» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9038 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699209 នាក់

ចៅអធិកា​រត្ត​វ​ឡូ​វ័​ន្ត​ដំណាក់​ត្រាច​បួស​សន្សំទ្រព្យ​បាន​សមរម្យឈឺបេះដូង​សឹក​បាត់​មាន​ស្រី​ភ្លែត​!?


​ពោធិសាត់​៖​អ​ន្ទឹ​ត​អតីត​ចៅអធិកា​រត្ត​វ​ឡូ​វ័​ន្ត​ដំណាក់​ត្រាច ភូមិ​ដំណាក់​ត្រាច ឃុំ​រំលេច​ស្រុក​បាកាន ខេត្តពោធិសាត់ បានន​ផ្សាយ​ផ្ទាល់ (Live) តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​គា​តា​ណា​( Kea Tanna )​ដោយ​បដិសេធថា​មិនបាន​លួច​សឹក​ឡើយ គ្រាន់តែ​អត់​មាន​ពុទ្ធបរិស័ទ គណៈកម្មការ អាចារ្យ​ចូលរួម និង​ពុំបាន​សុំច្បាប់​តាម​ទម្រង់រដ្ឋបាល​ប៉ុណ្ណោះ​។a monk trach2

ឥឡូវ​បើ​សឹក​ហើយ​មិនអាច​នៅ​អង្គុយ​សមាធិ​ទៀត​ទេ ដូច្នេះ​ទោះ​ដើរហើរ ឬ​ចូល​ច្រៀង​កា​រ៉ា​អូ​ខេ ឬក៏​ទោះ​មាន​ស្រី​ក៏​ជា​សិទ្ធិ​ផ្ទាល់ខ្លួន​របស់លោក​ដែរ​។ អតីត​ចៅអធិការ​វត្ត​វេឡុ​វ័​ន្ត​ដំណាក់​ត្រាច​ឈ្មោះ តាន់ ចាន់ណា អាយុ​៣០​ឆ្នាំ​ប្លាយ​បាន​បំភ្លឺថា​៖ ខ្លួន​ឈឺចាប់​ណាស់​នឹង​ការដែល​ចោទថា លួច​សឹក រត់ចោល​វត្ត​ហើយ​នាំ​រថយន្ត​នាំ​ទ្រព្យ​វត្ត​ទៅ​ជាមួយនិង​ទៅតាម​ស្រី​។

ចំពោះ​ការ​សឹក លោក​ថា លោក​ធ្លាប់បាន​ជម្រាប​ប្រាប់​ពុទ្ធបរិស័ទ ជម្រាប​លោក​មេឃុំ ខាង​ធម្មការ និង​គណៈសង្ឃ​ថា នឹង​សឹក​នៅ​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២០​។​តែមានមូលហេតុ​២ ទើប​លោក​សឹក​មុន​កំណត់​៖ ទី​១-​គេ​(​មិនដឹង​ចង់​សំដៅ​នរណា​? ) ធ្វើបាប​លោក​ពេក​។ លោក​ទ្រាំ​មិនបាន ក៏​សឹក​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០ តែម្តងទៅ​។ ទី​២ -​លោក​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ ហើយ​វេជ្ជបញ្ជា​ពេទ្យ​ពី​គ្លីនិក​មួយ​ឈ្មោះ​ចម្រើន​សុខ (​នៅ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​)​ថា ឲ្យ​សឹក​ទើប​ងាយ​ព្យាបាល​ជំងឺ​។ ហើយ​ថា បើ​ពេល​សឹក​ឲ្យ​មាន​មនុស្ស​ច្រើន​ចូលរួម លោក​ក្រែងតែ​គេ​មិន​ឲ្យ​សឹក​ដោយ​រលូន​ទេ​។

