» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3254 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054483 នាក់

ប្តី​បាញ់សម្លាប់​ប្រពន្ធ​ស្រក់​ទឹកភ្នែក​ក្នុង​សវនាការ​និង​សុំ​សម្រាលទោស​!

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២៣​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អតីត​ប្តី​បាញ់​ស​ម្លា​.​ប់​ប្រពន្ធ​ដោយសារ​ភ្លើង​ប្រចណ្ឌ មក ជំនុំជម្រះ​ទោស ឯ​សាលក្រម​នឹងត្រូវ​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី​២៧ ខែមេសា ខាងមុខ​។​​សវនាការ​ខាងលើ មាន​លោក ម៉ម ច័ន្ទ​វណ្ណៈ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក វង្សា សាវ៉ាត ព្រះរាជអាជ្ញារង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​a kill x w1 

​ជន​ត្រូវ​ចោទ មានឈ្មោះ ជា អូន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ម្តុំ​ផ្សារ​ដី​ហុយ រាជធានី​ភ្នំពេញ​។​នៅ​ចំពោះមុខ​សវនាការ​ក្នុង​រង្វង់​ក្រចកសេះ ជន​ត្រូវ​ចោទ​បាន សារភាព​ទាំង​អួល​ដើម​.​ក និង​ទឹកភ្នែក​រលីងរលោង ដោយ​ទទួលស្គាល់​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ព្រោះតែ​ភ្លើង​ប្រចណ្ឌ ហើយ​បាន​សំណូមពរ សុំ​ឲ្យ​តុលាការ​បន្ធូរ​បន្ថយទោស​រូបគេ ដើម្បី​កែប្រែ​ខ្លួន​រស់នៅក្នុង​សង្គម​ដ៏​ស្អាតស្អំ​តទៅទៀត​។​
​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ លោកស្រី អ៊ុក រ៉េត​គ​ន្ធា ចៅក្រម​ស៊ើបសួរ​លើ​សំណុំរឿង​ឃា​.​ត​កម្មនេះ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជនដៃដល់​ដែលជា​អតីត​ប្តី​បា​.​ញ់​ស​ម្លា​.​ប់​អតីត​ប្រពន្ធ ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ ឃា​.​ត​កម្ម​គិតទុក​ជាមុន និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

បទល្មើស​ឃា​.​ត​កម្ម​គិតទុក​ជាមុន តម្រូវ​ឲ្យ​ផ្តន្ទាទោស​លើ​ជនដៃដល់ ដាក់ពន្ធនាគារ​អស់​មួយជីវិត​។ ករណី​អតីត​ប្តី​បាញ់សម្លាប់​ប្រពន្ធ​ខាងលើ​បានកើត​ឡើង កាលពី​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ ក្នុងផ្ទះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​មានឈ្មោះ នូ សុជាតា ភេទ​ស្រី អាយុ​២២​ឆ្នាំ បម្រើការ​នៅ​ណាហ្គា​វើ​លដ៍ ហើយ​អ្នក​ទាំង​២ មានកូន​ប្រុស​ម្នាក់ អាយុ​១​ខួប​៩​ខែ​ប៉ុណ្ណោះ ។​ពួកគេ​ក៏បាន​លែងលះគ្នា​ដាច់ស្រេច​អស់​រយៈពេល​៣​ខែ​កន្លង​ទៅហើយ ដោយ​ដឹងលឺ​ត្រឹម​សាលាសង្កាត់ ព្រោះ​ចំណងអាពាហ៍ពិពាហ៍​រប​ស់​អ្នក​ទាំង​២ មិនមាន​ចុះ​អេ​តា​ស៊ីវិល ឬ​សំបុត្រអាពាហ៍ពិពាហ៍​នោះឡើយ​។​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​អតីត​ប្តី​បាន​ទៅផ្ទះ​អតីត​ប្រពន្ធ ហើយក៏​កើតជា​ទំនាស់​ពាក្យសម្តី​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ព្រោះតែ​ប្រចណ្ឌ​រឿង​អតីត​ប្រពន្ធ​មាន​សហា​.​យ​ដែលនាំឱ្យ​លែងលះគ្នា​។ ក្រោយ​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ អតីត​ប្តី​ក៏​នាំ​អតីត​ប្រពន្ធ​ចូល​បន្ទប់ ដើម្បី​និយាយ​វែកញែក​រឿង​ដដែល​នោះ​។ ខណៈនោះ​បងប្រុស​បង្កើត​ជនរងគ្រោះ​ចូលទៅក្នុង​បន្ទប់​ដែរ ដើម្បី​ជួយ​សម្របសម្រួល តែ​ត្រូវ​អតីត​ប្តី​ដក​កាំ​ភ្លើ​.​ង​ខ្លី ម៉ាក K59 ភ្ជង់​ទៅលើ​បុរស​ជា​បង និង​គំ​រា​.​ម​ឲ្យ​ចេញពី​បន្ទប់ កុំ​ឲ្យ​ចេះដឹង​រឿង​ប្តី​ប្រពន្ធ​របស់​ពួកគេ​។​

