» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 306 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750837 នាក់

ក្រុម​នា​វឹក​របស់​នាវា Westerdam ជប់លាង​អំណរគុណ​ចៅហ្វាយខេត្ត​មុនពេល​នាវា​ចាក​ចេញពី​កំពង់ផែ​ក្រុងព្រះសីហនុ​


​ខេត្ត​ព្រះសីហនុ​៖ លោក គួច ចំរើន អភិបាល ខេត្ត ព្រះសីហនុ និង​មន្ត្រី​ពាក់​ព​ន្ធ័ បាន​អញ្ជើញ​ចូលរួម​ពិសារ​អាហារ​សាមគ្គី ដែល​រៀបចំឡើង​ដោយ​ក្រុម​នា​វឹក​របស់​នាវា Westerdam ដើម្បី​ជាការ​ថ្លែងអំណរគុណ មុនពេល​នាវា​ចាកចេញ​ពី​កំពង់ផែ​ក្រុងព្រះសីហនុ​នៅ​ម៉ោង​៨​យប់​ថ្ងៃ​ពុធ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពី​ចូល​ចត​កាលពី​ថ្ងៃទី​១៣​កុម្ភៈ​។​a k ship 

​លោក​មេបញ្ជាការ​នាវា បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​នូវ​ទឹកចិត្ត​មនុស្សធម៌​ល៏​ល្អ និង​គ្មាន​ការរើសអើង​ដោយបាន​អនុ​ញា​ត្តិ​ទទួលយក​នាវា Westerdam នា​វឹក និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ ចូលមក​កាន់​កំពង់ផែ​ក្រុងព្រះសីហនុ និង​ជួយ​សម្របសម្រួល​នូវ​សេចក្តីត្រូវការ​គ្រប់បែបយ៉ាង ជាពិសេស​ជួយ​ដល់​ដំណើរ​ត្រលប់​ទៅកាន់​ប្រទេស​កំណើត​របស់​ភ្ញៀវ​ទេសចរណ៍ ទទួលបាន​ជោគជ័យ​លើសពី​ការរំពឹងទុក​ទៅទៀត ។ យើងខ្ញុំ​ទាំងអស់គ្នា​នឹង​ចងចាំ​អំពី​កម្ពុជា​ទុក្ខ​ក្នុង​បេះដូង នឹង​ប្រាប់​ដល់​កូនចៅ​ជំនាន់​ក្រោយៗ អំពី​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​នេះ ។​

​លោក គួច ចំរើន បាន​ជម្រាបពីការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​នា​វឹក​ទាំងអស់ និង​បាន​ជូនពរ​ដល់​ក្រុម​នា​វឹក និង​អ្នករួមដំណើរ​ទាំងអស់​ទទួលបាន​សេចក្តីសុខ​សុវត្ថិភាព ក្នុង​ដំណើរ​វិល​ត្រលប់​ទៅកាន់​គោលដៅ​បន្ត នាពេល​ខាងមុខនេះ និង​បានប្រកាស​ស្វា​គម​ន៏​ដល់​ក្រុម​នា​វឹក និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ នៃ​នាវា Westerdam មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ ​បន្តទៀត​។​

​លោក​មេ​បញ្ជា​នាវា​ក៏បាន​សន្យាថា នឹង​វិល​ត្រឡប់មក​ម្តងទៀត កំពង់ផែ​ខេ​ក្រុងព្រះសីហនុ ដោយ​នាវា​កា​ប៉ាល់​ផ្សេងទៀត​.​។​សូមបញ្ជាក់ថា នាវា​ទេសចរណ៍​របស់​អាមេរិក Westerdam ដឹក​មនុស្ស​សរុប​ជាង ២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ ១៤៥៥​នាក់ និង​បុគ្គលិក​កប៉ាល់​ចំនួន ៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះ​ហ្គាំ (​អាមេរិក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នៅលើ​នោះ អាចមាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)​។ ប៉ុន្តែ​នៅ​ទីបំផុត​បានទទួល​ការអនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូល​ចត​ដោយ​សុវត្ថិភាព​។​

​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន Holland Amercia Line ដែលជា​ម្ចាស់​នាវា Westerdam បាន​ជូនដំណឹង​ថា ភ្ញៀវទេសចរ​ទាំងអស់ និង​ក្រុមការងារ​ដែល​ត្រូវបាន​បញ្ជូនមក​កាន់​ក​ម្ពុ​ជា នាពេលនេះ បាន​ត្រឡប់​ទៅដល់​ផ្ទះ​រៀងៗ​ខ្លួន​អស់ហើយ ជាមួយ​លទ្ធផល​គ្មាន​នរណាម្នាក់​ឆ្លង​វីរុស COVID-19 នោះឡើយ​៕a k ship1 a ship go3 a ship porta4 a ship porta7