​លោក​បដិសេធថា ស្អាតស្អំ មិនមែន​មនុស្ស​ខិលខូច ឬ​អាក្រក់​ដូច​គេ​ចោទ​ទេ​។ អ៊ីចឹង​បានជា​លោក​មិន​បិទ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក Kea Tanna, មិន​បិទ​ទូរស័ព្ទ​២​ខ្សែ ដែល​ធ្លាប់ប្រើ​ប្រាស​កាលពី​នៅ​បួស​។ តែ ក្រោយ​សឹក​៣-៤​ថ្ងៃ​មកនេះ មិនមាន​នរណាម្នាក់​សោះ ហៅចូល​ទូរស័ព្ទ ឬ​មេ​សិន​ជើ​(Mesenger ) ទៅ​លោក​ឡើយ បើសិន​ឆ្ងល់​ឬ​ចោទប្រកាន់​តវ៉ា​អ្វី​។​

​ចំពោះ​រថយន្ត​តូយ៉ូតា​ហៃ​ឡែ​ន​ឌ័​រ​១​គ្រឿង និង​ទ្រព្យ​វត្ត លោក​ថា​៖ ឡាន​នេះ​លោក​ទិញ​ដោយ​លុយ​លោក​ផ្ទាល់ គឺ​លុយ​ដែល​រកបាន​កាលពី​នៅ​បួស​ជា​ចៅអធិការ​វត្ត​បូកផ្សំ​នឹង​លុយ​ម្តាយ​(​ញោម​) របស់លោក​ដែល​យក​ប្លង់ដី​ទៅ​បញ្ចាំ​យកលុយ​។ ហើយ​ទិញ​ឡាន​នេះ សម្រាប់​ជា​មធ្យោបាយ​ជិះ​ទៅ​ព្យាបាល​ជំងឺ ត្បិត​លោក​មាន​ជំងឺ​បេះដូង​ក​ម្រឹត​ធ្ងន់ធ្ងរ​។ ហើយ​លោក​មិនបាន​នាំ​ទ្រព្យ ឬ​លុយ​វត្ត​ទៅជា​មួយ​ទេ​។​​អ​ន្ទឹ​ក​តាន់​ចាន់ណា​អះអាងថា​៖ រាល់​បញ្ហា​ដែល​បានកើត​ឡើង ក៏ដូចជា​ការទាមទារ​របស់​សមាសភាព​នានា ពី​ជុំវិញ​វត្ត​វេឡុ​វ័​ន្ត​ដំណាក់​ត្រាច នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​រំលេច​ស្រុក​បាកាន ខេត្តពោធិសាត់ លោក​ថា លោក​និង​ម្តាយ​លោក​មិន​ខ្លា​ចនឹង​ទៅ​ជួបប្រជុំ​ដោះស្រាយ​នៅពេល​ណាមួយ​ជាមិនខាន​។​

​ករណី​យ៍​នេះ លោក នង ទី ប្រធាន​គណៈកម្មការ​វត្ត​វេ​ឡូ​វ័​ន្ត​ដំណាក់​ត្រាច​បាន ប្រាប់ ថា​៖ តាំងពី​អតីត​ចៅអធិការ​វត្ត​( ឈ្មោះ​តាន់ ចាន់ណា​) បាន​លួច​សឹក​កាលពី​ថ្ង​ទី​១៩​ខែមករា​ឆ្នាំ​២០២០ កន្លងមក គាត់​មិន​ហ៊ាន​ចូលទៅ​វត្ត​វិញ ដើម្បី​ប្រឈមមុខ​នឹង​ការពិត​ឡើយ​។ ពោលគឺ​មកពី​លោក​មានរឿង​ខុសឆ្គង​ច្រើន​រាប់មិនអស់​តាំងពី​ជាមួយ​ព្រះសង្ឃ គណកម្មការ អាចារ្យ មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​និង​ពុទ្ធបរិស័ទ​។ ប៉ុន្តែ​លោក​បាន​និយាយថា​៖ ខាង​គណៈសង្ឃ​មាន​ព្រះ​តេជគុណ ផាន់ សុផល អនុគណ​ស្រុក​បាកាន និង​មន្ត្រី​សង្ឃ​បានមក​កាន់​វត្ត ដើម្បី​ធ្វើ​កិច្ចការ តែងតាំង​ចៅអធិការ​ស្តីទី​ដែលជា​មេវត្ត​សម្រាប់​ដឹកនាំ​វត្ត​បណ្តោះអាសន្ន​។

​ចំណែក​លោក រ៉ុ​ន សុភា​រិ​ន ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្តពោធិសាត់ ថា​៖ បើ​គិត​ខាង​វិន័យ​សង្ឃ​គឺ​ត្រឹមត្រូវ ព្រោះ​មាន​ព្រះសង្ឃ​៤​អង្គ បាន​ចូលរួម​ធ្វើ​កិច្ច​ផ្សឹក​។ ប៉ុន្តែ​មិនបាន​ដាក់​ពាក្យសុំ​សឹក​តាម​បែបបទ​រដ្ឋបាល​ទើប​ខុស​។​លោក ថា​៖ ដើមឡើយ​អតីត​ចៅអធិការ​និង​លោក​ទាំង​២ ត្រូវ​គ្នា​ល្អូក​ល្អឺ​ន​ដែរ​។ លោក​មេឃុំ​ក៏​ទុក​អតីត​ចៅអធិការ​ជា​កូនធម៌​។ ដល់​ឥឡូវ​ទាស់ទែង​គ្នា ក៏​ខឹង​ខ្លាំង​នឹង​អតីត​ចៅអធិការ​វត្ត​ទៅ​។ ករណីនេះ លោក​ប្រធាន​មន្ទីរ​បាន​អះអាងថា បើ​មាន​បញ្ហា​អី​ទាក់ទិន​អតីត​ចៅអធិការ លោក​ហ៊ាន​ធ្វើ​សាក្សី​ដែរ​។​

​សូម​រំលឹកថា យោង​ព្រះសង្ឃ គណៈកម្មការ អាចារ្យ និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឃុំ​រំលេច​ប្រាប់​កាសែត ថា អតីត​ចៅអធិការ​វត្ត​វេឡុ​វ័​ន្ត​ដំណាក់​ត្រាច​ឈ្មោះ តាន់ ចាន់ណា (​ក្នុង​ហ្វេ​ស​ប៊ុ​កមាន​គណនេយ្យ Kea Tanna) អាយុ​ជាង​៣០​ឆ្នាំ​ប្លាយ​បាន​លួច​សឹក​ជាមួយ​ព្រះសង្ឃ​១​អង្គ​ក្នុង​វត្ត​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០ ហើយ​នាំទៅ​ជាមួយ​នូវ​រថយន្ត​តូយ៉ូតា​ហាយ​ឡែ​ន​ឌ័​រ​១​គ្រឿង និង​បច្ច័យ​ជាច្រើន​ផង ហើយ​ស្រាប់តែ​ឃើញ​នៅ​ជាមួយ​ស្រី និង​វិល​ទៅផ្ទះ​នៅ​ភូមិ​/​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​

​លោក អ៊ុក មួន មេឃុំ​រំលេច​និយាយថា ពេល​អតីត​មេវត្ត​បរាជិក​នោះរ​ត់់ទៅ ទើប​បោះ​វិក័យប័ត្រ​ចំណាយ​អោយមក​គណកម្មការ​វត្ត ក្នុងនោះ នៅ​ជំពាក់​គេ ៖ ១-​ជំពាក់​ថ្លៃ​ជាង​១៩.៥០៤​ដុល្លា​សរ​អា ជាងគំនូរ​ជាង​១.៧០០​ដុល្លា​សរ​អា ជំពាក់​ថ្លៃ​គ្រឿងសំណង់​៣៨​លាន​រៀល ៕a monk trach1 a monk trach 

​