» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9627 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699798 នាក់

នាយករដ្ឋមន្ត្រី​អំពាវនាវ​កុំ​ឲ្យ​ឡើងថ្លៃ​ផ្ទះ​ឈ្នួល​កម្មករ​ក្នុងពេល​ប្រាក់ខែ​ឡើង​បាន​៨​ដុល្លារ​ក្នុង​ឆ្នាំ​២០២០

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បន្ដ​អំពាវនាវ​ជាថ្មីទៀត​ដល់​ម្ចាស់​បន្ទប់​ជួល កុំ​ដំឡើងថ្លៃ​ឲ្យ​លើសពី​អ្វី ដែល​កម្មករ​-​កម្មការិនី​ទទួលបាន ។​ខណៈដែល​ប៉ុន្មាន​ថ្ងៃ​ទៀត ប្រាក់បៀវត្សរ៍​របស់​ក​ម្មករ​-​កម្មការិនី ដំឡើង​បានត្រឹមតែ​៨​ដុល្លារ​ប៉ុណ្ណោះ នៅក្នុង​ឆ្នាំ​២០១៩​នេះ​។​a hun rul2 

ក្នុងឱកាស​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​បញ្ចប់​ការសិក្សា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ប្រមាណ​២,៧៩០​នាក់ ក្នុងនោះ​នារី ១,៣៨០​នាក់ ដែល​រៀបចំ​ធ្វើឡើង នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​ឥឡូវនេះ សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ប្រាក់បៀវត្សរ៍​ឡើងក​ម្មករ​-​កម្មការិនី​របស់​យើង ដំឡើង​បានត្រឹមតែ​៨​ដុល្លារ​ទេ នៅក្នុង​ឆ្នាំនេះ គឺ​ពី​១៨២​ដុល្លារ ទៅកាន់​១៩០​ដុល្លារ ចំនួន​នេះ​គឺជា​ចំនួន​មួយ ដែល​អាច​នឹងធ្វើ​ឲ្យ​កម្ពុជា​យើង​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​...​យើង​ឥលូវ​នេះ បាន​ឡើង​ហួស​ពី​កម្មករ​ប្រទេស​វៀតណាម​ទៅហើយ​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមទៀតថា «​កម្មករ​វៀតណាម មានចែង​ជា​តំបន់ តំបន់​ខ្លះ​១៣០​ដុល្លារ​ទេ ឯ​យើង​មិនមាន​ចែកជា​តំបន់​ទេ ១៩០​ដុល្លារ​ទាំងអស់ ប៉ុន្ដែ​ខ្ញុំព្រះករុណាខ្ញុំ ក៏​សូម​នៅតែ​បន្ដ​អំពាវនាវ​ចំពោះ​ម្ចាស់ផ្ទះ​ឈ្នួល ខិតខំ​ធ្វើ​យ៉ាង​ម្ដេច​កុំ​ដំឡើងថ្លៃ​ហួស​ពីអ្វី ដែល​កម្មករ​ទទួលបាន បើ​មិន​ចឹ​ង​ទេ កម្មករ​ឡើង​ប្រាក់ខែ​បានតែ​៨​ដុល្លារ ដល់​តែ​បន្ទប់​ឈ្នួល​ឡើងដល់​១០​ដុល្លារ វា​ចាប់ផ្ដើម​រួច​»​។​

សម្តេច​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​នៅតាម​មូលដ្ឋាន ត្រូវ​ធ្វើការ​ជាមួយ​ម្ចាស់ផ្ទះ​ឈ្នួល ដើម្បី​ទប់ស្កាត់​បញ្ហា​ឡើង​ឈ្នួល​ផ្ទះ និង​បន្ទប់ ដើម្បី​ធានាថា កម្មករ​ទទួលបាន​អត្ថប្រយោជន៍ ពី​ការដំឡើង​ប្រាក់​ឈ្នួល​យ៉ាងពិត​ប្រាកដ​។​​ក្រៅពី​កម្មករ មន្ដ្រីរាជការ កងកម្លាំង​ប្រដាប់​វុ​ធ ក៏​នឹង​ចាប់​ផ្ដើមឡើង​ប្រាក់បៀវត្សរ៍ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ដែរ តែ​នេះ​ជា​ការឡើង​កម្រិត​តិចតួច ដ៏​ឡើង​ច្រើន​គឺ​អំឡុង​ខែវិច្ឆិកា​។

សម្ដេច​តេ​ជោ​បន្ដថា មួយឆ្នាំ​ឡើង​២​ដង ឡើង​ទី​១ គឺ​ឡើង​មួយចំនួន​ដល់​ឡើង​ខ្លាំង គឺ​នៅក្នុង​ខែមេសា ដែល​អនុវត្ដ​បែបនេះ​ជា​រៀងរាល់ឆ្នាំ​។​លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ថ្លែង​វា​យម​ត្លៃ​ថា​ការ​តម្លើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ចំនួន​៨​ដុល្លារ នឹងមិន​មានន័យ​អ្វី​ទេ ប្រសិនបើ​អាជ្ញាធរ មិនមាន​វិធានការ​ណាមួយ​ជួយ​ទប់ស្កាត់​ការ​តម្លើង​ថ្លែ​ផ្ទះជួល​ស្រេច​តែ​ចិត្ត​ដូច្នេះ​។ តាម​លោក ប៉ាវ ស៊ីណា ការ​តម្លើងថ្លៃ​ជួល​ផ្ទះ​១០​ដុល្លារ លើសពី​អ្វីដែល​កម្មករ​ទទួលបាន​ចាប់ពី​ខែមករា​ឆ្នាំ​២០២០​ទៅ នឹង​ប៉ះពាល់​ដល់​ជីវភាព​កម្មករ​យ៉ាងខ្លាំង ខណៈ​តម្លៃ​ទំនិញ​និង​អតិផរណា​ផ្សេងៗ បាន​ស្ថិតនៅ​ជា​បញ្ហា​ប្រឈម សម្រាប់​កម្មករ វិស័យ​កាត់ដេរ​នៅឡើយ​៕a hun rul a hun rul1 a pav sina 

​