» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7769 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697940 នាក់

អ្នកការពារ​ព្រៃឈើ​ដែល​ក្រសួង​ហៅថា​ក្រុម​ជន​ជ្រក​ក្រោម​ស្លាក​អ្នក​បរិស្ថាន និង​សកម្មជន​ព្រៃឈើ ត្រូវបាន​ដោះលែង​វិញ​ហើយ​!



​ភ្នំពេញ​៖ សាលាដំបូង​ខេត្តក្រចេះ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កុ​ម្ផៈ​បាន សម្រេច​ដោះលែង​សកម្មជន​ការពារ​ព្រៃឈើ​ទាំង ៥​រូប ឱ្យមាន​សេរីភាព​វិញ​ហើយ ក្រោយពី​ឃុំខ្លួន​ពួកគេ​អស់​រយៈពេល ៣​យប់ និង ៤​ថ្ងៃ​។ សកម្មជន​ការពារ​ព្រៃឈើ​ទាំងនោះ រួមមាន លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក ម៉ាន ម៉ាត់ លោក ហេង រ៉ុ​ន និង​លោក តង ជាង​។​a ouch leng1 

​អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា កាសែត​ថា តំណាង​អយ្យការ​បង្គាប់​ឱ្យ​ពួកគេ​ធ្វើ​កិច្ចសន្យា​មុននឹង​ធ្វើការ​ដោះលែង​។ លោក​ថា ខ្លឹមសារ​នៃ​កិច្ចសន្យា​នោះ តម្រូវឱ្យ​ក្រុម​សកម្មជន​ទាំងនោះ ឈប់​ធ្វើ​សកម្មភាព​ចូល​ព្រៃ​ឡង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​

​សកម្មជន​បរិស្ថាន​ទាំងនេះ ត្រូវបាន​ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុងពេលដែល​ពួកគេ​រួមទាំង​ស​សហគមន៍​មូលដ្ឋាន​សរុប ១០​នាក់ ដើរ​ប្រមូល​ភស្តុតាង​បទល្មើស​ព្រៃឈើ ព្រមទាំង​បំបួស​ដើមឈើ និង​ដាក់​ស្លាក​សញ្ញា​តាម​ដើមឈើ​ធំៗ កុំ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ នៅ​តំបន់​ព្រៃ​ឡង់ ស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ ជាប់​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក (Think Biotech)​។​

​សូមបញ្ជាក់ថា​ទាក់ទង​និង​ការចាប់ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​នេះ​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ចំពោះ​ក្រុម​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​តំបន់​ព្រៃ​ឡង់ ភូមិសាស្ត្រ​ខេត្តក្រចេះ​។​

អ្នកនាំពាក្យ​ថា​ការឃាត់ខ្លួន​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រូវបាន​អនុវត្តតាម​នីតិវិធី​ច្បាប់​ចំនួន ២ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ក្រោយ​ការសាកសួរ​និង​ការប្រមូល​ភស្តុតាង​៖ ទី​១) ក្រុម​ជនល្មើស​បាន​សារភាពថា​ពិតជា​បាន​លួច​ចូល​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់​ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ និង​បានធ្វើ​សកម្មភាព​ដោយ​គ្មាន​ការអនុញ្ញាត ហើយ​បានធ្វើ​កិច្ចសន្យា​ចំពោះមុខ​មន្ត្រី​ក្រសួងបរិស្ថាន បញ្ឈប់​សកម្មភាព​ចូលក្នុង​តំបន់ការពារធម្មជាតិ​ដោយ​គ្មាន​ការអនុញ្ញាត​គ្រប់​រូបភាព​ដែលជា​អំពើ​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ​ជាពិសេស​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។

ទី​២)​នៅវេលា​ម៉ោង ១២:២៥​នាទី​ថ្ងៃទី​៧ ខែកុម្ភៈ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​បាន​បញ្ជូន​សំណុំរឿង​និង​ប្រគល់​ជនល្មើស​ទាំង ៥ រូប​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ក្រសួងបរិស្ថាន​បាន​ចោទ លោក អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​គូកន​ថា​បាន​លួច​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​ក្រោម​ស្លាក​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា ដែល​អង្គការ​នេះ​មិនបាន​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួងមហាផ្ទៃ​ឡើយ​។​

​គួររំឭកថា​កាលពី​ខែមីនា​ឆ្នាំ​២០២០ ក្រុម​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា​បានធ្វើ សកម្មភាព​ខុសច្បាប់​ម្តង​រួចមកហើយ និង​ត្រូវបាន​តុលាការ​តម្រូវឱ្យ​ផ្អាក​សកម្មភាព​រហូតដល់​លោក អ៊ូច ឡេង ប្រធាន​អង្គការ​នេះ​ទៅ​ចុះបញ្ជី​អង្គការ​ខ្លួន​នៅ​ក្រសួងមហាផ្ទៃ​ជាមុនសិន មុន​នឹងធ្វើ​សកម្មភាព​បន្តទៀត​។​
​ក្រសួងបរិស្ថាន​សូម​អំពាវនាវ​និង​លើកទឹកចិត្ត​ដល់​ម្ចាស់ជំនួយ​មួយចំនួន​សូម​ធ្វើការ​ផ្តល់ជំនួយ​គាំទ្រ​ចំពោះ​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​ណា​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​និង​គោរព​ច្បាប់​ដើម្បី​លើកស្ទួយ​ការអនុវត្ត​ច្បាប់ និង​លើកទឹកចិត្ត​ចំពោះ​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​គោរព​ច្បាប់​ត្រឹមត្រូវ និង​មិន​ចិញ្ចឹម​ចលនា​ខុសច្បាប់​ណាមួយ​ឡើយ​។​

-​ក្រសួងបរិស្ថាន​ស្វាគមន៍​ជានិច្ច​ចំពោះ​ការចូលរួម​របស់​សមា​គម​និង​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ តែ​ត្រូវ​ចូល​តាម​ច្រក​ផ្លូវច្បាប់​ជា​ធរមាន ដោយ​មិនមែន​លួច​ធ្វើ​សកម្មភាព​ប្រាស់ចាក​ច្បាប់​ជា​ធរមាន​ឡើយ​។ ជន​ទាំងឡាយ​ដែល​ជ្រក​ក្រោម​ស្លាក​អ្នក​ស្រឡាញ់​បរិស្ថាន និង​តែងតែ​ប្រមាថ​ច្បាប់​ជាតិ គួរ​រៀន​គោរព​ច្បាប់​ព្រោះ​កម្ពុជា​ជា​នីតិរដ្ឋ និង​កុំ​ចាត់ទុក​ខ្លួន​ជា​ក្រុម​នៅក្រៅ​ច្បាប់​៕a ouch leng 

​