» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9526 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699697 នាក់

រកឃើញ​សព​ទេសចរណ៍​ស្ត្រី​ជនជាតិ​អង់គ្លេស​បន្ទាប់ពី​បាត់​ខ្លួន​៧​ថ្ងៃ​នៅ​ចម្ងាយ​ជិត​១០០​គីឡូ​ម៉ែត​ពី​កោះរ៉ុង​?


ខេត្ត​ព្រះសីហនុ​៖​សព​ទេសចរណ៍​ស្ត្រី​ជនជាតិ​អង់គ្លេស​ឈ្មោះ​អា​មែ​លៀ​បំ​ប្រ៊ី​ដ​(Amelia Bambridge) អាយុ​២១​ឆ្នាំ ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង​ជាង​មួយ​សប្តាហ៍​កន្លងមកនេះ សមត្ថកិច្ច​ចំរុះ​ស្វែង​ឃើញ​សាកសព​ហើយ​កាលនា​រសៀល​ថ្ងៃទី​៣១​តុលា។​a kuoch e6 

រឿង​ដែល​គួ​ឲ្យ​ចាប់អារម្មណ៍​គឺ​សព​ជនរងគ្រោះ​អណ្តែត​នៅលើ​លម្ហ​សមុទ្រ ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះ​ស្តេច ចម្ងាយ​ពី​កោះរ៉ុង​ប្រមាណ​ជាង​៤០​ម៉ា​យ គឺ​ប្រាណ​!១០០​គីឡូម៉ែត្រ​ពី​ទីតាំង​បាត់​ខ្លួន​ដែល​ធ្វើ​ឲ្យ​មានការ​សន្និដ្ឋាន​ក្រៅផ្លូវការ​ថា​នាង​មិនមែន​ស្លាប់​ដោយ​លង់ទឹក​នោះទេ​?​។​ព្រោះ​ពេល​បាត់​ខ្លួន​ភ្លាមៗ​លោក​គួច​ចំរើន​ចៅហ្វាយខេត្ត​ក៏បាន​ចុះ​ដឹកនាំ​កម្លាំង​សរុប​មាន​យន្តហោះ​ដ្រូ​ន​សត្វ​ឆ្កែ​និង​អ្នក​មុជទឹក​ស្វែងរក​ដែរ​តែ​មិនឃើញ​។​បើ​ថា​លង់ទឹក​គេ​នឹង​ឃើញ​នៅក្បែ​នោះ​ជាមិនខាន​មិនមែន​អណ្តែត​បាន​រាប់​សឹ​ប​គីឡូ​ចឹ​ង​ទេ​!?​។​

សាកសព​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​ដឹកជញ្ជូន​នាំមក​កាន់​កំពង់ផែ​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​ងារ​បន្ត​តាម​និតិ​វិធី​។ មន្ត្រី​កងទ័ពជើងទឹក​នៅក្នុង​ទីបញ្ជាការ​ជួរមុខ​គណកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​បាន​ឲ្យ​ដឹងថា សាកសព​ស្ត្រី​រងគ្រោះ​ត្រូវបាន​កម្លាំង​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ក្រោម​កិច្ចសហការ​ជាមួយ ក្រុមហ៊ុន ជី ធី វី ស៊ី ស្ពី​ត​ប៊ូ​ត កម្ពុជា របស់លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ប្រទះឃើញ​សាកសព​ស្ដ្រី​ជនជាតិ​អង់គ្លេស​ឈ្មោះ​អា​មែ​លៀ​បំ​ប្រ៊ី​ដ​( Amelia Bambridge) អណ្ដែត​នៅលើ​ផ្ទៃសមុទ្រ​នៅ​ចំណុច​( ខន ដរ ) ក្បែរ​ព្រំដែន​សមុទ្រ​កម្ពុជា ថៃ ។ ​ក្រុម​អ្នករាយការណ៍​ព័​ត៍​មាននៅ​មិនទាន់​ទទួលបាន​របាយការណ៍​ពី​សមត្ថកិច្ច​ជំនាញ​អំពី​មូលហេតុ​នៃ​ការ​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ​ថា​បណ្តាលមកពី​ហេតុអ្វី​នៅឡើយ​ទេ ។​

