» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6428 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696599 នាក់

ខ្យល់ព្យុះយ៉ាជីគម្រាមវៀតណាមអ្នកនៅខេត្តCLVខ្មែរប្រយត្ន័ផង!

វៀតណាម​៖ អ្នក​នៅ​ខេត្ត​CLV​ប្រ​យ​ត្ន័​ផង​!​ព្រោះ​ចាប់ពី​ថ្ងៃទី​០៨ ដល់​១១ កញ្ញា ២០២៤ ក្រៅពី​វៀតណាម ព្យុះ​ទី​ហ្វុ​ង​យ៉ាក​ជី​ដែល​វិវត្តន៍​ទៅជា​ព្យុះ​ស្ឃ​រា នឹងធ្វើ​ឱ្យ​ខេត្ត​មណ្ឌល​គី​រី រតនគិរី និង​ស្ទឹងត្រែង ប្រឈម​នឹង​ទឹកជំនន់ ។​a storm vn2 

​គណៈកម្មការ​ទន្លេមេគង្គ ហៅ​កាត់​ថា MRC បានចេញ​សេចក្តី​ព្រមាន​ឱ្យ​បណ្តា​ប្រទេស​នៅជាប់​ដង​ទន្លេមេគង្គ​ត្រូវ ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ចំពោះ​កំលាំង​ដ៏​បំផ្លិចបំផ្លាញ​នៃ​ព្យុះ​ស្ឃ​រា​យ៉ាក​ជី ដែល​រួមមាន កម្ពុជា ឡាវ ថៃ និង​វៀតណាម ដោយ​សង្កត់ធ្ងន់ថា វា​គឺជា​ព្យុះ​ដ៏​កំណាច​បំផុត​នៅ​សមុទ្រ​ខាងកើត​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ ។​​គណៈកម្មការ​ទន្លេមេគង្គ វាយតម្លៃថា​នៅ​ថ្ងៃអាទិត្យ ទី​០៨ ខែកញ្ញា ឥទ្ធិពល​ព្យុះសង្ឃរា​យ៉ាក់​ជី នឹងធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ជោគជាំ​នៅ​ភាគ​ខាងជើង​ប្រទេស​ឡាវ អាច​បណ្តាលឱ្យមាន​ទឹក​ជំនន់​នៅ​តំបន់​ទំនាប ទឹកជំនន់​ភ្លាមៗ​នៅតាម​ដង​ទន្លេ និង​ព្រែក​តូចៗ រួម​នឹង​ការបាក់​ដី​នៅតាម​ជម្រាលភ្នំ​។ ដោយសារ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នៃ​ព្យុះ​មួយ​នេះ ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​នៃ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ខ្យល់កំបុតត្បូង​។​បន្ថែម​លើ​នេះ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ខាងលើ និង​ខាងកើត​អាង​ទន្លេមេគង្គ​ក្រោម អាច​នឹង​បណ្តាលឱ្យ​ទឹកជំនន់​រហ័ស កើតមាន​នៅក្នុង​ខេត្ត​ចំនួន​៣ របស់​កម្ពុជា រួ​មាន ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្តរតនគិរី ក៏ដូចជា ខេត្ត​ខាំ​មួន និង​ខេត្ត​អត្តា​ពើ ក្នុងប្រទេស​ឡាវ និង ក្នុងប្រទេស​វៀតណាម​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃទី​៦ ខែកញ្ញា ចំណុចកណ្តាល​នៃ​ព្យុះ​មាន​ចម្ងាយ​ប្រហែល​១៦០​គីឡូម៉ែត្រ​ភាគ​ខាងកើត​នៃ​កោះ​ហៃ​ណាន​នៃ​ប្រទេស​ចិន ដោយ​កម្លាំង​ខ្យល់​បោកបក់​ក្នុង​ចំណុចកណ្តាល​នៃ​ព្យុះ​គឺ​ចាប់ពី ១៨៤ ទៅ ២០១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ តាម​ការព្យាករណ៍ នៅ​ម៉ោង​១​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃ​សៅរ ទី​៧ ខែកញ្ញា ព្យុះសង្ឃរា​យ៉ាក​ជី នឹង​ចូល​ទៅដល់​ឈូង​សមុទ្រ​តុងកឹង​ភាគ​ខាងជើង ចម្ងាយ​ប្រហែល ២៣០​គីឡូម៉ែត្រ​ពី​ខេត្ត​ក្វាង​និ​ញ ហើយ​ពេល​ថ្ងៃត្រង់​វា​នឹង​បោកបក់​ចូលដល់​ដីគោក​នៃ​ខេត្ត​ក្វាង​និ​ញ និង​ណាំ​ឌី​ញ ហើយ​នៅពេល​យប់​នឹង​ទៅដល់​ខេត្ត​ទាំង​៦​ទៀត​ក្នុង​ភាគ​ឦសាន​ប្រទេស​វៀតណាម​។​

