអាមេរិកប្រចាំថ្ងៃ» ។

នៅព្រឹកថ្ងៃទី៦ ខែឧសភា អ្នកយកព័ត៌មានរបស់សារព័ត៌មានខេមបូចា បានចុះទៅដល់ទីតាំងផ្ទាល់ ដោយបានឃើញថា ក្រុមហ៊ុន ហួយវ័ន ផេ កំពុងចាប់ផ្តើមដកស្លាកសញ្ញារបស់ខ្លួនចេញ និងបានសង្កេតឃើញមានការតំឡើងរន្ទាដែក និងរុះរើផ្លាកយីហោរបស់ក្រុមហ៊ុន។

យោងតាម FinCeN ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនេះ ក៏មានសាខានៅខេត្តបាត់ដំបង ប៉ោយប៉ែត សៀមរាប និងខេត្តព្រះសីហនុផងដែរ។ កន្លងមក ក្រុមហ៊ុននេះក៏បានផ្សាយពាណិជ្ជកម្មពីទីតាំងមួយកន្លែងនៅក្នុងទីក្រុង Laukkaing ដែលជាមជ្ឈមណ្ឌលឆបោកក្នុងវិស័យវិនិយោគនៅក្នុងតំបន់ Kokang នៃប្រទេសមីយ៉ាន់ម៉ា នៅមុនការបង្ក្រាបកាលពីឆ្នាំមុន ដោយបានបិទប្រតិបត្តិការជាច្រើនទីតាំង ។

 

កាលពីខែមីនា ធនាគារជាតិត្រូវបានរាយការណ៍ថា ខ្លួនបានដកហូតអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ហួយវ័ន ផេ ដើម្បីផ្តល់សេវាទូទាត់លើការមិនអនុលោមតាមច្បាប់។ក្រសួង​មហាផ្ទៃ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ ថា​តើ​អាជ្ញាធរ​នឹង​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន ហួយវ័ន ផេ ឬយ៉ាងណានោះទេ។ ក៏ប៉ុន្តែ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ប៉ោ ភ័ក្រ បាន​អះអាង​ថា កម្ពុជា​មានយន្តការជាច្រើនក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់ ព្រមទាំងលើកឡើងពី​ក្រុមការងារ​កម្មវិធី​វាយ​តម្លៃ​ឡើង​វិញ (RPG)។

បើតាមលោក ប៉ោ ភ័ក្រ​ ក្រុមការងារ RPG បានកត់ត្រាករណីលាងលុយចំនួន១៧៧ករណី កាលពីឆ្នាំ២០២៤ ដែលបានធ្លាក់ចុះពី៣២៤​ករណី កាលពីឆ្នាំកន្លងទៅ។ធនាគារជាតិនៃកម្ពុជាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ សារព័ត៌មានខេមបូចា ឡើយ។គួរកត់សម្គាល់ថា អង្គភាពកម្ពុជាផ្សេងទៀតដែលជាប់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ក៏បានប្រើវិធីសាស្ត្រស្រដៀងគ្នានេះ ដែលហាក់បីដូចជាបិទបាំងប្រតិបត្តិការរបស់ពួកគេ។a houn pay