វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1729 នាក់
ម្សិលមិញ 2962 នាក់
សរុប 16505853 នាក់
ភ្នំពេញ៖អន្ទិតកក្កដា សោភ័ណ្ឌដែលទើបសឹកពីបួស ត្រូវបានហ្វេសប៊ុកមួយឈ្មោះ Voeun Sarorn ដែលជាព្រះសង្ឃមួយអង្គដែរទម្លាយរឿងយ៉ាងវែងអន្លាយថា៖ ស្លៀកពាក់បែបនេះ សមជាមនុស្សស្លាប់រស់នឹងមនុស្សធម៌ដែរឬ? ញោមៗអើយ ជឿសង្គមសង្ឃដែលគេដឹងរឿងខ្លះទៅ។
សុភ័ណ្ឌ ជាមនុស្សមានមហិច្ឆិតាលាភសក្ការៈខ្លាំងណាស់។ តាំងពីបួសមក ដោយសារខ្លួនមិនមានលក្ខណៈជាប្រុសពេញលក្ខណៈ ទើបចូលចិត្តរបស់ស្អាត ស៊ីវិល័យ ទោះស្អាតបែបអ្នកបួសក៏ដោយ។ ចូលចិត្តប្រើចីវរថ្លៃៗ ទូរសព្ទទំនើបៗ តាំងពីមិនទាន់គេស្គាល់ម្លេះ។ នេះជាលក្ខណៈសំគាល់ខ្លះៗ។
១ចង់មានលុយច្រើនៈ ដំបូងឡើយ ការមានលុយច្រើន មិនមែនក្នុងន័យសន្សំទេ គឺដើម្បីផ្តាច់ចេញពីជីវិតអ្នកបួសដូចជាបិណ្ឌបាត ឬជីវិតសាមញ្ញ តែប្តូរមកជីវិតហ៊ឺហា។ លក្ខណៈបែបនេះ សម្រាប់អ្នកបួសថ្មីឬយូរល្មមមិនអាចធ្វើបានឡើយ ប៉ុន្តែ សុភ័ណ្ឌ អាចធ្វើបានយ៉ាងងាយ ហើយអាចចាត់ទុកជាបព្វជិតសម្បូរលុយចាយ។ តើរកតាមវិធីណា? អន្ទិតម្នាក់នេះ បានបួសក្នុងសង្គមសង្ឃដែលនៅក្បែរសង្ឃល្បី សង្ឃមានលុយ សង្ឃមានលាភសក្ការៈ សង្ឃមានញោមញាតិច្រើន។ នៅក្បែរផង ចូលរួមផង…បានធ្វើឲ្យគាត់មានឱកាសរកលាភបាន គឺរៀនធ្វើតាមផង ទាក់លាភបានផង។ ជាធម្មតា អន្ទិតនេះតែងតែទៅចូលរួមនឹងកម្មវិធីបុណ្យធំដែលរៀបចំដោយបព្វជិតល្បីៗទោះគេមិនហៅក៏ដោយ។
ពេលទៅចូលរួមធ្វើជាជួយនេះជួយនោះ តែបំណងធំគឺចូលទាក់ទងបរិស័ទណាដែលល្បីៗ មានលុយច្រើនឬមកពីក្រៅប្រទេសជាដើម។ បើដឹងថា អ្នកណាមួយនៅក្រៅស្រុក សុភ័ណ្ឌមិនទៅណាឆ្ងាយទេ ជួយនេះជួយនោះ ឬធ្វើជាខ្វល់នឹងសុខទុក្ខបុគ្គលនោះៗ។ ទម្រាំចប់បុណ្យមួយៗ បព្វជិត សោភ័ណ អាចទាញទឹកចិត្តគេបាន ហើយត្រូវគេរាប់រកនិងប្រគេនលុយជាហូរហែរ។ សុភ័ណ្ឌជាបព្វជិតដែលនិយាយទូរសព្ទច្រើនសឹងមិនលោះពេល។ ភាគច្រើនគឺនិយាយជាមួយញោមៗដែលខ្លួនទាក់ទងរួចហើយ។
