» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11122 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701293 នាក់

គេ​កំពុង​ខ្វល់​រឿង​កូ​រ៉ូ​ណា​ស្ទាវ​៧​នាក់​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ កាប់​ក្មេង ប្រុស​ម្នាក់ ដាច់​ដៃ

 ខេត្តបន្ទាយមានជ័យ :​ស្ទាវ​ពូកែ​ខាង​កាប់​ចាក់​៧​នាក់​ព្រួត​គ្នា​កាប់​ក្មេងប្រុស​ម្នាក់​បណ្តាល​ឲ្យ​ដាច់​ត្រឹម​កដៃ​ត្រូវបាន​កំលាំង​នគរបាល​ស្រុក​មង្គល​បូរី​ឃាត់ខ្លួន​បាន​៥​នាក់​ចំណែក​២​នាក់​ទៀត​រត់គេច​បាត់​នៅ​ចំណុច​ផ្សារ​ហ៊ុយ​ឡេង ស្ថិតក្នុង​ភូមិ​សឿ ឃុំ​សឿង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃទី​១៦​ខែមីនា ឆ្នាំ​២០២០​។​a gang kill2 

​លោក ស៊ីន ណារ៉ាក់ អធិការនគរបាល ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា : នៅវេលា​ម៉ោង​៨ និង​១០​នាទី​យប់នោះ​​នៅ​ចំណុច ផ្សារ​ហ៊ុយ ឡេង មាន​ក្មេង​១​ក្រុម​មាន គ្នា​៧​នាក់​បាន​ជិៈ​ម៉ូតូ​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ក្មេង​ជំទង់​ម្នាក់​ឈ្មោះ​ដេ​ត វណ្ណ​លីដា​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ នៅ​ភូមិ​បុ​ស្ប​ឡោក ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​ដាច់​ដៃស្តាំ​។​

​សមត្ថកិច្ច​តាម​បញ្ជារ​ស្នងការ​បាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ជប៉ុន នៅ​ស្រុក​មង្គល​បូរី ចំណែក​ជនបង្ក​វិញ​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ទាំង​៧​នាក់ បាន​ជិៈ​ម៉ូតូ​រត់គេចខ្លួន​បាន​៧​ម៉ោង ត្រូវ​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៥​នាក់​។​កម្លាំង នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សឿ ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជនដៃដល់​មានឈ្មោះ ១​ផាន់ ធី​វ៉ា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ដកហូត​បាន​ដាវ​សា​ម៉ូ​រ៉ៃ​១​ជននេះ​កំពុង​ជក់​គ្រឿងញៀន​យ៉ាងសកម្ម​ទៀតផង ដែល​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ដេ​ត វណ្ណ​លីដា បណ្តាល​ឲ្យ​ដាច់​ដៃ​ខាងស្តាំ​។​

​ជនបង្កទី​២​ឈ្មោះ រឿង កាំ​ម៉ាឡៃ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជា​អ្នកសមគំនិត​។៣​ឈ្មោះ​ដុង វណ្ណ​នី​ត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជា​អ្នកសមគំនិត។ ៤​ឈ្មោះ ធាង ចា​ន៉​ណា ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ ជា​អ្នកសមគំនិត។ ៥​ឈ្មោះ មាស យ៉​ត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជា​អ្នកផ្តើមគំនិត​ហៅ គ្នីគ្នា​គេ​មក​កាប់​កាប់​ជនរងគ្រោះ ។​

​ឈ្មោះ ផាន់ ធី​វ៉ា ជា​ជនដៃដល់​បាន​សារភាពថា ពួកគេ​ពិតជា​បាន​ជិៈ​ម៉ូតូ​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ពិតមែន តែ​គ្មាន​បំណង​កាប់​ឈ្មោះ​ដេ​ត វណ្ណ​លីដា​ទេ គឺ​បំណង​កាប់​បងប្រុស​របស់គេ ឈ្មោះ ដេ​ត ឈិន​ឡុង ដោយ​ឈ្មោះ​មាស យ៉​ត ជា​គ្នា​របស់គេ​បាន​តេ​ទូរស័ព្ទ​ប្រាប់ថា ឈ្មោះ​ដេ​ត ឈិន​ឡុង បាន​វាយ​គេ គេ​ពឹង​ឲ្យ​ជួយ​សងសឹក​ឲ្យ​ផង​។​តែ ពេល​ជិៈ​ម៉ូតូ​ដល់​កន្លែងកើតហេតុ​ឃើញ​ឈ្មោះ​ដេ​ត វណ្ណ​លីដា ជា​ប្អូន​ជិៈ​ម៉ូតូរ​បស់បង​គេ ក៏​កាប់​១​ដាវ​ចំ​ដៃ ដោយ​ស្មានតែ​ឈ្មោះ​ឈិន​ឡុង ដែលជា​គូទំនាស់​ជាមួយ​ឈ្មោះ​មាស យ៉​ត ។​

លោក​អធិការរបាន​វាយតម្លៃថា​ករណីនេះ គឺ​ផ្តើមចេញពី​ឈ្មោះ​មាស យ៉​ត ដែល​ស្រឡាញ់​នារី​ម្នាក់​ជាស​ង្សា​របស់គេ ហើយ​ចាស់ទុំ​ខាង​ឈ្មោះ​ដេ​ត ឈិន​ឡុង ជា​ភាគី​រងគ្រោះ មានបំណង​ចង់​ដណ្តឹង​នាង​នោះមក​ឲ្យ​កូន​ដេ​ត ឈិន​ឡុង​ដល់​ឈ្មោះ​មាស យ៉​ត មានចិត្ត​ប្រច័ណ្ឌ​ជាមួយ​ឈ្មោះ​ឈិន​ឡុង ក៏​តេ​ទូរស័ព្ទ​កុហក​គ្នីគ្នា​គេ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ឈិន​ឡុង ថា​បាន​វាយ​មកលើ​ខ្លួន ។​a gang kill a gang kill1 


​