» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9123 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699294 នាក់

ព្រិន្ទបាល​ល​ឯក ជិន ហ៊ា​ត់​យោធា​ដែល​ពលី​ដោយ​សាន​ជាន់មីន​ទទួលបាន​លុយ​៣០​លាន​រៀល​!

 


​ខេត្តព្រះវិហារ​៖​ថវិកា​សរុប​ប្រមាណ​ជិត​៣០​លាន​រៀល​បាន​នាំយក​ប្រគល់ជូន​ដល់ដៃ​គ្រួសារ​សព​លោក​ព្រិន្ទបាលឯក​ជិន​ហ៊ា​ត់​ដែល​ពលី​ដោយសារ​ជាន់​គ្រាប់មីន​សល់​ពី​សម័យ​ស​ង្គ្រា​ម​ពេល​កំពុង​បំពេញភារកិច្ច​ចេញ​ល្បាត​នៅតាម​ចំណុច​ភូមិសាស្ត្រ​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ទិស​ទី​១​ប្រាសាទព្រះវិហារ​កាលពី​វេលា​ម៉ោង​១២.១០​នាទី​ថ្ងៃទី​១៤​ខែ​កុ​ម្ភះ​ឆ្នាំ​២០២០​ក្នុងភូមិ​សាស្ត្រ​ភ្នំ​៣៩៨​ខាងត្បូង​អន្លង់​រាំង​ជើងភ្នំ​៥០០ ស្ថិត​ក្នុងភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​a army min1 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សំ​សៀ​មេបញ្ជាការរង​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​,​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​។​អមដំណើរ​ដោយ​លោក​មេបញ្ជាការរង​មេបញ្ជាការ​វរ​សេនា​តូច​និង​នាយ​នាយរង​នៃ​បណ្ដា​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​បាន​ទៅ​ប្រគល់ជូន​នៅ​ទីតាំង​បុណ្យសព​នៅក្នុង​ភូមិ​ចំបក់​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន ថវិកា​ទាំងនេះ​បាន​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​វង្ស​ពិ​សេន​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​១០​លាន​រៀល​,​ថវិកា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គីម​ប៊ុន​ថា​ន​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​៥០​ម៉ឺន​រៀល​,​ថវិកា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​មេបញ្ជាការ​កងទ័ពជើងគោក​ចំនួន​៥​លាន​រៀល​,​ថវិកា​លោក​ហូសិទ្ធី​ទេសរដ្ឋមន្ដ្រី​នាយក​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ចំនួន​១​លាន​រៀល​អង្ករ​ចំនួន​១០០​គីឡូក្រាម​។​

​ថវិកា​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ចំនួន​២​លាន​រៀល​,​ថវិកា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​ចំនួន​២​លាន​រៀល​,​ថវិកា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​ចំនួន​៤​លាន​រៀល​,​ថវិកា​លោក​ផាន់​និមិត្ត​ចំនួន​៤០​ម៉ឺន​រៀល​អង្ករ​ចំនួន​១០០​គីឡូក្រាម​។​


​ថវិកា​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​មីន​ចំនួន​១​លាន​រៀល​,​ព្រមទាំង​ថវិកា​របស់​មេបញ្ជាការ​តាម​បណ្តា​វរ​សេនា​តូច​ទាំង​៥​ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៨​ចំនួន​១​លាន​៦០​ម៉ឺន​រៀល​,​ថវិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​សរុប​ចំនួន​២៧.៩០០.០០០​រៀល​។គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​អគ្គបញ្ជាការ​ឬ​ក្រសួង​ការពា​ជាតិ​មិនមាន​ថវិការ​សម្រាប់​ជួយឧបត្ថម្ភ​ករណី​យ៍​ពី​សេសៗ​បែរជា​ចាំតែ​ថវិកា​សម្បុរ​សជន​ចឹ​ង​ទៅវិញ​?​។​ចុះបើ​ថ្ងៃក្រោយ​គ្មាន​សប្បុរសជន​ជួយ​គិត​ម៉េច​វិញ​ទៅ​?

​សូមបញ្ជាក់ថា​៖ លោក​ព្រិន្ទបាលឯក ជិន ហ៊ា​ត់​មាន​អត្តលេខ​២០៣១៧៧​ជា​នាយ​ក្រុមទី​២​កងអនុសេនាធំ​ទី​៣ វរ​សេនា​តូច​លេខ​៣៨៥​កងពលតូច​អន្តរាគមន៍​លេខ​៨​។​a army min a army min2 

​