» ​កម្ពុជា​អរគុណ​អាមេរិក​រឿង​យក​ពន្ធគយ​នាំចូល​ត្រឹម​៣៦​ភាគរយ​និង​សន្យា​តស៊ូ​បន្ទាប់ពី​ត្រាំ​បើកផ្លូវ​! » “​រុក្ខទិវា ៩​កក្កដា​” នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សក​ម្ម​ជន​អំពាវនាវ​សុំ​ជួយទប់​ស្គា​ត់​ការបំផ្លាញ​ » ថៃ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​ដែល​រឹបអូស​គ្រឿងញៀន​ជាង​១០០​តោន​ជាប់សង្ស័យថាជាប្រទេសឆ្លងកាត់ » រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​? » ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ » ពន្ធគយ​អាមេរិក​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​១៤ ក្នុងនោះ​កម្ពុជា​៣៦%​ស្មើ​ថៃ​តែ​ខ្ពស់ជាង​វៀតណាម​! » ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​ » កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០ » មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​! » អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៧ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៥)​និង​ភាព​ឈឺផ្សារ​របស់​ថៃ » ឧកញ៉ា ស្រី ចាន់ថន​និមន្ត​លោកតា ស៊ុ​ច ចុះ នាំយក​គ្រឿង​អំណោយ​ជូន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នៅ​ព្រះ​វិ​ហ៊ា​រ​ » មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!? » កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ » ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់? » ទិញ​ថ្នាំពេទ្យ​ពី​ថៃ មក​ព្យាបាល​ជម្ងឺ តែ​កាសែត​ថៃ​ផ្សាយ​ថា​:​ជា​អំណោយ​មនុស្សធម៌ ទៅវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 413 នាក់

ម្សិលមិញ 9098 នាក់

សរុប 17065956 នាក់

៣​ខែ​ដើមឆ្នាំ​២០២៥​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ​កម្ពុជា​កើន​តែនៅតែមាន​ឱនភាព​ដដែល​!


​ភ្នំពេញ​៖ នៅ​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២៥​នេះ ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​មាន​ទំហំ​ជាង ១៤.៤៤​ពាន់​លាន​ដុល្លារ កើនឡើង ១៥.៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២៤ ដែលមាន​ទំហំ​ជាង ១២​ពាន់​លាន​ដុល្លារ​។​ទោះបីយ៉ាងណា​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​នៅតែមាន​ឱនភាព​នៅឡើយfile !​។ បើ​យោងតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖​កម្ពុជា​បាន​នាំចេញ​ទំនិញ​សំខាន់ៗ​ប្រមាណ​ជាង ៦.៨៧​ពាន់​លាន​ដុល្លារ កើនឡើង​៩.៨% ខណៈ​ការ​នាំចូល​ទំនិញ​មកវិញ​មានតម្លៃ​ជាង ៧.៥៧ ពាន់​លាន​ដុល្លារ កើនឡើង​២១.៥%​។​

​ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា បាន​នាំចេញ​ច្រើនជាងគេ គឺ​សម្លៀកបំពាក់ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី បន្លែ ស្បែកជើង កៅស៊ូ និង​គ្រឿង​សង្ហា​រឹម រួម​នឹង​ផលិតផល​កសិកម្ម​កែច្នៃ​ជាដើម​។​​ប្រទេស​ដៃគូរ​ពាណិជ្ជកម្ម​ចម្បង​របស់​កម្ពុ​ជារួម​មាន ចិន​ដែល​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ជាង ៤​ពាន់​លាន​ដុល្លារ កើនឡើង​២៦.៧%, អាមេរិក សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម ២.៥​ពាន់​លាន​ដុល្លារ កើនឡើង​២២.៤%, វៀតណាម សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម ២.៣​ពាន់​លាន​ដុល្លារ កើនឡើង ០.៧%, ថៃ​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម ១.១​ពាន់​លាន​ដុល្លារ កើនឡើង ២.២% , ជប៉ុន​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម ៦៥៦​លាន​ដុល្លារ កើនឡើង ២៩.៥%, កាណាដា សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម ២៩៤​លាន​ដុល្លារ កើនឡើង​១៥% រួម​នឹង​បណ្តា​ប្រទេស​មួយចំនួនទៀត​។​

​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​កម្ពុជា រួមមាន ចិន សហរដ្ឋ​អាម៉េរិក​, សហភាព​អឺរ៉ុប​, វៀតណាម​, ថៃ​, ជប៉ុន​, កាណាដា​, ឥណ្ឌូនេស៊ី និង​ចក្រភព​អង់គ្លេស ជាដើម​។ ទោះជា​យ៉ាងណា​សហរដ្ឋ​អាម៉េរិក នៅតែ​ជាទី​ផ្សារ​នាំចេញ​ទំនិញ​ធំ​បំផុត​របស់​កម្ពុជា ដែល​តាម​ពីក្រោយ​ដោយ​សហភាព​អឺរ៉ុប​, វៀតណាម និង​ចិន​។​​តាម​ការវាយតម្លៃ​កំណើន​ពាណិជ្ជ​កម្មនេះ កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ក្នុង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ និង​ជំរុញ​ការវិនិយោគ​។ កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងៗ រួមទាំង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​គ្រុង​ជ្រោយ​ក្នុង​តំបន់ (RCEP), កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​បាន​សម្រួល​ដល់​ការទទួលបាន​ទីផ្សារ​កា​ន់​តែ​ធំ និង​កាត់បន្ថយ​ពន្ធគយ​។​


