» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1906 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747241 នាក់

ត្រាំ៖ជម្រុញការប្រហារជីវិត​អ្នកទោស​ឯកូនប្រុស លោក បៃ​ដិ​ន ស្ថិតក្រោម​ការ​ស៊ើ​អង្កេត​ពី​រឿងបង់ពន្ធ​


​អាមេរិក​៖​លោក​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ដែល​កាន់តែ​ជិត​អស់​ពេល​ទៅហើយនោះ​បាននិងកំពុង​រូតរះ​ធ្វើការ​ប្រហារជីវិត​អ្នកទោស​ជា​បន្តបន្ទាប់​។ ​ការប្រហារជីវិត​អ្នកទោស ៥​នាក់ នឹងត្រូវ​ប​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នៅមុន​ការឡើង​កាន់តំណែង​រប​ស់​ប្រធានាធិបតី​ជាប់ឆ្នោត លោក ចូ បៃ​ដិ​ន (Joe Biden) ។​ការប្រហារជីវិត​អ្នកទោស​ទាំង ៥​នាក់​នេះ​ធ្វើ​ឲ្យ លោក ត្រាំ ក្លាយជា​ប្រធានាធិបតី​ដែល​បានចេញ​បញ្ជា​ឲ្យ​ប្រហារជីវិត​អ្នកទោស​ច្រើនជាងគេ​បំផុត​របស់​អាមេរិក ក្នុង​រយៈពេល​ជាង​មួយ​សតវត្សរ៍​មកនេះ​។ a biden son 

​តាំងពី​ខែកក្កដា ឆ្នាំនេះ​មក​មានទោស​ចំនួន ១៣​នាក់​រួចមកហើយ​ត្រូវបាន​ប្រា​ហារ​ជីវិត​។ ​ទាក់ទង​រឿងនេះ​លោក វីល្លៀម បារ (William Barr) រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក បាន​និយាយថា ក្រសួង​របស់លោក​គ្រាន់តែ​ធ្វើទៅ​តាមច្បាប់​ដែលមាន​ស្រាប់​ប៉ុណ្ណោះ​។ ដោយឡែក​លោក ហាន់​ធ័​រ បៃ​ដិ​ន (Hunter Biden) ដែលជា​កូនប្រុស​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​អាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) កាលពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹងថា កិច្ចការ​ទាក់ទង​នឹង​ការបង់ពន្ធ​របស់គាត់​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​។​

​ការស៊ើបអង្កេត​នេះ​កំពុង​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​រដ្ឋអាជ្ញា​សហព័ន្ធ​នៅក្នុង​រដ្ឋ ដេ​ឡា​វែ​រ (Delaware)​។​​លោក ហាន់​ធ័​រ បៃ​ដិ​ន (Hunter Biden) បាន​និយាយថា គាត់​បាន​យកចិត្តទុកដាក់​លេ​ី​រឿងក្តី​នេះ​យ៉ាងខ្លាំង ប៉ុន្តែ​គាត់​ជឿថា «​ការត្រួត​ពិនិត្យមើល​ឡើងវិញ​ច្បាស់លាស់​» នឹង​បង្ហាញថា គាត់​បាន​ដោះស្រាយ​កិច្ចការ​បង់ពន្ធ​របស់​គាត់ «​ដោយ​ស្របច្បាប់​និង​ត្រឹមត្រូវ​»​។​

​លោក ហាន់​ធ័​រ បៃ​ដិ​ន (Hunter Biden) បាន​និយាយថា គាត់​បានដឹង​ពី​ការស៊ើបអង្កេត​នេះ កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​គាត់​មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ទេ​។​​កូនប្រុស​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​នៅ​អាមេរិក​រូបនេះ​ដែលមាន​អាយុ​៥០​ឆ្នាំ ជា​ញឹកញាប់​គឺជា​គោលដៅ​នៃ​ការរិះគន់​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឆ្នាំ ២០២០ ដោយ​ការរិះគន់​ផ្តោតលើ​ការធ្វើ​ជំនួញ​របស់គាត់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រទេស​ចិន ក្នុងអំឡុង​ពេលដែល លោក ចូ បៃ​ដិ​ន (Joe Biden) កាន់តំណែង​ជា​អនុ​ប្រធានាធិបតី​អាមេរិក​នៅក្នុង​រដ្ឋបាល​របស់ លោក បា​រ៉ា​ក់ អូ​បា​ម៉ា​(Barack Obama)៕a biden son2