» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3007 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054236 នាក់

ឃាត់ខ្លួន​មុខសញ្ញា​ចោរកម្ម ករណី​យ៍ លួច​គ្រាប់​ប៊ូល ជាង​១០​គ្រាប់ និង​ម៉ូ​ទ័​រ​ស្វាន ចំនួន ៣​គ្រឿង​

​ភ្នំពេញ ៖ ករណី​យ៍​ចោរកម្ម​នោះ បាន​កើតឡើង​កាលពី ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ នៅក្នុង​ផ្ទះ​គ្មាន​លេខ​មួយកន្លែង ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​​សម​ត្តិ​កិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់ ដែលជា​មុខសញ្ញា​ចោរកម្ម ដែល​កន្លងមក​ធ្លាប់បាន​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ព្រោះ​រឿង​លួច​រទេះ​អេតចាយ​១​គ្រឿង លុះ​ពេលចេញ​មកវិញ មិន​រាងចាល​ឡើយ ក៏បាន​ប្រព្រឹត្ត​អំពើ​លួច​ដដែល ក៏ត្រូវ​មេភូមិ រួមជាមួយ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ធ្វើការ​ឃាត់ខ្លួន​ម្ដងទៀត ហើយ​អាច​ប្រឈម នឹង​ជាប់ពន្ធនាគារ​ជា​លើក​ទី​២ ម្ដងទៀត​។a boul1

ជននេះ ធ្វើ​សកម្មភាព​ចូល​លួច​យកបាន​គ្រាប់​ប៊ូល ១២​គ្រាប់​ដែលមាន​តម្លៃ​ជិត​១​ពាន់​ដុល្លារ​និង​ម៉ូ​ទ័​រ​ស្វាន ចំនួន ៣​គ្រឿង​ពីក្នុងផ្ទះ​មួយកន្លែង​រប​ស់​ស្ត្រី​ម្នាក់ ឈ្មោះ កង រ័ត្ន​មុនី អាយុ​៤០​ឆ្នាំ ។​
​ជនសង្ស័យ​ឈ្មោះ អឿន ធី អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ​នោះទេ យប់​ត្រង់ណា ដេក​កន្លែង​នោះ (ចឹងបានគាត់លួចបើចូលគុកមានបាយស្រាប់)ហើយ​ជននេះ បានធ្វើ​សកម្មភាព​លួច​គ្រាប់​ប៊ូល​ចំនួន ១២​គ្រាប់ ថ្លៃ​ជិត​១​ពាន់​ដុល្លារ និង​ម៉ូ​ទ័​រ​ស្វាន ចំនួន​៣​គ្រឿង​ទៀត ។

​ស្ត្រី​ម្ចាស់ផ្ទះ​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​បាន​ទិញ​គ្រាប់​ប៊ូល ចំនួន​១២​គ្រាប់ តម្លៃ​ជិត​១​ពាន់​ដុល្លារ ដើម្បី​ដាក់់​ជួល​ឲ្យ​គេ​លេង​គ្រាន់ និង​បាន​លុយ​តុង​ខ្លះ ។​នៅវេលា​យប់ ថ្ងៃទី​២៥ ខែមិថុនា រូបគាត់​បាន​ទុក​គ្រាប់​ប៊ូល និង​ម៉ូ​ទ័​រ​ស្វាន ៣​គ្រឿង នៅក្នុង​ផ្ទះកើតហេតុ ដោយបាន​ចាក់សោ​ត្រឹមត្រូវ លុះ​រៀបចំ​ទុកដាក់​ហើយ​រួចរាល់ គាត់​ក៏បាន​ចាក​ចេញទៅ​ដេក​នៅផ្ទះ​របស់គាត់​មួយកន្លែង​ផ្សេងទៀត ស្ថិតនៅ​ក្នុងភូមិ​នោះដែរ បន្ទាប់មក ក៏បាន​ដេក​លង់លក់​រហូតដល់​ភ្លឺ​។ ដល់​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៦ ខែមិថុនា ទើប​គាត់​បាន​ទៅ​បើក​ទ្វារផ្ទះ​គ្មាន​លេខ​នោះ ដើម្បី​ទទួល​អ្នក​ទៅលេង​ប៊ូល​ផង និង​លក់ដូរ​ផង ក៏​ស្រាប់តែ​បាត់​គ្រាប់​ប៊ូល​១២​គ្រាប់ និង​ម៉ូ​ទ័​រ​ស្វាន ៣​គ្រឿង ទើប​មានការ​ភ្ញាក់ផ្អើល និង​ទៅប្ដឹង​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម ឲ្យ​ជួយ​អន្តរាគមន៍ ។​

កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង បាន​ប្រកា​ល​ផ្ដល់ដំណឹង​ដល់​បណ្ដា​ប៉ុស្តិ៍ និង​គោលដៅ​នានា អំពី​ភិនភាគ​ជន​ជនសង្ស័យ បន្ទាប់មក​នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​ជនសង្ស័យ​រូបនោះ បាន​យក​គ្រាប់​ប៊ូល និង​ម៉ូ​ទ័​ស្វាន ដែល​លួចបាន​នោះ ដើរ​លក់​នៅក្នុង​ភូមិ​អក្សរ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជាប់​ព្រំប្រទល់​គ្នា​ជាមួយ​សង្កាត់​សំរោងក្រោម​នោះដែរ ។ ពេលនោះ ក៏ត្រូវ​បាន​លោក​មេភូមិ​អក្សរ រួមជាមួយ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ធ្វើការ​ឃាត់ខ្លួន​ប្រគល់ជូន​នគរបាល នាំយកទៅ​ធ្វើការ​សាកសួ​រ​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ។​​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​សម្ភារ​រៈ​នេះ​មែន ដោយ​ចូល​លួច​នៅវេលា​ម៉ោង​៤​ជិត​ភ្លឺ ថ្ងៃទី​២៦ ខែមិថុនា ។ បន្ទាប់មក យកទៅលក់ ក៏ត្រូវ​មេភូមិ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ចាប់ខ្លួន​តែម្ដង កន្លងមក​ខ្លួន​ក៏​ធ្លាប់​ជាប់ពន្ធនាគារ រយៈពេល​២​ឆ្នាំ​ហើយ​ដែរ ដោយសារតែ​លួច​រទេះ​អេតចាយ​គេ​១​គ្រឿង ។ នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ក៏បាន​បញ្ជូន​ជនសង្ស័យ​នេះ ទៅកាន់​ស​ប៉ុស្តិ៍​សំរោងក្រោម​ដែលជា​កន្លែងកើតហេតុ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕a boul a boul2 a boul3