​នៅ​ថ្ងៃទី​៦ ខែកញ្ញា ទីក្រុង​វី​ញ របស់​ខេត្ត​ញ៉េ​អាន ត្រូវបាន​គ្របដណ្តប់ ដោយ​ពក​ករលក​យក្ស​ស៊ូណាមិ គួរឱ្យ​ភ័យខ្លាច ។ អាជ្ញាធរ​វៀតណាម កំពុង​ដុតដៃដុតជើង​ត្រៀម​ទប់ទល់​នឹង​ព្យុះសង្ឃរា​មួយ​នេះ ដោយ​ចល័ត​កងកម្លាំង​ជាង​៤៥​ម៉ឺន​នាក់ ដើម្បី​ដាក់ពង្រាយ ក្នុង​តំបន់​ដែល​ព្យុះ​បោកបក់ ខណៈដែល​ប្រជាជន​វៀតណាម​រាប់សែន​នាក់ ដែល​ត្រូវ​ណែនាំ​កុំឱ្យ​ចេញ​ក្រៅ​ពេល​ជួយ​ព្យុះ បាននាំគ្នា​សម្រុក​ទិញ​ស្បៀង​ទុក​ឡើង​អស់ពី​ផ្សារ​។​

​ព្យុះ Super Typhoon Yagi ដែលជា​ព្យុះ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ក្នុង​តំបន់​អាស៊ី នា​ឆ្នាំ​២០២៤​នេះ បាន​បក់បោក​ទៅដល់​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស វៀតណាម នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែកញ្ញា​នេះ បន្ទាប់ពី​វាយប្រហារ​លើ​ខេត្ត Hainan ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ដោយ​បន្សល់ទុក​មនុស្ស ២​នាក់​បាន​ស្លាប់​។ នេះ​បើ តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​
​ដោយ​នាំមក​ជាមួយ​ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់​យ៉ាងខ្លាំង ព្យុះ Yagi ក៏បាន​ធ្វើឱ្យ​មនុស្ស ៩២​នាក់​រងរបួស​ផងដែរ​ក្នុង​ខេត្ត Hainan​។ ព្យុះ​នេះ​បាន​បក់បោក​ដល់​ខេត្ត Hainan កាលពី​ថ្ងៃ​សុក្រ ជាមួយ​ល្បឿន​ខ្យល់ ២៣៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ធ្វើឱ្យ​ដើមឈើ​ជាច្រើន​ដួលរលំ រីឯ​ផ្លូវ​មួយចំនួន​ជន់​លិច ខណៈ​ផ្ទះ​ជាង ៨០០ ០០០​ខ្នង គ្មាន​អគ្គិសនី​ប្រើប្រាស់​បណ្ដោះអាសន្ន​។​
​ក្រោយ​វាយប្រហារ​ខេត្ត Hainan ព្យុះ Yagi បាន​បក់បោក​ទៅដល់​ទីក្រុង Hai Phong និង​ខេត្ត Quang Ninh នៃ​ប្រទេស​វៀតណាម ជាមួយ​កម្លាំង​ខ្យល់ ១៤៩​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។​
​កាលពីដើម​សប្ដាហ៍​កន្លងទៅនេះ ព្យុះ Yagi ក៏បាន​សម្លាប់​មនុស្ស ១៣​នាក់ នៅក្នុង​ប្រទេស​ហ្វីលីពីន​ផងដែរ នៅពេលដែល​ព្យុះ​នេះ​ត្រូវបាន​ចាត់ថ្នាក់​ជា ព្យុះ​ត្រូ​ពិ​ក​នៅឡើយ មុននឹង​ក្លាយទៅជា​ព្យុះ super typhoon៕

​បើតាម​អ្នក​បរិស្ថានវិទ្យា​ដ៏​ល្បីល្បាញ លោក ថុ​ន ថា​រ៉ុង​ណា​វ៉ា​សាវ៉ាត បាន​អះអាងថា ការវិវត្តន៍​ខ្លួន​របស់​ព្យុះ​ទី​ហ្វុ​ង​យ៉ាក​ជី ពី​ល្បឿន ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង កើន​ដល់ ២៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​រយៈពេល​តិចជាង​២ ថ្ងៃ ក្លាយទៅជា​ព្យុះសង្ឃរា គឺ​ដោយសារតែ​ការឡើង​កំដៅ​ផែនដី ដែល​បណ្តាលអោយ​សីតុណ្ហភាព​សមុទ្រ​កើនឡើង​។ ទៅ​ថ្ងៃមុខ​ភពផែនដី នឹង​កើតមាន​ព្យុះ​បែបនេះ​កាន់តែ​ញឹកញាប់ ដូចជា ព្យុះ​Otis​កាលពី​ឆ្នាំមុន និង​ព្យុះ​Yagi នា​ឆ្នាំនេះ ហើយនឹង​ព្យុះ​ដ៏​ទៃ​នឹង​វិវត្តន៍​កាន់តែ​អាក្រក់​ជាង​នេះ ព្រោះ​កំដៅ​ផែនដី​នៅតែ​បន្ត​កើនឡើង​។​​សូមជម្រាបថា កម្លាំង​របស់​ព្យុះ Yagi ត្រូវគេ​ចាត់​ចូល​ជា Super Typhoon ដែល​ត្រូវបាន​គេ​ចាត់ថ្នាក់​ថា ជា​ព្យុះ​ខ្លាំង​បំផុត​ទី​ពីរ​នៅក្នុង​ពិភពលោក​នា​ឆ្នាំ​២០២៤​នេះ ហើយក៏​ជា​ព្យុះ​ដ៏​ខ្លាំង​បំផុត​ក្នុង​រយៈពេល ១០​ឆ្នាំ​ចាប់តាំងពី​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ រ៉ា​ម​ម៉ា​ស៊ុន ដែល​បាន​វាយប្រហារ កាលពី​ឆ្នាំ​២០១៤៕a storm vn1 a storm vn4 

​