ចំណុចដែលបព្វជិតម្នាក់នេះ តែងតែប្រើដើម្បីអន្ទងចិត្តគេគឺ 1. ថាខ្លួនចង់រៀនសូត្រ តែអត់លុយរៀន កំសត់ណាស់ ស្នាក់នៅក្រោមជណ្តើរកុដិ…តែជាក់ស្តែង សុភ័ណ្ឌមិនដែលខ្វល់នឹងការរៀនសូត្រម្តងណាឡើយ។ 2. ថាខ្លួនកូនកំព្រា កំសត់ពេកណាស់ គ្មានប្រាក់កាស តែជាក់ស្តែងចាយលុយខ្ជះខ្ជាយ…3. ថាខ្លួនជាកូនសិស្សបព្វជិតល្បីៗ ពេលខ្លះថា ជាកូនសិស្ស លោកគ្រូ ជួន កក្កដា ពេលខ្លះថា សិស្ស ឆាត សុឆេតជាដើម ដើម្បីទាញសមានចិត្តបរិស័ទដែលមានលុយ។ 4. ថាខ្លួនជាអ្នកបម្រើផ្ទាល់ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ហើយចីវរដែលប្រើផ្លេកៗនោះជាការប្រទានរបស់សម្តេចទៀតផង តែជាក់ស្តែង ចូលចិត្តប្រើចីវរភ្លឺឆើតៗដោយខ្លួនឯង ព្រោះត្រេកត្រអាលនឹងរបស់ប្រើ។ ការប្រាប់ថាជាអ្នកបម្រើផ្ទាល់របស់សម្តេចក្នុងបំណងទាក់ទាញលុយផង បានប្រើចីវរបែបហ៊ឺហាផង។
2. មហិច្ឆិតាចង់ទៅក្រៅស្រុកៈ សុភ័ណ្ឌ ជាបព្វជិតកូនកំព្រាទីមួយដែលមិនខ្វល់នឹងរៀន មានលុយច្រើន និងចង់ទៅលេងបរទេស។ បុគ្គលរូបនេះ ប្រើតែចំណុចបីដើម្បីទាក់ទាញមនុស្សមានលុយបានគឺ 1. ដើរតាមកម្មវិធីលោកល្បីៗរៀបចំ ក្នុងបំណងរកបរិស័ទណាគ្រាន់បើមានលុយ2. និយាយជាមួយបុគ្គលដែលខ្លួនទាក់បានហើយរហូតក្លាយជាបងធម៌ ញោមធម៌ …ជាដើម។ 3. ចូលសរសេរសរសើរនៅតាមហ្វេសប៊ុកចំពោះបុគ្គលណាដែលមានលុយ ល្បីឬនៅក្រៅស្រុកដើម្បីទាក់ទាញឬពង្រឹងការទាក់ទង។ មានន័យថា សុភ័ណ្ឌអាចរកមូយថ្មីតាមហ្វេសប៊ុកបាន សូម្បីនៅ New Zealand នេះក៏មានដែរ។ ការទាក់ទងនេះចំណេញពីរគឺបានលុយ និងបានចេញក្រៅស្រុក។
សុភ័ណ្ឌ ប្រសប់និយាយណាស់ អាចនិយាយឲ្យមនុស្សដែលមិនសូវបានត្រៀមខ្លួនស្រក់ទឹកភ្នែកអាណិតអាសូរ ឬធ្លាក់លុយបាន និយាយរហូតគេទ្រាំមិនបានរកវិធីធានាទៅលេងក្រៅស្រុកទៀតផង។ ឧទហរណ៍ៈ មានសង្ឃនៅក្បែរ គេដឹងរឿងថា សុភ័ណ្ឌ មិនរៀននៅសសាលាណាមួយទេ តែថ្ងៃមួយបែរជាឃើញថតនៅសាលាមួយប៉ុស្តិ៍ហើយសរសេរថានឹកសាលា រវល់ពេកមិនបានមករៀនព្រោះជាប់ធ្វើមនុស្សធម៌។ លោកដឹងរឿង និយាយថា អាមួយហ្នឹងបោកលុយគេបានហើយមើលទៅ បានជាទៅថតដូចរៀនមែនទែនចឹង(តាមពិតគ្មានរៀនអីទេ ថតដើម្បីឲ្យម្ចាស់លុយអស់ចិត្ត។ នេះជាការសន្និដ្ឋាន)។
3. មហិច្ឆិតាសន្សំលុយៈ ការធ្វើមនុស្សធម៌ដំបូង ហាក់ដូចជាការធ្វើតេស្តសាកល្បងអ៊ីចឹង។ ប៉ុន្តែ សុភ័ណ្ឌ ចាប់ផ្តើមស្ទង់ដឹងថា ការធ្វើមនុស្សធម៌អាចរកចំណូលបាននិងមានគេចាប់អារម្មណ៍ ជាពិសេសមនុស្សលំបាកបំផុត វេទនាបំផុត គួរឲ្យអាណិតបំផុត។ មនុស្សទាំងនេះនឹងធ្វើឲ្យមានការចាប់អារម្មណ៍ទាក់ទាញច្រើន និងចូលលុយច្រើន។ សំណេរនិងការផ្សាយវីឌីអូអមដោយការសម្តែង ពិតជាធ្វើឲ្យមហាជនរំជួលចិត្តណាស់ អាណិតផង សង្វេគផង តក់ស្លុតផង។ ទប់ចិត្តមិនបាន លុយក៏ចាប់ផ្តើមធ្លាក់មកបណ្តើរៗ។
