» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5888 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744914 នាក់

ករណី​ស្ត្រី​ជើង​ខ្លាំង​ហក់​វាយ​ប៉ូលិស​ត្រូវ​ចាប់​ឃាត់ខ្លួន​ហើយ​


​ខេត្តសៀមរាប​៖ ស្ត្រី​ចិត្តសឿង​ដែល​បាន​ជេរប្រមាថ និង​ហក់​ទះកំភ្លៀង​ប៉ូលីស​វេលា​ម៉ោង​២៣​និង​៣០​នាទី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ក្នុង​ហាង​ផឹកស៊ី​យីហោ ធី​ម​ផល​បារ ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​ខេត្តសៀមរាប​ត្រូវបាន​ឃាត់ខ្លួន​ហើយ​ក្រោយពី​ការផ្សាយ​ពត៌មាន និង បង្ហោះ វីដេអូ​ផ្អើល​តាម​ហ្វេ​ស​ប៊ុ​ក​។​a girl hit po1 

​ជ​នន​រងគ្រោះ​ត្រូវបាន​គេ​រាយការណ៍​ថា​មានឈ្មោះ ឆៃ វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​យោធា​ទីលំនៅ​បច្ចុប្បន្ន ភូមិ​១៤ សង្កាត់​បឹងកក់​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​មិត្តភក្តិ ផ្សេងទៀត បាននាំគ្នា​ចូលទៅ​ផឹកស៊ី​នៅក្នុង​ហាង​ខាងលើ ។ ពេលដែល​មិនទាន់បាន​ផឹក​ផង ដើររក​កន្លែង​អង្គុយ​ពេលនោះ ពួកគេ​ក៏បាន​ជួបនឹង​ឈ្មោះ ឡៅ ជី​ង​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​២​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ពេលនោះ​ឈ្មោះ តុ​ប សុភ​ក្ត្រា បាន​មើលមុខ ឈ្មោះ ឡៅ ជី​ង​លី ឈ្មោះ ឡៅ ជី​ង​លី ក៏បាន និយាយថា អា​ហ្អែ​ង​មើលមុខ​អី ។​

ពេលនោះ​ភាគី​ទាំង​២​បាន​និយាយ​ប្រកែក​មាន​ជម្លោះ ពាក្យសំដី​គ្នា​ទៅវិញទៅមក ហើយ​ឈ្មោះ ឡៅ ជី​ង​លី បាន​ស្ទុះ មក​វាយ​លើ​ឈ្មោះ តុ​ប សុភ​ក្ត្រា​, ឈ្មោះ ឆៃ វ​ឌ្ឍ​នា ក៏បាន​ចូលទៅ​ជួយ​ឃាត់​ក៏ត្រូវ​បាន​ឈ្មោះ ឡៅ ជី​ង​លី យក​កែវស្រា ថ្ម​វាយ​មកលើ​ឈ្មោះ ឆៃ វ​ឌ្ឍ​នា បណ្ដាល​ឲ្យ​បែក ចំនួន​២​កន្លែង ផ្នែក​ខាងស្តាំ ដេរ​៤​ថ្នេរ​ផ្នែក​ខាងឆ្វេង​ដាច់​រយៈ​ដេរ​ចំនួន​មួយ​ថ្នេរ និង​រងរបួស​រយះ​លើ​ចង្អុលដៃ ខាងស្ដាំ ដេរ​ចំនួន​៣​ថ្នេរ​។

​ចំណែក​ឈ្មោះ ឡៅ ជី​ង​លី នៅពេល​វាយ​ទៅលើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​កែវ​បែក​មុត​ដៃ ត្រង់​ប្រអប់ដៃ​ខាងស្ដាំ ដេរ​ចំនួន​៨​ថ្នេរ បន្ទាប់មក សមត្ថកិច្ច នាំខ្លួន​ភាគី​ទាំងសងខាង​យកមក​ធ្វើការ​សាកសួរ ក្រោយពី​ការសាកសួរ​ឈ្មោះ​ឡៅ ជី​ង​លី បាន​សារភាពថា​ខ្លួន​ពិតជា​បាន​វាយ​ទៅលើ ឈ្មោះ ឆៃ វ​ឌ្ឍ​នា បណ្ដាល​ឲ្យ​រងរបួស​ដូច​បាន​រៀបរាប់​ខាងលើ​ពិតមែន​។​ក្នុងនោះដែរ​ជនបង្ក​បាន​ទះកំផ្លៀង​ទៅលើ​នគរបាល​អន្តរាគមន៍​១​ដៃ​ដែរ​នៅមុខ​មហាជន​៕a girl hit po a girl hit po2