​មុខទំនិញ​សំខាន់ៗ​របស់​កម្ពុជា ដែល​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ រួមមាន​៖ ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​, ផលិតផល​កសិកម្ម ដែលមាន​ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និង​ដំឡូង​មី និង​កៅស៊ូ​, គ្រឿង​សង្ហា​រឹម​, សំបក​កង់​រថយន្ត​, បន្ទះ​សូ​ឡា​, កង់​, សម្ភារ​អគ្គិសនី​, គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​គ្រឿង​បង្គុំ​យានយន្ត ជាដើម​។​​ចំណែក​ទំនិញ​សំខាន់ៗ ដែល​កម្ពុជា នាំចូល​វិញ មានដូចជា វត្ថុធាតុដើម​វាយ​ន​ភណ្ឌ​កាត់ដេរ​, ប្រេងឥន្ធនៈ​, គ្រឿង​អេឡិចត្រូនិក​, យានយន្ត និង​គ្រឿងចក្រ​, សម្ភារ​សំណង់​, គ្រឿងឧបភោគ​បរិភោគ​,​គ្រឿង សម្អាង​,​ឱសថ និង​បរិក្ខា​ពេទ្យ ជាដើម​។​​ទោះបីជា​យ៉ាងណា​សម្រាប់​រយៈពេល​ទៅខាង​មុខ ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា នៅតែ​ប្រឈម​ហានិភ័យ ខណៈដែល​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​កំពុងស្ថិត​ក្នុង​ភាពមិន​ប្រា​ដក​ប្រជា ដោយសារ​ការលេចចេញ​សង្គ្រាម​ពាណិជ្ជកម្ម​ជាថ្មី បន្ទាប់ពី​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បានដាក់​ចេញ​គោ​លន​យោ បាយ​ដំឡើង​ពន្ធគយ​ជាស​កល ជាពិសេស​ទៅលើ​ប្រទេស​ចិន​, ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ការអូសបន្លាយ​សង្គ្រាមរ​វាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។​

​សូមបញ្ជាក់ថា​បើតាម​លោក ហឿន សំនៀង អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​៩​មេសា​នៅ​រាជបណ្ឌិតសភា​កម្ពុជា បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ទសវត្ស​ឆ្នាំ​១៩៩០ មកទល់​ដើមឆ្នាំ ២០២៥​នេះ ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា មាន​ទំហំ​ប្រមាណ ៣៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈ​ក្នុង​រយ​:​ពេល ៥​ឆ្នាំ​ចុងក្រោយ (២០២១-២០២៥) ប្រភព​ទុនវិនិយោគ​ចិន​បាន​ឈរ​នៅ​លំដាប់​លេខ ១ ឬ ២ សម្រាប់​ការវិនិយោគ​ឯកជន​នៅ​កម្ពុជា​។ ជាក់ស្តែង នៅក្នុង​ឆ្នាំ​២០២៤ កន្លងទៅនេះ ការវិនិយោគ​មកពី​ប្រទេស​ចិន ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១ ដោយបាន​រួមចំណែក​ប្រមាណ ៣.៤២៣​លាន​ដុល្លារ​អាម៉េរិក ស្មើនឹង ៤៩,៨២% នៃ​ទុនវិនិយោគ​សរុប​នៅ​កម្ពុជា​។ លោក ហឿន សំនៀង បាន​គូសបញ្ជាក់ថា ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​កិច្ចការ​អភិវឌ្ឍន៍ ក៏បានផ្តល់​នូវ​ផ្លែផ្កា​ដ៏​មហាសាល​ដល់​កម្ពុជា ដែល​ចាប់ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដល់​ដើម ឆ្នាំ​២០២៥​នេះ ចិន​បាន​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​មក​កម្ពុជា​សរុប​ប្រមាណ​ជិត ៦​ពាន់ លាន​ដុល្លារ​អាម៉េរិក​ផងដែរ សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​សំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​និង​អគ្គិសនី អប់រំ សុខាភិបាល កសិកម្ម និង​ប្រព័ន្ធធារាសាស្ត្រ ជាដើម​។