ជាកលឧបាយ សុភ័ណ្ឌ ប្រើវិធីយ៉ាងណាឲ្យគេយល់ថាខ្លួន ជាមនុស្សងាប់រស់នឹងជួយអ្នកកំសត់វេទនា ដេកមិនលក់បក់មិនល្ហើយចង់តែជួយគេ។ ព្រោះតែយល់ថា សុភ័ណ្ឌ ជាសង្ឃល្អ ជួយតែអ្នកកំសត់វេទនាមិនគិតខ្លួន បរិស័ទមិនខ្វល់នឹងលុយដែលសុភ័ណ្ឌចាយវាយឡើយ។ លុយចង់យកធ្វើអីក៏យកទៅ។ លុយណាប្រាប់គេបានក៏ប្រាប់ ឯលុយមិនអាចប្រាប់ក៏ឆាន់តែម្តងទៅ។ មួយទៀតជាទម្លាប់បរិស័ទ បើគាត់ផ្ញើជួយអ្នកណាមួយតាមរយៈសុភ័ណ្ឌ ច្បាស់ជារំលែកជាពីរឬមួយចំនួនសម្រាប់បច្ច័យបួនឬអ្វីផ្សេៗទៀតតាមគាត់ចង់។ ដំណាក់កាលនេះ សុភ័ណ្ឌ អាចថែមប្រហុកថែមល្បោយទម្លាក់លុយបាន។ ដូច្នេះ សុភ័ណ្ឌ ចំណាយ$100 អាចបានរាប់រយឯណោះ។ លុយបែបៗនេះ តើមហាជន ដឹងបានយ៉ាងម៉េច បើគាត់ម្នាក់ៗយល់អ្នកបួសមិនធ្វើចឹងទេ។
ម្យ៉ាងទៀត សុភ័ណ្ឌ ចាប់មានមហិច្ឆិតាចង់មានលុយច្រើន និងចាប់ផ្តើមសន្សំលុយ។ មកដល់ពេលនេះ ត្រូវចាំថាសុភ័ណ្ឌ មិនមែនកំសត់ ខ្វះលុយដូចអ្នកផងធ្លាប់លឺតគ្នានោះទេ។ សុភ័ណ្ឌជាអ្នកមានហើយ លុយចាយមិនខ្វះទេ។ វិធីរកលុយតាមពីររបៀបគឺ 1. រកមនុស្សដែលវេទនាបំផុតឬដែលទាក់ទាញបំផុតដូចកុមារកំព្រាជាដើម។ ពេលផ្សាយនឹងមានអ្នកចូលលុយសម្រាប់កម្មវិធីផង ផ្ទាល់ខ្លួនផង។ 2. ការធ្វើបុណ្យធំ: សុភ័ណ្ឌ ចេះរៀបធ្វើបុណ្យនេះតាមគ្រូតាៗល្បីៗមួយចំនួនដែលប្រមូលលុយបានច្រើន ដូចជាកឋិនទាន ជាដើម។ ឆ្នាំកន្លងទៅ សុភ័ណ្ឌ បានធ្វើបុណ្យកឋិនយ៉ាងធំមួយនិងមានច្រើនត្រៃមិនចាញ់ឱកញ៉ាប៉ុន្មានទេ ។ ឯភ្ញៀវចូលរួមក៏មានអ្នកមានលុយចូលរួមដែរ។ តាមសម្គាល់ខ្លះមក ទំហំប៉ុណ្ណេះ បើសុភ័ណ្ឌមានកំនិតមិនស្មោះត្រង់ លុយសល់មិនតិចឡើយ។
បងប្អូនធ្លាប់ឃើញសុភ័ណ្ឌ ស្ពាយគ្រឿងក្រអូបដូចជាទឹកអប់មកពីបរទេស ដោយសំអាងលេសថា គេផ្ញើទិញឲ្យ តែការពិតគឺសុភ័ណ្ឌ ទិញខ្លួនឯងដើម្បីយកទៅផ្គាប់ចិត្តអ្នកមានលុយនៅស្រុកខ្មែរជាញោមធម៌ បងធម៌ ប្អូនធម៌…។ អ្នកដែលនឹងទទួលរបស់បញ្ញើនោះសុទ្ធតែមានទំនាក់ទំនងខ្លះហើយ។ អ្នកទទួលរបស់ពីលោកនឹងយល់ថា លោករាប់អានអញស្មោះ…។ តែត្រូវចាំថា អ្នកទទួលរបស់បញ្ញើនោះ នឹងមិនរួចខ្លួនឡើយ គឺជាមូយពេលបុណ្យនោះឯង។ ទទួលទឹកអប់អាត្មា ពេលបុណ្យកំភ្លេចជួយចំណាយលុយអាត្មាផង។ ……រឿងនេះពិតវែងឆ្ងាយ បងប្អូនលំបាកមើលណាស់ តែសហគមសង្ឃដឹងរឿងនេះយូរហើយ តែលំបាកនិយាយ រហូតដល់សុភ័ណ្ឌពុរនឹងលុយខ្លាំងដូចសព្វថ្ងៃ។
