» អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​! » តើ​ជាការ​រំលោភ​សេព​សន្ធ​វ​:​ឬ​ជាការ​រៀបចំ​ផែនការ​ធ្វើ​ស៊ី​តួ​ប្រុស​? » អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ការអនុញ្ញាត​អ្នកបើករថយន្ត​ជនជាតិ​ចិន បើកឡាន​បុក​ចូលផ្ទះ​គេ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ » ចិន​និង​អាមេរិក អង្គុយ​ចរចា​គ្នា​នៅស្វិសរឿង​បញ្ហា​ពាណិជ្ជកម្ម ក្រោយ​ធ្វើសង្គ្រាម​ពន្ធ​យ៉ាង​កក្រើក​ » ការចិញ្ចឹម​កណ្ដូប កំពុង​រីករាយ​ដោយសារ​មាន​ទីផ្សារ​ល្អ​ » ទីតាំង​លំហែ​បៃតង​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចេញ​ជា​រូបរាង​នៅលើ​ភ្នំ​គូលែន » ថ្ងៃទី​៩​ឧសភា​តារាចម្រៀង Rabee និង​កីឡាករ​បាល់ទាត់​កូនកាត់​អាមេរិក​និក​ថៃ​ល​រ័ ដឹក​ដៃ​គ្នា​ចូល​រោងការ​ » សម​ត្ត​កិច្ចពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​សាច់​ពី​ស្រុក​សៀម​ » ថ្នាក់ដឹកនាំ ទី​ម័​រ​ឡេ​ស្តេ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការជួយ ឲ្យ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅពេល​ខាងមុខ » រយៈពេល ៧​ថ្ងៃ​មាន ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ជាង​៤​ម៉ឺន​នាក់​ » អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ប្រចាំការ​គ្រប់​ច្រកទ្វារ​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការនាំ​ទុរេន​ពី​វៀតណាម​មក​កម្ពុជា​ » លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ​បាន​នឹង​កំពុង​មូល​លាភ​សក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក ទំនិញគេចពន្ធ​យ៉ាង​សប្បាយ​ដៃ ? » រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អង់​ត្រាក់​នៅឡើយ​ទេ » សង្គ្រាម​ឥណ្ឌា​ប៉ា​គិ​ស្ថាន​មាន​ជន​ស៉ី​វិល​៣១​នាក់​ស្លាប់ នៅ​ខាង​ប៉ា​គី​ស្ថាន រីឯ​៧​នាក់​ស្លាប់ នៅ​ខាង​ឥណ្ឌា » កម្ពុជា​!​ហាមឃាត់ លើ​ការ​នាំចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 372 នាក់

ម្សិលមិញ 8656 នាក់

សរុប 16621086 នាក់

លោក​ឧ​ត្ត​ម សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី ប្តេជ្ញា​បំរើ​ប្រជា ពលរដ្ឋ​អោយបាន​ល្អប្រសើរ​!

​ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្តេជ្ញាចិត្ត​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យ​បានល្អ​ប្រសើរ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ជាពិសេស​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​។ a sar thet 

​ការប្តេជ្ញា​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ តំណាង​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​និង​ឯកឧត្តម​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ។ សម្តេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ បានចេញ​ប្រកាស​ប្រគល់​ភារកិច្ច​ជូន​លោក​ឧ​ត្ត​ម សេនីយ៍​ឯក ស ថេត ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជំនួស​លោកនាយ​ឧ​ត្ត​ម​ស​សេនីយ៍ ជួន សុវណ្ណ ដែល​ត្រូវ​ទៅ​ទទួល​តួនាទី​ថ្មី​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញន ។