សូមបញ្ជាក់ថា​ស្ត្រី​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ត្ត្រូ​វ​បាន​សម​ត្ត​កិច្ច​រាយការណ៍​ថា​បាន​បាត់ដាន់​តាំងពី​ម៉ោង​ប្រមាណ​៣​ទៀបភ្លឺ​ក្រោយពី​នាង​បាន​វិលត្រឡប់​មកពី​ចូលរួម​ពិធីជប់លាង​មួយ​នៅ​ឆ្នេរ​ប៉ូលីស (Police Beach) ។​សម​ត្ត​កិច្ច​រកឃើញ​តែ​កាបូប​របស់​នាង​នៅលើ​ថ្ម​កបែរ​មាត់ទឹក​តែប៉ុណ្ណោះ​តែ​មិនឃើញ​មាន​ដានជើង​ឬ​ស្លាកស្នាម​អ្វី​បន្សល់ទុក​ឡើយ​?​។​នាង​អា​មែ​លៀ​បំ​ប្រ៊ី​ដ​(Amelia Bambridge) បាន​ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅ​គោលដៅ​ក្រុង​កោះរ៉ុង នៅ​ម៉ោង ៥​ល្ងាច​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ មកដល់​កោះរ៉ុង​នៅ​ម៉ោង ៦​ល្ងាច​។ នាង​បាន​ចូល​ស្នាក់នៅ​ផ្ទះសំណាក់ ណី​ស​ប៊ី​ជ​(Ness Beach )​នៅ​ម៉ោង ៨៖១៥​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ។

នាង អា​មែ​លៀ​បំ​ប្រ៊ី​ដ​( Amelia Bambridge) បាន​ចេញពី​វៀតណាម កាលពី​កំឡុង​ថ្ងៃទី​១៥-១៦ ខែតុលា ឆ្នាំ​២០១៩ មក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត និង​បន្ត​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ រហូត​បាត់​ខ្លួន​នៅ​ព្រឹក​ទៀបភ្លឺ ថ្ងៃទី​២៤ ខែតុលា ពេលដែល​នាង​ជាមួយ​មិត្តភក្តិ​ទើប​ស្គាល់គ្នា​ជិត ១០​នាក់ រៀបចំ​កម្មវិធី​មួយ​មាន​ឈ្មោះថា «​ចាំមើល​ថ្ងៃ​រះ​» នៅលើ​កោះរ៉ុង​។

​សូម​បញ្ជាក់ដែរថា​ក្នុងពេលដែល​ស្ត្រី​ទេសចរណ៍​បាត់​ខ្លួន​នៅ​ថ្ងៃត្រង់ ថ្ងៃទី​២៧​ខែតុលា ឆ្នាំ​២០១៩​ក៏មាន​ការភ្ញាក់ផ្អើល​ក​រ​ណី​យ៍​មាន​បុរស​ជនបរទេស​ម្នាក់​ស្លាប់ នៅ​កន្លែង​ស្នាក់នៅ ក្នុងភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ផងដែរ ។​
​សមត្ថកិច្ច​និយាយថា សាកសព​ឈ្មោះ LEWIS HOWARD CRAIG ភេទ​ប្រុស អាយុ​៤២ ឆ្នាំ ជនជាតិ​អង់គ្លេស ។ តាម​ការសន្និដ្ឋាន​ជា​ជំហាន​ដំបូង​ពី​សមត្ថកិច្ច​មូលដ្ឋាន​ថា​ជនរងគ្រោះ​ទំនងជា​ស្លាប់​ដោយ​គាំងបេះដូង ។a kuoch e1 a e die a e die1 a e die2 a kuoch england  a e die4