» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3551 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773308 នាក់

ព្យុះ វ៉ា​ម​កូ វាយប្រហារ​ប្រទេស​វៀតណាម​បន្ទាប់ពី​សម្លាប់​ពលរដ្ឋ​ហ្វីលីពីន​៦៧​នាក់​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​


​ភ្នំពេញ​៖ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន​ឲ្យ​ដឹងថា ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​ចាប់ពី​ថ្ងៃទី​១៨-២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នឹង​ទទួល​នូវ​ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង (​ប្រទេស​ចិន​) និង​ខ្យល់មូសុង​ឦសាន​ខ្សោយ​។
​ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ហើយ​សីតុណ្ហភាព​អប្បបរមា​ពី ២១-២៥​អង្សា​សេ និង​អតិបរមា​ពី​២៨-៣១​អង្សា​សេ​។​a vamko1 

​ការ​ទស្សន៍ទាយ​របស់​ក្រសួង​ធនធានទឹក​ខ្មែរ​យើង​បាន​កើតឡើង​ក្រោយពី​ព្យុះ​ទី​ហ្វុ​ង ឈ្មោះ វ៉ា​ម​កូ (Vamco)​បាន​វាយប្រហារ​ចូលដល់​ប្រទេស​វៀតណាម​កាលពី​ថ្ងៃអាទិត្យ​ទី​១៥ ខែវិច្ឆិកា​ម្សិលមិញ​នេះ ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​ដល់​អ​គារ និង​មនុស្ស​មួយចំនួន​រងរបួស​។ ​សារព័ត៌មាន CNA បាន​រាយការណ៍​ថា ព្យុះ​វ៉ា​ម​កូ​បាន​បោកបក់​មកលើ​ប្រទេស​វៀតណាម ក្នុង​ល្បឿន​ខ្យល់​ដល់​ទៅ ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយបាន​បំផ្លាញ​ដើមឈើ និង​ដំបូលផ្ទះ​ជាច្រើន​ខ្នង រួមទាំង​សាលារៀន​ជាដើម​។ របាយការណ៍​បឋម​ពី​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​វៀតណាម​នៅ​ថ្ងៃ​ម្សិលមិញ បាន​ឲ្យ​ដឹង​ដែរ​ថា មាន​ចំនួន​មនុស្ស ៥​នាក់​បាន​រងរបួស ខណៈដែល​អ្នក​ទាំងនោះ កំពុង​ព្យាយាម​ការពារ​ផ្ទះសម្បែង​របស់​ពួកគេ​។

​ព្យុះ វ៉ា​ម​កូ គឺជា​ព្យុះ​ចុងក្រោយ​គេ​បង្អស់​ដែល​បាន​វាយប្រហារ​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​៦​សប្ដាហ៍​ចុងក្រោយ​នេះ ដែល​បាន​បង្ក​ជា​ទឹកជំនន់ និង​ការ​រអិល​បាក់​ដី ដោយ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១៥៩​នាក់ និង​៧០​នាក់​ផ្សេងទៀត​បាត់​ខ្លួន​។ ទោះជា​នៅមុន​ពេល​ព្យុះ​នេះ​ចូលដល់ អាជ្ញាធរ​វៀតណាម​ក៏បាន​ជម្លៀស​ប្រជាជន​ជិត ៦៥​ម៉ឺន​នាក់​ចេញពី​ខេត្ដ​ចំនួន​៧ ទៅកាន់​ទីទួល​សុវត្ថិភាព​ក៏ដោយ​។ ​សូមបញ្ជាក់ថា មុននឹង​មកដល់​ប្រទេស​វៀតណាម ព្យុះ​ទី​ហ្វុ​ង វ៉ា​ម​កូ បាន​បោកបក់​ពីលើ​ប្រជុំ​កោះ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ ទី​១១ ខែវិច្ឆិកា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងហោច ៦៧​នាក់ និង​ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ ១.៧​លាន​នាក់​ទូទាំងប្រទេស​ផងដែរ​។a vamko khmer a vamko