» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11555 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701726 នាក់

វ៉ូ​!​បង្ក្រាប​គ្រឿងញៀន​បាន​ជាង ១០២​គី​ឡ​ក្រាម​ទៀតហើយ នៅ ២​ទីតាំង​ផ្សេងគ្នា​ក្នុង​ខណ្ឌ​សែន​សុខ និង​ខណ្ឌចំការមន​ប​ន្ទា​ប់​ពី​បាន​៦០​គីឡូ​នៅ​ខណ្ឌ​ព្រែក​ព្នៅ

​ភ្នំពេញ​៖ សារធាតុ​ញៀន​ទម្ងន់​សរុប ១០២​គីឡូក្រាម ៣៥២.២៧​ក្រាម ត្រូវ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចុះបង្ក្រាប​បាន​នៅ ២​ទីតាំង​ផ្សេងគ្នា​ផ្សេងគ្នា ក្នុង​ខណ្ឌ​សែន​សុខ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ដោយ​ឃាំ​ត់​ខ្លួន​ចិន​និង​ខ្មែរ​សរុប​៣​នាក់​។​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៤៖១០​នាទី កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៣+​ក​៤) ដឹកនាំ​បង្ក្រាប​ដោយ​លោក​នាយករង​មន្ទីរ ឧ​ត្ត​ម​សេនីយ៍​ទោ ប្រុ​ញ សាន នាយករង​មន្ទីរ ដោយ​ការសហការ​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រម​មាន​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ និង​កែឆ្នៃ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​នៅ​ចំនួន ២​ទីតាំង​។a drug sok1

​ទីតាំង​ទី​១៖ ចំណុច​មុខ​ស​ណ្ឋ​គារ​ជែ​ឡឹ​ក​ហ៊​យាន ជាន់​ទី​០៧ បន្ទប់​លេខ​ប៊ី​៧១១ ផ្លូវ​លេខ​៣៤៥ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ភេទ​ស្រី ជនជាតិ​ចិន ចាប់យក​វត្ថុតាង សារធាតុ​ញៀន​ទម្ងន់​សរុប ១០២ គីឡូក្រាម និង​៣៥២.២៧​ក្រាម​។​​ទីតាំង​ទី​២៖ នៅ​ចំណុច​តាមផ្លូវ​លេខ ៥៩៨ កែង​៩៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ភេទ​ប្រុស ជនជាតិខ្មែរ​។​
ក្នុងកិច្ចប្រតិបត្តការ​សម​ត្ត​កិច្ច​បាន​រិះគន់របៀបដោះសារថា​មកពីមាន​ការថត​វីដេអូ ពី​អ្នកសារព័ត៌មាន និង​សាធារណជន​មួយចំនួន​យកមក​បង្ហោះ​វីដេអូ ផ្សព្វផ្សាយ​ជា​សាធារណៈ ពី​សកម្មភាព​ប្រ​ត្តិ​ប​ត្តិ​ការ​ភ្លាមៗ ធ្វើឱ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រ​ត្តិ​ប​ត្តិ​ការបង្ក្រាប ដែល​បែកការ​ណ៍ដល់​មេក្លោង បានដឹងខ្លួន​រត់គេច​ខ្លួន​បាត់​?​។

សូមបញ្ជាក់ថា​មុននឹង​បង្ក្រាប​ខាងលើ​កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២៣ សម​ត្ត​កិច្ច​បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ នៅ​ចំណុច​ដី​ឡូ​ត៌​ទុល​ចោល មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ វេលា​ម៉ោង​០២:១០​នាទី​រំលង​អា​ធ្រា​ត​។​​ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន ២​នាក់​៖
១-​ឈ្មោះ អ៊ា​ន រដ្ឋ​នី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ២-​ឈ្មោះ ភ័​ណ្ឌ សុ​គុណ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​​វត្ថុតាង​ចាប់យក​៖ សារធាតុ​ញៀន​(​ខេ​តា​មីន​) ចំនួន ២០​ដុំ ទម្ងន់ ២០​គីឡូក្រាម ដែល​លាក់ទុក​ក្នុង​វ៉ា​លី​ពណ៌​ទឹកប៊ិច​ចំនួន​មួយ និង​រថយន្ត​ម៉ាក High Lander ចំនួន ១​គ្រឿង ។​

​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណៈជន​ដែល​បាន​ចូលរួម​កែលំអរ​ដល់​កងកម្លាំង និង​សហការ​ផ្ដល់ព័ត៌មាន រួមគ្នា​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​នេះ​ជា​ស្មារតី​ដ៏​ប្រពៃ ក្នុងការ​អនុវត្តន៍​ទិស​ស្លោក «៣​កុំ ១​រាយការណ៍​»​។​តាម​ការសង្កេត​នៃ​ការបង្ក្រាប​ជា​បន្តបន្ទាប់​ឃើញថា​សកម្មភាព​ជួញដូ​គ្រឿងញៀន​ក្នុងស្រុក​ខ្មែរ​មាន​កំណើន​កើនឡើង​គួរ​ឲ្យ​បារម្ភ​។​a drug sok a drug sok2 

​