» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2315 នាក់

ម្សិលមិញ 2184 នាក់

សរុប 13422189 នាក់

វៀតណាម ចង់​ឲ្យ​កម្ពុជា ពិនិត្យ​លទ្ធភាព​បើក​នូវ​ច្រកទ្វារព្រំដែន​មួយចំនួន​ឡើងវិញ និង​តម្លើង​នូវ​ច្រកទ្វារព្រំដែន​ថ្មី​បន្ថែមទៀត​

 


​ភ្នំពេញ​៖​លោក ង្វៀន​មិញ​វូ​(Nguyen Minh Vu) អនុរដ្ឋមន្ត្រី​ការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ន​ស្នើ​ដល់​ភាគី​កម្ពុជា ជួយ​ពិនិត្យ​លទ្ធភាព​រៀបចំ​បើក​នូវ​ច្រកទ្វារព្រំដែន​មួយចំនួន​ឡើងវិញ ដែលមាន​ច្រកទ្វារព្រំដែន​មួយចំនួន​មិនទាន់បាន​បើក​ដំណើរការ​នៅឡើយ ហើយក៏​ដូចជា​ស្នើឱ្យ​មានការ​ពិនិត្យ និង​ពិភាក្សាគ្នា​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​រៀបចំ​ឱ្យ​មានការ​តម្លើង​នូវ​ច្រកទ្វារព្រំដែន​ថ្មី​បន្ថែមទៀត ព្រមទាំង​ស្នើឱ្យ​កម្ពុជា​សហការ​រួមគ្នា​រៀបចំ​កិច្ចការងារ​ពាក់ព័ន្ធ​មួយចំនួន​នៅតាម​ខ្សែ​បន្ទាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ធ្វើយ៉ាងណា​ឱ្យ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​មាន​ស្ថេរភាព​ជា​និ​រ​ន្ត៍​។​a boder vnk1 

លោក​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​នៅ​រសៀល​ថ្ងៃទី​២០ ខែធ្នូ​ក្នុង​គោលបំណង​ពិភាក្សា​អំពី​កា​រព​ន្លឿ​ន​កិច្ចព្រមព្រៀង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​គោក និង​របប​គ្រប់គ្រង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​គោក​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​​លោក​អនុរដ្ឋមន្ត្រី​វៀតណាម ក៏បាន​សម្តែង​ការអបអរសាទរ​ដល់​កម្ពុជា​ដែល​បាន​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​-១៩​យ៉ាង​ធំធេង ខណៈ​វៀតណាម កំពុងតែ​មានការ​ប្រឈម​កាន់តែខ្លាំង​ឡើង​ដដែល​។​

​លោក​សន្តិ​បណ្ឌិត សុខ ផល បាន​ជម្រាបជូន​លោក​អនុរដ្ឋមន្ត្រី​ការបរទេស វៀតណាម ថា ស្ថានភាព​នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងតែ​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​ស្ទើរ​ទាំងស្រុង បន្ទាបពី​កម្ពុ​ជាមាន​ស្ថានភាព​ធូរស្រាល ដែល​បាន​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បាន​ជោគជ័យ​។ លោក​សន្តិ​បណ្ឌិត បាន​បន្តថា បន្ទាប់ពី​ការបើក​ប្រទេស​ឱ្យ​ដំណើរការ​ឡើងវិញ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងមហាផ្ទៃ នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​ទំនាក់ទំនង ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នា​នា​ជាមួយ​ប្រទេស​វៀតណាម​បន្តទៀត ជាពិសេស​ការងារ​បើក​ច្រកព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ដំណើរការឡើង​វី​ញ​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​សំណើរ​របស់​ភាគី​វៀតណាម លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​ទទួលយក ហើយ​ពិនិត្យមើល និង​ប្រជុំពិភាក្សា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀត ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ពិនិត្យ និង​សម្រេច​បន្ត​។ ដោយឡែក សម្រាប់​កិច្ចព្រមព្រៀង ឬក៏​លក្ខណៈ​ដទៃ​ដែលមាន​ជាមួយគ្នា​កន្លងមក លោក នឹង​ពិនិត្យមើល​ឡើងវិញ​ដើម្បី​រៀបចំ​ការងារ​បើក​ច្រកទ្វារព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ និង​ទំនាក់ទំនង​ដោះដូរ​ទំនិញ​របស់​ប្រទេស ពលរដ្ឋ​ទាំងពីរ​មាន​ភាពល្អប្រសើរ​ឡើងវិញ​៕a boder vnk