
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5860 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696031 នាក់
ភ្នំពេញ៖លោក ជិន ម៉ាលីន រដ្លលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា មានចំណុចវិជ្ជមាន៣ ក្រោយដាក់ចេញយុទ្ធនាការទាំងពីររបស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១ឆ្នាំ គឺការផ្លាស់ប្តូរឥរិយាបទមន្ត្រី ផ្លាស់ប្តូរជំនឿ និងបណ្តឹងមានការថយចុះ ។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥លោកជិនម៉ាលីនបញ្ជាក់ថា៖«កំណត់សម្គាល់ទី១ ឃើញថា ការប្រែប្រួលឥរិយាបទការងាររបស់តុលាការ ចំណុចកត់សម្គាល់ទី២ គឺមានការប្រែប្រួលរបស់ផ្នត់គំនិតមហាជន ចំណុចកត់សម្គាល់ទី៣ គឺបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ មានការកើនថយចុះ»។
លោក សេង ឌីណា ដែលជាអ្នកនាំពាក្យក្រសួងវិញថាពេញមួយឆ្នាំបន្ទាប់ពីប្រកាសយុទ្ធនាការក្រសួងបានទទួលបណ្ដឹងតវ៉ាពីភាពមិនប្រក្រតីនៃការជម្រះក្ដីរបស់តុលាការមានជាង ១ពាន់ករណី ក្នុងនោះរកឃើញតែ៣៣ករណីប៉ុណ្ណោះដែលមានភាពមិនប្រក្រតី។លោក សេង ឌីណា បានបញ្ជាក់ថា ភាពមិនប្រក្រតីដែលរកឃើញនោះរួមមាន កំហុសផ្នែកនីតិវិធី ភាពមិនច្បាស់លាស់នៃច្បាប់ដែលធ្វើឱ្យតុលាការអនុវត្តន៍ទៅមានភាពអយុត្តិធម៌ ភាពមិនប្រក្រតីនៃការចោទប្រកាន់លើសំណុំរឿងព្រហ្មទណ្ឌ និងមួយចំនួនត្រូវបានគណៈបញ្ជាការមើលឃើញថាបានបង្កើតភាពអយុត្តិធម៌ដល់គូរភាគី។
លោកបន្ថែមថាចំពោះដំណោះស្រាយគណៈបញ្ជាការបានសម្រេចបញ្ជូនសំណុំរឿងមួយចំនួនត្រូវបានបញ្ជូនទៅឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ខ្លះទៀតឱ្យតុលាការធ្វើការជំនុំជម្រះឡើងវិញ មួយចំនួនត្រូវបានរដ្ឋមន្ត្រីចេញអធិបញ្ជាទៅរាជអាជ្ញាឱ្យចោទប្រកាន់ និងខ្លះបានសម្រេចផ្ទេរសមត្ថកិច្ចកាត់ក្ដីទៅតុលាការផ្សេង។គួរឱ្យដឹងផងដែរថាក្នុងរយៈពេល១ឆ្នាំនៃយុទ្ធនាការពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតុលាការគណៈបញ្ជាការបានទទូលបណ្ដឹងពីភាពមិនប្រក្រតីចំនួន ១១៨១ករណី ក្នុងនោះបានចាត់ការរួចរាល់ចំនួន ៩៣៨ករណី ៦៣ករណីមានការសង្ស័យ និង៣៣ករណីរកឃើញថាមានភាពមិនប្រក្រតីដែលស្មើនឹង១,៣៧%នៃបណ្ដឹង។
លោក សេង ឌីណា រដ្ឋលេខាធិការបានមានប្រសាសន៍ថា ការកម្រិតទោសឱ្យធ្ងន់លើអ្នកដែលបើកបរក្នុងស្ថានភាពស្រវឹង បង្កឱ្យអ្នកដទៃស្លាប់ច្រើននាក់ គឺជាមូលដ្ឋានដែលក្រសួងយុត្តិធម៌ យកមកពិចារណាការធ្វើវិសោធនកម្ម ក្នុងក្របខ័ណ្ឌសិក្សាទិដ្ឋភាពច្បាប់ ដើម្បីកម្រិតទោសឱ្យស័ក្តិសមនឹងការបង្ក។លោក សេង ឌីណា បានពន្យល់ថា ការដាក់ទោសទៅលើសំណើរឿងគ្រោះថ្នាក់ចរាចរណ៍ មានកម្រិតស្ថានទម្ងន់ទោសចំនួនពីរគឺ ១.ជនបង្កត្រូវជាប់ពន្ធនាគារពី១ឆ្នាំ-៣ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី៤លានរៀលទៅ១៥លានរៀល។ ចំណែកស្ថានទម្ងន់ទោសមួយទៀត ត្រូវជាប់ពន្ធនាគារពី២-៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលទៅ២៥លានរៀល។
លោក សេង ឌីណា បានគូសបញ្ជាក់ថា អ្នកបើកបរដែលមានកំហុសទៅនឹងច្បាប់ចរាចរណ៍ និងបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃស្លាប់ គឺត្រូវតែទទួលខុសតាមច្បាប់ដោយម៉ឺងម៉ាត់ និងដោយត្រឹមត្រូវតាមច្បាប់។ ហើយពាក្យថា «បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន» គឺលែងមានទៀតហើយ នៅក្នុងក្របខ័ណ្ឌនៃការកែទម្រង់។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការចំនួន២ គឺយុទ្ធនាការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីលើកកម្ពស់សេវាយុត្តិធម៌។លោក កើត រិទ្ធ បានឲ្យដឹងថា យុទ្ធនាការទាំងពីរនេះ ត្រូវបានដាក់ចេញក្នុងគោលបំណងលើកកម្ពស់សេវាយុត្តិធម៌ ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និងគោលការណ៍នីតិរដ្ឋ។ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ត្រូវធ្វើទាំងរឿងព្រហ្មទណ្ឌ និងរឿងរដ្ឋរដ្ឋប្បវេណី ដើម្បីលើកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនពលរដ្ឋ ដោយដាក់ឱ្យអនុវត្តរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះតទៅ។