» ដកហូត​មុខតំណែង​នាយ​នគរបាល ៤​រូប នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​នាយកដ្ឋាន​នគរ​បាលប​ច្ចេកទេស​វិទ្យាសាស្ដ្រ មកជា​មន្ត្រី​តែ​គ្មាន​ឈ្មោះ​កឹម​ជាតិ​ » ប្រធានាធិបតី​ហុង​គ្រី សម្រេច​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​ណា​តូ​ខាងកើត នៅ​ប្រទេស​ឡេ​តូ​នី​ » ប្រធានាធិបតី​ហុង​គ្រី សម្រេច​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​ណា​តូ​ខាងកើត នៅ​ប្រទេស​ឡេ​តូ​នី​ » កម្ពុជា អញ្ជើញ​ចូលរួម​ប្រារព្ធ​កម្មវិធី​អបអរសាទរ​ទិវា​បុណ្យជាតិ នៃ​សហព័ន្ធរុស្ស៊ី រាជធានី​ភ្នំពេញ​តែមិនទៅប្រជុំតាមការអញ្ជើញរបស់អ៊ុយក្រែននៅស្វិស » ម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចេញ​សារាចរ​ស្តីពី​ការរៀបចំ និង​ការកែសម្រួល​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន » ឯកអគ្គរាជទូត​ថៃ​៖ សិស្ស​ខ្មែរ អាច​ចុះឈ្មោះ​ចូលរៀន​មុខជំនាញ​ទាក់ទង​នឹង បច្ចេកទេស អគ្គិសនី សំណង់ និង​បច្ចេកវិទ្យា​ព័ត៌មាន បាន​ដោយ​មិន​គិតថ្លៃ​ » ផ្សារ​ទំនើប​ស៊ី​ធី ម៉​ល ហ៊ាន​បើក​ហ្គេម​ខុសច្បាប់ លេង​យ៉ាង​ចំហរ ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​ » យោធា​កូរ៉េខាងត្បូង​ផ្ទុះអាវុធ​ព្រមាន​បន្ទាប់ពី​យោធា​កូរ៉េខាងជើង​ឆ្លង​បន្ទាត់​ព្រុំដែន​តំបន់​គ្មាន​កង​ទ​ព័​ » អភិបាលខេត្ត​ពោធិ៍សាត់ បដិសេធ មិន​អនុញ្ញាត អូស​លៀស ដោយ​កម្លាំង​ម៉ាស៊ីន ក្នុង​រដូវ​បិទ​នេសាទ » ស្រណោះណាស់!គ្រាន់​ដឹងថា​ប្រពន្ធ​មកពី​ប្រទេស​ថៃ​វិញ ត្រេកអរ​ពេក ហែល​ឆ្លង​ទឹក​បឹង​ពី​កន្លែង​ធ្វើ​ជី មកជួប​ប្រពន្ធ តែ​មិនអាច​ជួប​! » ក្មេង​ទំនើង​ប្រដាប់​ដោយ​កាំបិត​ខ្វែវ និង​កាំបិត​បុ័ងតោ ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន​ចំនួន ០៥​នាក់ ! » ស្រី​ជនជាតិ​បូ​ឡេ​វី​ម្នាក់​ជាប់គុក​១​ជីវិត ពីបទ​.​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រមាណ​ជាង​០៤​គីឡូក្រាម តាម​ជើងយន្តហោះ​ចូល​ស្រុក​ខ្មែរ​ » នៅ​បារាយណ៍​ជយ​តា​ដាក​ឬ​នាគ​ព​ន្ធ័​មាន​ទូក​ជិះ​ក​ម្សា​ន​បំរើ​ទេសចរណ៍ » រថយន្ត​ប្រមូល​សំរាម​គ្មានគុនភាពចុះ​ចំណោត​បុក​រះ​សង្ឃ​មួយ​ម៉ូតូ​កង់​៣​និមន្ត​ទៅ​បិណ្ឌបាត​របួស​ចូល​ពេទ្យ​ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ មន្ត្រី​បម្រើ​រាស្ត្រ​ប្រៀប​ដូច​បម្រើ​ខ្លួនឯង និង​គ្រួសារ គឺ​ត្រូវការ​ការផ្តល់​សេវាសាធារណៈ​មួយ​ដែល​ល្អប្រសើរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11075 នាក់

ម្សិលមិញ 11845 នាក់

សរុប 14417975 នាក់

 អ្នកកាសែត​ដ៏​ល្បីឈ្មោះ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ព្រោះតែ​សរសេរ​រិះគន់​រដ្ឋអំណាច​


​ប្រទេស​វៀតណាម​៖​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ឃាត់ខ្លួន​អ្នកកាសែត​ឯករាជ្យ​ដ៏​ល្បីល្បាញ​១​រូប ឈ្មោះ លោក ហ៊ុយ ឌឹ​ក ដោយ​ចោទប្រកាន់​ពីបទ​ល្មើស​«​រំលោភបំពាន​សេរីភាព​ប្រជាធិបតេយ្យ​» និង​បំផ្លាញ​ផលប្រយោជន៍​សាធារណៈ​។ ដំណឹង​ពី​ការចាប់ខ្លួន ត្រូវ​ទម្លាយ​ឲ្យ​ដឹង​ពី​សំណាក់​ប៉ូលិស​វៀតណាម នៅ​ថ្ងៃ​សៅរ៍ ទី​៨​មិថុនា​នេះ​។a jour vn

