» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9466 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699637 នាក់

រកឃើញ​ទីតាំង​ស្តុក​ផលិតផល​នាំចូល​ខុសច្បាប់ ២០០០​កេស

 

​ភ្នំពេញ​៖​ទីតាំង​ស្តុក​ផលិតផល ឬ សារធាតុ​សម្លាប់ មេរោគ ម៉ាស់ សម្រាប់​ប្រឆាំង​កូ​វិដ​១៩​និង គ្រឿងសម្អាង ប្រមាណ​ជា ២ ០០០ កេស ស្មើនឹង ១៣ តោន ធ្វើការ​នាំចូល និង ចែកចាយ​ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ធ្វើការ​បង្ក្រាប​កាលពី​ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២០ នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ a covid fake3 

​បើ​យោងតាម​ក្រុម​បង្ក្រាប បានឱ្យដឹងថា ផលិតផល​ខុសច្បាប់​ដែល​រកឃើញ​(អាចមិនក្លែងក្លាយ)មាន សរុប​ចំនួន​ជាង ២ ០០០​កេស ស្មើនឹង​ប្រមាណ​ជា ១៣​តោន (​សារធាតុ​សម្លាប់ មេរោគ ម៉ាស់ និង គ្រឿងសម្អាង​) ដូច​មាន​ខាងក្រោម​៖
១. សាប៊ូកក់សក់​ម៉ាក Max Care ចំនួន ៥​កេស​។២. សប៊ូ​កក់សក់​ម៉ាក THDH ចំនួន ៥៦០​កេស​។៣. ក្រណាត់​ស៊ើ​ម​សម្លាប់​មេរោគ ៧០០​កេស​
៤. ម៉ាស់​មា់ក HI PM2.5 ចំនួន ៤​កេស​។៥. ជែ​ល​លាងដៃ​សម្លាប់​មេរោគ​ម៉ាក SOUEEUE (៥០០​ម​.​ល​) ចំនួន ៤៧៥​កេស​
៦. ជែ​ល​លាងដៃ​សម្លាប់​មេរោគ​ម៉ាក Max Care (៥៥​ម​.​ល​) ចំនួន ៦០​កេស​។៧. Spray បណ្តុះ​សក់​ចំនួន ៥​កេស​
៨. Spray អាល់កុល​ម៉ាក Ferfanduo (១០០​ម​.​ល​)​ចំនួន ៤៥​កេស​

​បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ផលិតផល​ទាំងនេះ សមត្ថកិច្ច​ចម្រុះ បាន​ពិនិត្យ និង សន្និដ្ឋាន​បឋម​ថាទីតាំង​នាំចូល ស្តុក​ទុក និង ចែកចាយ​ខាងលើ​មិន​អនុលោម​តាមច្បាប់​កំណត់​ដូចជា​៖១. ពុំមាន​លើក​ស្លាក​យីហោ​ត្រឹមត្រូវ​។២. ផលិតផល​ទាំងនេះ ពុំមាន​ចុះ​បញ្ជិការ ឬ​លេខ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល​

៣. គ្មាន​អ​ញ្ញា​ប័ណ្ណ​បើក​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​គ្រឿងសម្អាង ពី​ក្រសួងសុខាភិបាល​។៤. គ្មាន​លិខិតបញ្ជាក់​គុណភាព​ផលិតផល​ពី ក្រសួង​ស្ថាប័ន​មាន​សម្ថ​កិច្ច​។៥. ផលិតផល​ទាំងនេះ អាច​នឹង​អន់​គុណភាព ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​។៦. គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ដាក់លក់​ផលិតផល​លើ​ទីផ្សារ​។

៧. បានធ្វើ​ការឃោសនា​ផ្សព្វផ្សាយ​ផលិតផល​ទាំងនេះ​តាម​បណ្តាញ​សង្គម Facebook ដោយ​មិនបាន​ស្នើសុំ​ការ​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​
​ក្រោយពី​បាន​ពិនិត្យ និង​ការសន្និដ្ឋាន​ខាងលើ សមត្ថកិច្ច​ចម្រុះ សម្រេច​ផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន ហើយ​ផលិតផល​ទាំងនេះ​ឃាត់​រក្សាទុក​នៅ​ទីតាំង​ដដែល និង​ដកហូត​វត្ថុតាង​មួយចំនួន​យកទៅ​ធ្វើការ​ពិ​សោ​ន៍ និង សមត្ថកិច្ច​ចម្រុះ គ​.​ប​.​ផ​.​ក កំពុង​បាន​បន្ត​នីតិវិធី ចាត់វិធានការ​តាមច្បាប់​។​

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ សូម​អំពាវនាវ​ដល់​សាធារណៈជន​មេត្តា​ចូលរួម និង សហការ​ផ្តល់ព័ត៌មាន​អំពី​ទីតាំង​ចែកចាយ ឫ​ជន​ផលិត ដែល​ចែកចាយ​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដោយ​ទំនាក់ទំនង​ផ្តល់ព័ត៌មាន​តាមរយៈ​លេខ​ទួ​រ​ស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook Page) “ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្ហា​យ​-Counter Counterfeit Committee ” រាល់​ព័ត៌មាន របស់​សាធារណៈជន ដែល​រាយការណ៍​មក គ​.​ប​.​ផ​.​ក គឺ​នឹងត្រូវ​រក្សា​ការសម្ងាត់​។ a covid fake a covid fake1 a covid fake2 a covid fake4 

​