​ភ្លាមៗ​នោះ បុរស​ជា​បង​ក៏បាន​ដើរចេញ​ទៅវិញ ដោយបាន​បីកូន​ប្រុស​តូច​របស់​ពួកគេ​ចេញពី​បន្ទប់ ហើយ​រំពេច​នោះ​ជនសង្ស័យ​ក៏បាន​បា​.​ញ់​ស​ម្លា​.​ប់​អតីត​ប្រពន្ធ​ចំ​សៀត​ថ្កា បណ្តាល​ឲ្យ​ស្លា​.​ប់​នៅលើ​គ្រែ​តែម្តងទៅ​។ បន្ទាប់មក​ជនសង្ស័យ​មិនបាន​រត់គេច​ទៅណា​ឡើយ ហើយ សាច់ញាតិ​ជនរងគ្រោះ​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន តែម្តង​។ កម្លាំង​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​ទីតាំង​កើតហេតុ ក៏ដូចជា​សាកសួរ​។ ហើយ​នៅ​ជុំវិញ​ស​.​ព​ជនរងគ្រោះ សមត្ថកិច្ច​រកឃើញ​គ្រាប់​កាំ​ទុះ​ចំនួន​៤​គ្រាប់ ក្នុងនោះ​ផ្ទុះ​មួយ​គ្រាប់ អត់​ផ្ទុះ​៣​គ្រាប់​។ ទន្ទឹមនឹង​នោះដែរ គេ​នៅ​មិនទាន់​ដឹងថា តើ​គ្រាប់​កាំ​ទុះ​ទាំង​៤​គ្រាប់​នោះ ជនសង្ស័យ​បា​.​ញ់​ទៅលើ​ជនរងគ្រោះ​ទាំង​៤​គ្រាប់ ឬក៏​បា​.​ញ់​ខ្លួនឯង​ខ្លះ​ឡើយ​?​។​ចំពោះ​កាំ​ភ្លើ​.​ង​ដែល​ជនសង្ស័យ​បា​.​ញ់​នោះ​វិញ​ក៏​មិនទាន់មាន​ប្រភព​បញ្ជាក់​ពី​សមត្ថកិច្ច​ថា តើ​បាន​មកពីណា​នោះដែរ​?​។​

​សូមបញ្ជាក់ថា យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​អតីត​ប្តី​ដែលមាន​ឈ្មោះ «​ជា អូន សន្តិភាព​» បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម មុនពេល​ផ្តាច់ជីវិត​អតីត​ប្រពន្ធ ដោយមាន បង្ហោះ​ទាំង​ថត​វីដេអូ​ប្រពន្ធ និង​កូន នៅក្នុង​បន្ទប់ ភ្ជាប់​ជាមួយនឹង​ខ្លឹមសារ​សរសេរថា «​ខ្ញុំ​សុំទោស ម៉ាក់​ប៉ា​សងខាង កូន​មិន​ចង់​ធ្វើ​អញ្ចឹងទេ ព្រោះតែ​ក្តី​ស្រលាញ់ ខ្ញុំ​កាត់ចិត្ត​មិនបាន ហើយ​ប្រពន្ធ​ខ្ញុំ គេ​មិន​ផ្ដល់ឱកាស​ឱ្យ​ខ្ញុំ​ទេ ខ្ញុំ​ខំព្យាយាម​ខ្លាំងណាស់​កន្លង​មក ខ្ញុំ​ប្រាប់​ហើយ​ថា កុំឱ្យ​កុហក​ខ្ញុំ បំពាន ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​ខ្ញុំ​ណាស់ មិន​ចង់ឱ្យ​អ្នកណា​បាន​ប្រពន្ធ​ខ្ញុំ​ទេ កូន​សុំទោស​ម៉ាក់​ប៉ា ខ្ញុំ​ពិបាកធ្វើ​ចិត្ត​ខ្លាំងណាស់ ខ្ញុំ​មិន​ចង់​បែក​ពី​ប្រពន្ធ​ខ្ញុំ​ទេ សូម​ម៉ាក់​ប៉ា​ជួយ​ដាក់​ខ្ញុំ និង​ប្រពន្ធ​របស់ខ្ញុំ​នៅ​ជាមួយគ្នា​អស់​មួយជីវិត កូន​សុំទោស​ម៉ាក់​ប៉ា ពូ​មីង បងប្អូន​ទាំងអស់​ជួយ​មើល​កូន​ខ្ញុំ​ផង ទ្រព្យ​ដែល​ខ្ញុំ​មាន និង​ប្រពន្ធ​ខ្ញុំ​ដល់​ឱ្យ និង​ថែរក្សា​កូន​ខ្ញុំ​ផង កូន​សុំទោស​ម៉ាក់​ប៉ា ពូ​មីង បងប្អូន​ទាំងអស់ ក្តី​ស្រលាញ់​ខ្ញុំ​កាត់ចិត្ត​មិនបាន​»៕a kill x w a kill xw