» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10285 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700456 នាក់

វ៉ៃ​ក្បាល​អតីត​មេ​អង្គរ​ក្ស័​លោក​សមរង្ស៊ី​បែកក្បាល​ដេរ​អស់​ប្រាំ​ថ្នេរ​!

 

​ភ្នំពេញ​៖​ប្រធាន​ក្រុម​អង្គរក្ស​របស់លោក សម រង្ស៊ី ត្រូវបាន​ជន​មិន​ស្គាល់មុខ​ពីរ​នាក់​លួច​វាយ​ពីក្រោយ បណ្តាល​ឲ្យ​រងរបួស​បែកក្បាល​ហូរឈាម​ពេល​ដើរ​ត្រឡប់​មកពីផ្សារ​ម្នាក់ឯង​ទៅផ្ទះ​។​a guard sy 

​ប្រធាន​ក្រុម​អង្គរក្ស​របស់លោក សម រង្ស៊ី ឈ្មោះ ពូក ច​ន្ដា ប្រាប់​កាសែត​ថា កាលពី​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា​មាន​ជន​មិន​ស្គាលមុខ ២​នាក់ បាន​ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក និង​ពាក់​មួយ​សុ​វត្ត​ភាព​ជិត បាន​យក​ដំបង​ដែក​មក​វាយ​លោក​ពីក្រោយ​ទាំង​មិនដឹង​ខ្លួន ហើយ​ថា ក្រោយ​លួច​វាយ​រួច ជនល្មើស​ទាំងនោះ​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់អស់​។​

លោក ពូក ច​ន្ដា បញ្ជាក់ថា ហេតុការណ៍​ហិង្សា​នេះ កើតឡើង​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​ទីស្នាក់ការ​ធំរ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រធាន​ក្រុម​អង្គរក្ស​អតីត​មេដឹកនាំ​បក្ស​ឆាំង​សរូប​នេះ អះអាងថា របួស​ក្បាល​ដែល​ជនល្មើស​លួច​វាយ​នោះ ត្រូវបាន​ពេទ្យ​ដេរ​អស់​ប្រាំ​ថ្នេរ ហើយ​ថា ក្រោយ​កើតហេតុ លោក​បាន​ប្តឹង​ករណីនេះ​ទៅ​ប៉ុ​សិ៍​នគរបាល​សង្កាត់​ចាក់អង្រែ​ពីបទ​មនុស្សឃាត​៖ «​ខ្ញុំ​ដាក់ពាក្យ​បណ្តឹង​ទៅ​ម្សិលមិញ​ហើយ​។ ខ្ញុំ​ដាក់ពាក្យ​ទៅ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែ​ក្រោម ឲ្យ​ដឹងលឺ ដោយ​ខ្ញុំ​ប្រាប់​គេ​ថា មាន​ជនល្មើស​ពីរ​នាក់​វា​លួច​វាយ​យើង​ពីក្រោយ និង​ធ្វើ​មនុស្សឃាត​ដល់​អាយុ​វ​ជីវិត​យើង​។ គ្រាន់តែ​ដាក់ពាក្យ​ឲ្យ​គេ​ដឹងលឺ​ទេ​។ បើ​គេ​ស្រាវជ្រាវ​រកមុខ​ជន​ដៃ​ឱ្យ​យើង គេ​រក​ទៅ ប៉ុន្តែ មិន​ងាយ​ទេ​នៅ​ស្រុក​យើង​»​។​

​លោក ពូក ច​ន្តា អះអាងថា លោក​មិន​ធ្លាប់មាន​ជម្លោះ​ជាមួយ​អ្នកណា​ពីមុន​នោះទេ ប៉ុន្តែ សព្វថ្ងៃនេះ លោក​ជា​អ្នកយាម​ផ្ទះ​ឱ្យ​លោក សម រង្ស៊ី នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​។​

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ឃឿន ប្រាប់កាសែតថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណីនេះ ដោយ​លោក​ថា ពុំមាន​ការរើសអើង​ចំពោះ​អ្នកមាន​និ​ន្ន​ការ​នយោបាយ​ទៅខាង​បក្ស​ណាមួយ​ឡើយ​។​៖ «​សូមបញ្ជាក់ថា អ្នកណា​ក៏ដោយ​ឱ្យតែ​ជនរងគ្រោះ គឺ​សុទ្ធតែ​ត្រូវការពារ​ដោយ​ច្បាប់ ហើយ​សមត្ថកិច្ច​យើង​ការពារ​ដូចគ្នា និង​អ្នកណា​ក៏ដោយ​ឱ្យតែ​ជា​ជនល្មើស គឺ​សមត្ថកិច្ច​យើង​ត្រូវតែ​ស្វែងរក​ចាប់​មក​អនុវត្ត​ច្បាប់​ដោយ​មិន​ប្រកាន់​ថា គាត់​ពីមុន​មកជា​អ្នកការពារ សម រង្ស៊ី ទេ​។ ពលរដ្ឋ​ខ្មែរ​ណាក៏ដោយ​ឱ្យតែ​ធ្វើ​ខុសគេ​ស្រាវ​ចាប់ខ្លួន​ដូចគ្នា​ហ្នឹង​»​។​

​អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ប្រកាសថា មាន​សមាជិក​របស់ខ្លួន ២៦​នាក់​ហើយ ត្រូវបាន​រដ្ឋាភិបាល​ចាប់ខ្លួន​ដាក់ពន្ធនាគារ ហើយ​មាន សមាជិក​បក្សប្រឆាំង​ជាង ១៥០​នាក់ ត្រូវបាន​កោះហៅ​ទៅ​សួរនាំ​ពាក់ព័ន្ធ​បញ្ហានយោបាយ​៕a guard sy1 

​