​លោក ហ៊ុយ ឌឹ​ក ជា​អ្នកកាសែត​ជើងចាស់​ដ៏​ល្បីឈ្មោះ​ម្នាក់ ធ្លាប់បាន​សរសេរ​ព័ត៌មាន​ឲ្យ​បណ្តា​កាសែត​ជាច្រើន​នៅក្នុង​ស្រុក ហើយ​និង​សរសេរ​អត្ថបទ​រិះគន់​អ្នកនយោបាយ បង្ហោះ​ផ្សាយ​តាម​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​។ រយៈពេល​មុន​ត្រូវ​នគរបាល​វៀតណាម​ចាប់ឃុំខ្លួន លោក ហ៊ុយ ឌឹ​ក បាន​សរសេរ​រិះគន់​អ្នកនយោបាយ​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋអំណាច និង​រិះគន់​ចំពោះ​ប្រធានាធិបតី​ថ្មី លោក តូ លិ​ម​។ សូម្បីតែ​អគ្គលេខា​បក្សកុម្មុយនិស្ត​លោក ង្វៀង ហ្វូ​ចុង ជា​មនុស្ស​ដែលមាន​អំណាច​ខ្លាំង​បំផុត​ជាងគេ​នៅ​វៀតណាម ក៏​ឋិត​ក្នុង​ផ្ទាំង​ស៊ី​ប​នៃ​ការរិះគន់​របស់លោក ហ៊ុន ឌឹ​ក ដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អា​អេ​ហ្វ​ប៉េ​។​

​បើតាម​សេចក្តីប្រកាស​ផ្លូវការ​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​, អ្នកកាសែត​លោក ហ៊ុយ ឌឹ​ក ត្រូវ​ឃាត់ខ្លួន​ដើម្បី​រង់ចាំ​ស៊ើបអង្កេត​ជុំវិញ​សំណេរ​របស់លោក ដែល​រំលោភបំពាន​ផលប្រយោជន៍​រដ្ឋ បំពាន​សិទ្ធិ​ស្របច្បាប់ និង​ប៉ះពាល់​ដល់​ផលប្រយោជន៍​ស្ថាប័ន​និង​ប្រឡាក់​កិត្តិយស​បុគ្គល​ឯកជន​។​​អាយុ​៦២​ឆ្នាំ លោក ហ៊ុយ ឌឹ​ក មានឈ្មោះ​ដើម ជឿ​ង ហ៊ុយ សាន​។ កាលពី​ឆ្នាំ​២០១២ អ្នកកាសែត​ជើងចាស់​រូបនេះ ធ្លាប់​រៀនសូត្រ​បំពេញ​វិទ្យា​លើទឹក​ដី​សហរដ្ឋអាមេរិក បាន​១​ឆ្នាំ នៅ​សកល​វិទ្យាល័យ Harvard ដោយ​ទទួលបាន​អាហារូបករណ៍​អាមេរិក​សម្រាប់​អ្នកសារព័ត៌មាន​។ ធ្លាប់ជា​អ្នកបម្រើ​របប​កុ​ម្មុយ​និ​ស្ត​វៀតណាម​ដែរ គឺ​លោក​ធ្លាប់​ធ្វើជា​អ្នករដ្ឋការ ក្នុង​ជួរ​កងទ័ព មាន​ឋានៈ​អនុសេនីយ៍ទោ​។​

​វៀតណាម​ជា​ប្រទេស​ធ្លាក់​ក្នុង​ចំណាត់ថ្នាក់​ខ្សោយ​បំផុត ខាង​សិទ្ធិសេរីភាព​សារព័ត៌មាន​។ ក្នុងចំណោម​ប្រទេស ១៨០ រដ្ឋអំណាច​ក្រុង​ហាណូយ​បាន​ចំណាត់ថ្នាក់ ១៧៤​។ នេះ​បើតាម​របាយការណ៍​វាយតម្លៃ​របស់ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​។ អង្គការ​ការពារ​សិទ្ធិ​អ្នកសារព័ត៌មាន​១​នេះ បាន​ចាត់ទុកថា អត្ថបទ​សំណេរ​របស់​អ្នកកាសែត ហ៊ុយ ឌឹ​ក បានផ្តល់​ព័ត៌មាន​ដល់​ប្រជាជន ខុសប្លែក​ពី​ព័ត៌មាន​ផ្សេងៗ​នៅ​ស្រុក​វៀតណាម​ដែល​ត្រូវ​រឹត​ដ្បិត​និង​ផ្សាយ​តែ​ព័ត៌មាន​ដើរ​តាម​បន្ទាត់​គូសវាស​របស់​រដ្ឋអំណាច​។ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ក៏បាន​អំពាវនាវ​ឲ្យ​ដោះលែង​អ្នកកាសែត​រូបនេះ​ជាបន្ទាន់​។​
​មុនពេល​នគរបាល​វៀ​ត​ណា​ម​ចាប់ឃុំខ្លួន លោក ហ៊ុយ ឌឹ​ក បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់លោក​ថា «​គ្មាន​ប្រទេស​ណា​១ លើក​ពិភពលោក​នេះ អាច​នឹង​អភិវឌ្ឍ​ជឿ​លឿន​ទៅមុខ​បាន ដោយ​ឈរលើ​មូលដ្ឋាន​បំភ័យ សម្លុត គំរាមកំហែង នោះឡើយ​»៕​អត្ថបទ​វិទ្យុ​បារាំង​