វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8790 នាក់
ម្សិលមិញ 10625 នាក់
សរុប 15324569 នាក់
រតនៈគីរី៖បើធ្វើដំណើរចេញពីក្រុងបានលុងឆ្ពោះទៅទិសខាងត្បូង ប្រមាណតែ១០គីឡូម៉ែត្រប៉ុណ្ណោះ ភ្ញៀវទេសចរនឹងទៅសមាគមអភិរក្សដំរីខ្មែរឈ្មោះថាអៃរាវត្តា នៃស្រុកលំផាត់ដែលទេសចរណ៍អាចជិះកំសាន្តលេង ។
លោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានឲ្យដឹង ក្នុងសមាគមរបស់លោកស្រីមានដំរីញីចំនួន ១ក្បាល មានឈ្មោះ អ៊ីកែវ និងដំរីឈ្មោលចំនួន ៣ក្បាល មានឈ្មោះបុកវ៉ា, កាំសែន និងឈ្មោះបាកម៉ៃ ដែលដំរីញីឈ្មោលទាំងនេះសុទ្ធសឹងតែពេញកម្លាំង។
សមាគមអភិរក្សដំរីខ្មែរអៃរាវត្តារបស់លោកស្រីបង្កើតឡើងបានជាង៣ឆ្នាំមកហើយ ក្នុងគោលបំណងជួយអភិរក្សដំរីរបស់ខ្មែរឱ្យនៅគង់វង្សយូរអង្វែង ក៏ដូចជាជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តរតនគិរី លើកកម្ពស់ជីវភាពប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅទីនោះ ដែលពួកគាត់ភាគច្រើនជាហ្មដំរីជូនភ្ញៀវដើរទស្សនាក្នុងព្រៃ។ ការចិញ្ចឹមថែទាំដំរីខ្មែរទាំង៤ខាងលើនេះ ក៏មានការសហការជាមួយសហគមន៍កាទៀង ដែលជាសហគមន៍អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌ប្រចាំតំបន់នេះផងដែរ។
ចំពោះដំរីទាំង៤ក្បាលនោះទៀតសោត ក៏ត្រូវបានថែទាំយ៉ាងត្រឹមត្រូវដោយក្រុមហ្មដំរីនៅទីនោះ ដែលម្នាក់ៗមានបទពិសោធន៍ថែទាំដំរីជាយូរឆ្នាំមកហើយ។ ហ្មដំរីបានបញ្ជាក់ថា នៅរដូវប្រាំងភ្ញៀវទេសចរនិយមមកទស្សនា និងជិះដំរីដើរលេងច្រើនជាងរដូវវស្សា ពីព្រោះតែនៅរដូវប្រាំងផ្លូវធ្វើដំណើរពីក្រុងបានលុងទៅសមាគមដំរីអៃរាវត្តាងាយស្រួលជាងរដូវវស្សា។ នៅពេលមានភ្ញៀវច្រើន ក្រុមពួកគាត់អាចរកចំណូលបានពី ៤០-៥០ម៉ឺនរៀល ក្នុងមួយថ្ងៃ។