» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10814 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700985 នាក់

ស្ថានទូត​បារាំង​នៅ​កម្ពុជា​តាម​សួរ​រឿងក្តី​លឹម​គិ​ម​យ៉ា​ជាមួយ​នគរបាលជាតិ​

 

​ភ្នំពេញ​៖​លោក ហ្សា​ក់ ប៉ឺ​ឡេ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​បាន​ទៅ​ជួប​លោក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ​កាលពី​រសៀល​ថ្ងៃទី​២៤ កុម្ភៈ​ដើម្បី​ពិភាក្សា​អំពី​វិធានការ​របស់​អាជ្ញាធរ​ខ្មែរ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការស៊ើបអង្កេត​របស់​ប្រទេស​ថៃ​ជុំវិញ​ឃាតកម្ម​លោក លឹម គឹម​យ៉ា​។ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​មិនបាន​បង្ហាញ​ខ្លឹមសារ​លំអិត​នៃ​ជំនួប​នោះទេ តែ​លេខា​ទី​១​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា លោកស្រី ណូ​អេ​មី ពី​នតា (Noémie Pinta) បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃទី​២៥ កុម្ភៈ​នេះ​ដោយ​ខ្លី​ថា ប្រទេស​បារាំង​បាន និង​កំពុង​តាមដាន​ដំណើរការ​ស៊ើបអង្កេត​ជុំវិញ​ឃាតកម្ម​លោក លិ​ម គិ​ម​យ៉ា​របស់​អាជ្ញាធរ​ថៃ​ដោយ​យកចិត្តទុកដាក់​ជាទីបំផុត​។​a france dyvichea 

​ដោយឡែក ស្នងការ​នគរបាលជាតិ​កម្ពុជា តាមរយៈ​អ្នកនាំពាក្យ លោក ឆាយ គឹម​ឃឿន បានបញ្ជាក់​នៅ​ថ្ងៃទី​២៥ កុម្ភៈ​នេះ​ថា ជំនួប​រវាង​លោក ហ្សា​ក់ ប៉ឺ​ឡេ និង​លោក ឌី វិជ្ជា​បានរៀបចំ​ឡើង ដោយសារតែ​ប្រទេស​បារាំង​ចង់ដឹង​ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​អា​ជ្ញា​ធរ​កម្ពុជា​។ តាម​លោក ឆាយ គឹម​ឃឿន លោក ឌី វី​ជ្ជា​បាន​ប្រា​ប់លោក ហ្សា​ក់ ប៉ឺ​ឡេ​នៅក្នុង​ជំនួប​នោះ​ថា នគរបាល​កម្ពុជា​មិនទាន់មាន​ព័ត៌មាន​គ្រប់គ្រាន់​នៅក្នុង​ដៃ​ទេ ព្រោះ​អាជ្ញាធរ​ថៃ​បាន​ត្រឹម​ដាក់សំណើ​មក តែ​មិនទាន់​មក​ធ្វើការ​ជាមួយ​នគរបាល​កម្ពុជា​នៅឡើយ​ទេ​។ គួររម្លឹកថា លោក លិ​ម គិ​ម​យ៉ា​ដែលជា​ជនជាតិ​បារាំង​មាន​ដើមកំណើត​ខ្មែរ និង​ជា​អតីត​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ត្រូវបាន​ខ្មាន់​កាំំ​ភ្លើង​ជា​ជនជាតិ​ថៃ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​៧ មករា ឆ្នាំ​២០២៥ ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​។​

​រហូតមកដល់​ពេលនេះ សមត្ថកិច្ច​ថៃ​បាន​បង្ហាញមុខ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក លិ​ម គិ​ម​យ៉ា​សរុប​ចំនួន ៤​នាក់​។ ជនសង្ស័យ​ទី​១ ជា​ខ្មាន់កាំភ្លើង​ជនជាតិ​ថៃ​ឈ្មោះ អេ​កា​ឡាក់ ភាណ​យ ជនសង្ស័យ​ទី​២ ជា​អ្នក​បោះតម្រុយ​ជនជាតិខ្មែរ​ឈ្មោះ ពេជ្រ និង​ជនសង្ស័យ​ទី​៣ អ្នក​បើកឡាន​ជនជាតិ​ថៃ​ឈ្មោះ​ឆា​គីត ប៊ួ​ភ្លេ ដែល​បាន​ដឹក​ខ្មាន់កាំភ្លើង​គេចខ្លួន​ចូល​ទឹកដី​កម្ពុជា និង​ចុងក្រោយ គឺ​លោក លី រតន​រស្មី ជនជាតិខ្មែរ​ដែល​ប្រើ​ឈ្មោះ​ថៃ ស៊ុម​វ៉ាង បំរុង​គិត​។ ម្យ៉ាងទៀត គិត​ត្រឹម​ពេលនេះ​ដែរ អាជ្ញា​ថៃ​នៅ​មិនទាន់​អាច​ឃាត់ខ្លួន និង​សួរចម្លើយ​ជនសង្ស័យ​ជនជាតិ​ជា​ជនជាតិខ្មែរ​ទាំង ២​នាក់​ខាងលើ​នៅឡើយ​ទេ​។ តែ​តាម​ការចុះផ្សាយ​របស់​កា​សែត​ថៃ ប៉ូលិស​អន្តរជាតិ​អាំងទែ​ប៉ូល​បានចេញ​និវេទន៍​ក្រហម​ស្វែងរក និង​ឃាត់ខ្លួន​បុគ្គល ពេជ្រ គឹម​ស្រ៊ិ​ន ជា​ជនសង្ស័យ​ដែល​ឱ្យតម្រុយ​ខ្មាន់កាំភ្លើង​។​

​ទន្ទឹមនឹង​ការចេញ​និវេទន៍​ក្រហម​តាម​ចាប់​ជន ពេជ្រ គឹម​ស្រ៊ិ​ន ពី​សំណាក់​ប៉ូលិស​អន្តរជាតិ​អាំងទែ​ប៉ូល តុលាការ​ព្រហ្មទណ្ឌ​ថៃ​ក៏​បានចេញ​ដីកាចាប់ខ្លួន​ជនជាតិខ្មែរ​ម្នាក់ទៀត គឺ​លោក លី រតន​រស្មី ដែល​ប្រើ​ឈ្មោះ​ថៃ ស៊ុម​វ៉ាង បំរុង​គិត​។ សម្រាប់​ក្រុមគ្រួសារ​សព​លោក លិ​ម គិ​ម​យ៉ា គឺ​ទាល់​មានតែ​ការចាប់ខ្លួន​ជនសង្ស័យ ជា​ជនជាតិខ្មែរ​ទាំង ២​នាក់​ទៅឱ្យ​តុលាការ​ថៃ​ទើប​អាច​បំភ្លឺ​ការពិត​ជុំវិញ​ឃាតកម្ម​លោក លិ​ម គិ​ម​យ៉ា​បាន​៕(​អត្ថបទ​វិទ្យុ​បារាំង​)a france dyvichea1 
​