» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9027 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699198 នាក់

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​ចិន​បិទផ្លូវ​កំពុង​ស្វែងរក​ការដោះលែង​គ្នីគ្នា​វិញ​

 


​ខេត្ត​ព្រះសីហនុ​៖​ពលរដ្ឋ​ច្រើន​នាក់​បាននាំគ្នា​តវ៉ា​ដោយ​ហឹ​ង្សា រុះរើ​របាំង​(​រោង​កុងត្រូល​)​ដែល​ក្រុមហ៊ុន​ចិនដា​ក់បិទ​នៅតាម​ផ្លូវ​ចូលទៅ​កាន់​ឆ្នេរ​កោះ​សំពោច​ក្នុង​ឃុំ​រាម​ស្រុក​ព្រៃនប់​ទីកន្លែង​ដែល​ក្រុមហ៊ុន​ចិន​ទទួល​សិទ្ធិ​វិនិយោគ​នៅ​តំបន់​កាលពី​រសៀល​ថ្ងៃទី​១៧​កក្កដា​២០១៩​។a people koh sompocha

អាជ្ញាធរ​និង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​អន្តរាគមន៍​និង​ទប់ស្កាត់​ការពារ​មិនអោយ​មាន​អំពើ​ហឹ​ង្សា​ធ្ងន់ធ្ងរ​បន្ថែមទៀត ប៉ះពាល់​ដល់​ផ្លូវច្បាប់ និង​បាន​បន្ត​ការដោះស្រាយ​តាម​និតិ​វិធី​។​ក្នុង​ហេតុការណ៍​នេះ​មាន​សេចក្តីរាយការណ៍​ថា មាន​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​រងរបួស​។​ឯ​ពលរដ្ឋ​មួយចំនួន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​សាកសួរ​មកដល់ពេលនេះ​មិនទាន់​ត្រុ​វ​បាន​ដោះលែង​វិញ​នៅឡើយ​។​

ប្រភពពី​មន្ត្រី​មូលដ្ឋាន​ឃុំ​រាម​ស្រុក​ព្រៃនប់​ប្រាប់ថា មូលហេតុ​ពលរដ្ឋ​ផ្ទុះ​ការតវ៉ា​ឈានដល់​រុះរើ​របាំង​កុងត្រូល​នេះ ដោយសារតែ​គាត់​ខឹង​ជាមួយ​ខាង​ក្រុមហ៊ុន​ចិន​ដែល​ដាក់​របាំង​កុងត្រូល​បង្ក​ផល​ពិបាក​ដល់​ពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ប៉ែក​ខាងក្នុង ពេលចេញ​ចូល​ផ្ទះ​ម្តងៗ​។ ចំពោះ​ពលរដ្ឋ​ពាក់ព័ន្ធ​ចំនួន​៤​រូប​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​ក្រោយ​ផ្ទុះ​ហឹ​ង្សា​នេះ​រួមមាន​៖
១.​ឈ្មោះ រឿង វិស័យ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​កណ្តាល​ទួល ឃុំ​ដើម​ចារ ស្រុក​កំពង់ត្រាច ខេត្តកំពត​។​២.​ឈ្មោះ ហ៊ុយ យ៉េត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

៣.​ឈ្មោះ កែវ សឹង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទំ​នៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​៤.​ឈ្មោះ ឈឹម គឹម​យូ​ន ភេទ ប្រុស អាយុ​៣០​ឆ្នាំ​មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​អាជ្ញាធរខេត្ត​ព្រះសីហនុដឹកនាំដោយលោកគួចចំរើន អត់​ទាន់​ឮ​និយាយថា​ម៉េច​នៅឡើយ​ទេ​មកដល់ពេលនេះ​?​តែ​ប្រជាពលរដ្ឋ​បាននិងកំពុង​ស្វែង​ការអន្តរាគមន៍​ដោះលែង​គ្នា​គាត់​វិញ ៕a people koh sompocha1 
​