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អះអាងថា​ប្តេជ្ញា អនុវត្តន៍​យ៉ាង​ស្មោះត្រង់​បំផុត​ចំពោះ​ជាតិ សាសនា ព្រះមហា ក្សត្រ គោរព និង​ប្រតិបត្តិ​យ៉ាង​មុ​ឺ​ង​ម៉ាត់​ចំពោះ​រដ​ហ​ឋ​ធម្មនុញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គោរព និង​អនុវត្តន៍​តាម​កម្មវិធី​នយោបាយ​ចតុ​កណ​ដំណាក់កាល​ទី​៤ រប​សា់ជ​រដ្ឋាភិបាល ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់ និង​ដោយ​សច្ចៈ​ធម៌​ចំពោះមុខ​ច្បាប់ និង​បទបញ្ញត្តិ​ផ្សេងៗ​របស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នា​កម យក​អស់ កម្លាំងកាយ​ចិត្ត​នូវ​គំនិត​ប្រាជ្ញា ដើម្បី​បំរើសេវា​សាធារណ​ជូន​ប្រជាពលរដ្ឋ រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​អោយ​បានល្អ​បន្ថែមទៀត ។ លោក​ឧ​ត្ត​ម​សេនីយ៍ ឯក​បន្តទៀតថា ដើម្បី​សម្រេចបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត ត្រូវ​មានការ​សហប្រតិបត្តិ​ការ​ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់ ថ្នាក់ នៃ​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ នានា​ដែលមាន​កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន អង្គការ​ជាតិ អន្តរជាតិ​ក្នុងការ ឆ្លុះ​ប​ញ្ខាំ​ង​សំដៅ​ពី​ចំណុច​អវិជ្ជមាន​មួយ​ខំ​នួន ដើម្បី​ធានា អនុវត្ត​អោយមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​ជោគជ័យ​ដ៏ ត្រចះត្រចង់​ផងដែរ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បានបញ្ជាក់​សង្កត់ធ្ងន់​ថា កត្តា​ដែលនាំអោយ​រាជធានី​ភ្នំពេញ​មាន​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិ​ភាពល្អ គឺជា​ជោគជ័យ​នៃ​ការអនុវត្ត​គោល នយោបាយ​ចតុកោណ​អាណត្តិ​ទី​៤ របស់​រាជរដ្ឋាភិបាល និង​ការអនុវត្ត​ទិសដៅ​ដែល​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរ បាល​ជាតិ​បានដាក់​ចេញ ។​

​សូមបញ្ជាក់ថា ក្នុងឱកាស​នៃ​ការប្រកាស​ចូលកាន់​តំណែង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ របស់លោក​ឧ​ត្ត​ម សេនីយ៍​ឯក ស ថេត ក៏មាន​វត្តមាន​អស់លោក លោកស្រី ជា មន្ត្រីនគរបាល​ក្រោ​ឱវាទ​គ្រប់​កំ​ដាប់​ថ្នាក់​នៃ​ស្នងការដ្ឋាន​នគរ បាល​រាជធានី ព្រមទាំង​អស់លោក លោកស្រី​ជា​ប្រធាន អនុ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​វត្តមាន​លោក​អភិបាល អភិបាលរង ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ។​

បើទោះបី​ចាកចេញ​ពី​តំណែង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បា​នស​ន្ស​ល់​ទុក​លុយ​ជាង​១០០០​លាន​រៀល ក្រោយ​ខិតខំ​សន្សំ​រយៈពេល​ជិត​៦​ឆ្នាំ ឲ្យ​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ដើម្បី​ត្រៀម​បម្រុង​ផ្គត់ផ្គង់​កងកម្លាំង នៅពេល​មាន​ហេតុការណ៍​ចាំបាច់​កើតឡើង​។​

​ក្រៅពី​សល់លុយ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ដែលទៅកាន់​តំណែង​ជា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែលមាន​ឋានៈ​ស្មើ រដ្ឋមន្ដ្រី ក៏បាន​បន្សល់​ប្រេងសាំង ចំនួន​៤១,០០០​លី​ត​, ប្រេងម៉ាស៊ូត ចំនួន​៥,០៨៩​លី​ត និង​ប្រេងម៉ាស៊ីន ចំនួន​១,៧៩៥​លី​ត ព្រមទាំង​សម្ភារ មធ្យោបាយ​ជា​ប្រើប្រាស់​ក្នុង​បេសកកម្ម រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ជាច្រើន​ផងដែរ​។​
​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ថ្មី នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​ក្នុង​តំណែង​ជា​ស្នងការ​រាជធានី​ភ្នំពេញ លោក​បាន​ទិញ​រថយន្ដ សម្រាប់​ដឹក​កងកម្លាំង ចំនួន​៧២​គ្រឿង និង​ម៉ូតូ​ប្រដេញ ចំនួន​៥៨​គ្រឿង និង​ម៉ូតូ​សា​រ៉ែ​ន ចំនួន​៥០​គ្រឿង​។​​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ​បញ្ជាក់ថា ថវិកា​ទាំងអស់នេះ គឺ​បានមកពី​ការខិតខំ​សន្សំ​របស់​គណៈ​ស្នងការ ដើម្បី​ទុក​ត្រៀម​បម្រុង នៅពេល​មាន​សភាពការណ៍ សម្រាប់​ផ្គត់ផ្គង់​ជូន​កងកម្លាំង បង្ការ ទប់ស្កាត់​បាតុកម្ម​។​

ដោយ​: ស៊ុន សុផល​a sar thet2 a sar thet1