រឿងចុងក្រោយ បងប្អូនអាចសួរថា ចុះបរិស័ទដែលសុភ័ណ្ឌបានទាក់ទងនោះ មិនមានអ្នកដឹងសោះឬ? ចម្លើយ មានអ្នកដឹងច្រើន តែក៏មានអ្នកមិនអាចដឹងបានដែរ។ ដំណើរសុភ័ណ្ឌ ដូចរោងល្ខោនអ៊ីចឹង។ សម្តែងហើយ សារោង មិនអាចសម្តែងរឿងដដែលជាមួយមនុស្សដដែលបានទេ តែខ្មែរយើងចិត្តល្អណាស់ ទោះដឹងហើយ បានត្រឹមមិនមាត់ហើយលែងទាក់ទងទៀត។ ម៉ូយចាស់បាត់ទៅ ម៉ូយថ្មីមកដល់។ សុភ័ណ្ឌ នៅក្បែរយូរបន្តិច គេនឹងយល់បាន ហើយបាត់សេចក្តីទុក្ខចិត្ត ព្រោះការសម្តែងខុសការពិតនេះឯង។
សាធារណជនអាចជេរអាត្មាបែបណាក៏បាន តែការពិតនេះអាត្មាត្រូវតែប្រាប់។ ចុងក្រោយ អាត្មាជូនជាយោបល់ថា ខ្មែរភាគច្រើនចិត្តល្អណាស់ តែច្រើនតែដើរខុសផ្លូវ ព្រោះបញ្ញតិច។ បើញោមញាតិចង់ជួយមនុស្ស សូមជួយដោយត្រង់ឬផ្ញើដោយភាពវៃឆ្លាត។ ឧទាហរណ៍: បងប្អូនមានលុយដល់ទៅ $100 ម៉េចក៏ចាំបាច់រំលែក 50$ សម្រាប់អ្នកផ្ញើ ឯ$50ទៀតសម្រាប់ជនកំសត់វេទនា។ មួយទៀត យើងជាម្ចាស់លុយ អាណិតជនរងគ្រោះចាញ់ សុភ័ណ្ឌ ប៉ុណ្ណាទៅ រហូតថ្នាក់ប្រគល់សិទ្ធិផ្តាច់មុខកំពូលមនុស្សទៅ សុភ័ណ្ឌ ស្តេចអាជីវកម្មបែបនេះ។ ទំហំលុយសោភ័ណ អាចទិញផ្ទះ ទិញឡានទំនើបជិះបានហើយណាញោមៗ។ សូមប្រយ័ត្នផង!។
ដោយឡែកក្រោយលាចាកសិក្ខាបទហើយចេញទៅកានប្រទេសអាមេរិក នៅថ្ងៃទី២៤កក្កដានេះ អន្ទិត កក្កដា សោភ័ណ្ឌ តាមរយៈគណនេយ្យហ្វសបុកមិនឃើញមានប្រតិកម្មការិះគន់ខាងលើទេតែបាន បានបង្ហោះសួរពីគាំទ្ររបស់អ្នកគាំទ្ររបស់លោកថា បើសិនជាលោករកស៊ីលក់ Online ហើយប្រាក់ចំណេញពីការលក់នោះ នឹងដក៥០%ធ្វើការងារសប្បុរសធម៌ ។ តាមរយៈគណនេយ្យហ្វេសបុក “Kakada Sophorn – កក្កដា សុភ័ណ្ឌ” បានឲ្យដឹងបែបនេះ ៖ បើខ្ញុំបើកហាងលក់ Online តូចៗមួយនៅប៉ុន្មានថ្ងៃទៀតនេះដើម្បីចឹញ្ចឹមជីវិតហើយ ខ្ញុំនិងនាំចូលដោយផ្ទាល់ពីក្រៅប្រទេសតែម្ដងតែខ្ញុំនិងសុំដក់ការចំណេញ 50% សម្រាប់ជួយដល់អ្នកក្រីក្រនិងក្មេងកំព្រាដូចដើមតើមានអ្នកគាំទ្រទេ?