​ភាពជា​ដៃគូ​នេះ​ត្រូវបាន​ពង្រឹង​លំដាប់​ដោយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) របស់​ប្រ ទេស​ចិន ដែល​នាំទៅដល់​ការអភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា​ផ្លូវថ្នល់ ស្ពាន និង​ថាមពល ដែល​ជួយ​ពង្រឹង​ការតភ្ជាប់ និង​សមត្ថភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ក្រៅពី​ហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន​ចិន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​វិស័យ​ឧស្សាហកម្ម ទេសចរណ៍ និង​កសិកម្ម​របស់​ក​ម្ពុ​ជា​។ ស​ម្រា​បើ​ការធ្វើ​ពា​ណិ​ជ្ចក​ម្ម​ទ្វេភាគី​ជាមួយ​ចិន​វិញ​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច បានបង្ហាញ​ទស្សនៈ​ថា ដ្បិតថា​កម្ពុជា និង​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា ប៉ុន្តែ​ការនាំចេញ​អង្ករ និង​គ្រាប់ស្វាយចន្ទី​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ចិន នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ ត្រង់ចំណុច​នេះ​ប្រសិនបើ ប្រជាជន​ចិន​ក្នុង​ម្នាក់ៗ ជួយ​ទិញ​អង្ករ​កម្ពុជា​តែ​១​គីឡូក្រាម នោះ​កម្ពុជា​នឹង​អាច​លក់​អង្ករ​បាន​ដល់​ទៅ ១៣​លាន​តោន​។​

​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ លើកឡើង​បែបនេះ នៅ​វេទិកា​ពិសេស ស្តីពី «​មិត្តភាព​ដែកថែប​កម្ពុជា​-​ចិន​ក្នុង​យុគសម័យ​ថ្មី​៖ កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង​វិបុលភាព​រួម​» រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២៥​។​
​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​យើង​យកមក​គិតថា បើ​ចិន មាន​១៣០០​លាន​នាក់ បើ​ក្នុង​ម្នាក់ ទិញស្រូវ​យើង ទិញ​អង្ករ​យើង​តែ​១​គីឡូ ក៏​យើង​បាន ១៣​លាន​តោន​ដែរ […] យើ​នាំចេញ​អង្ករ​តែ ១​លាន​តោន​ហ្នឹង ម៉េច​យើង​នាំ​អត់​បាន​? អាហ្នឹង​យើង​យកមក​គិត​ទាំងអស់គ្នា ទី​២ បើ​ចិន​ជួយ​ទិញ​ផលិតផល​ស្វាយចន្ទី​យើង បើ​ចិន​ទិញ​តែ​ម្នាក់​១​គីឡូ ក៏បាន​១៣​លាន​តោន​ដែរ​»​។​

​ត្រង់ចំណុច​នេះ ត្រូវបាន​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​គូសបញ្ជាក់ថា ដូច្នេះ មានតែ​ប្រជាជន​ចិន​ជួយ​ទិញ​ផលិតផល​កសិកម្ម​កម្ពុ​ជា បន្ថែមទៀត ការធ្វើ​បែបនេះ គឺ​ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ចិន កាន់តែ​រឹងមាំ​។ ចំណុច​នេះ​ស​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន គឺមាន​ចំណុច​ខ្វះខាត ពីព្រោះ​ភាគី​ទាំងពីរ បានត្រឹមតែ​ចុះ​កិច្ចព្រមព្រៀង ក៏ប៉ុន្តែ​ការអនុវត្ត​បាន​ដើរ​យឺត ដោយសារ​ការកំណត់​តាម​ឆ្នាំ ដូច្នេះ សូម​ភាគី​ចិន មេត្តាជួយ​ព​ន្លឿ​ន​ឱ្យ​កាន់តែ​ឆាប់​ជាដើម​។​

​សូមបញ្ជាក់ថា​កាលពី​ឆ្នាំ​២០២៤​កម្ពុជា បាន​នាំចេញ​ទំនិញ​ប្រមាណ​ជាង ២៦,១៩​ពាន់​លាន​ដុល្លារ ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​ឆ្នាំ​២០២៤ កើនឡើង​១៥,៧​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈដែល​សហរដ្ឋអាមេរិក​ជាទី​ផ្សារ​នាំ​មុនគេ​របស់​កម្ពុជា​។​ប្រភព​ដដែល​បាន​បន្ថែមថា ការនាំចេញ​ទៅកាន់​ទីផ្សា​រ​សហរដ្ឋអាមេរិក​ស​ម្រេច​បាន ៩,៩​ពាន់​លាន​ដុល្លារ កើនឡើង ១១,៤​ភាគរយ វៀតណាម​សម្រេចបាន ៣,៦​ពាន់​លាន​ដុល្លារ កើនឡើង ២៦,៦​ភាគរយ និង​ចិន​សម្រេចបាន ១,៧​ពាន់​លាន​ដុល្លារ កើនឡើង ១៨,៤​ភាគរយ​។​

 

​តាម​ការគ្រោងទុក​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រ ទេស​កម្ពុជា នា​ពាក់កណ្តាល​ខែមេសា​នេះ ដែល​រំពឹងថា នឹង​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ថែមទៀត​។​នេះ​បើតាម​ការ​ថ្លែង​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​នាឱកាស​អញ្ជើញ​ជា​អធិបតី “​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​អាកាស មរតក​តេ​ជោ​” នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២៥ ។​សូម​រំលឹកថា កាលពី ឆ្នាំ​២០១៦ លោក ស៊ី ជិន​ពី​ន ប្រធានាធិបតី​ចិន ក៏​ធ្លាប់បាន​ធ្វើដំណើរ​ទស្សន​កិច្ច​ផ្លូវការ​មក​ប្រទេស​កម្ពុជា​ផងដែរ​៕a export k a export k1 file (1) file (2)