» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8665 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698836 នាក់

អង្គរក្ស ម្ចាស់ឡានស្លាកលេខ 7171ដែលជា ក្រុមហ៊ុនកាហ្វេល្បីឈានមុខគេមួយត្រូវបាននគរបាលឲ្យមកផ្ទះវិញហើយ

 

 

ភ្នំពេញ ៖អង្គរក្សស៊ីវិលទាំង២នាក់ របស់ឧកញ៉ា ធា ទ្រីម្ចាស់ឡានលេខ៧១៧១ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទហៅមក អប់រំឲ្យបញ្ឈប់សកម្មភាពទាំងនេះ រួចហើយអនុញ្ញាតឲ្យត្រឡប់ទៅវិញហើយ។លោកឧត្តមសេនីយ៍ស្នងការនគរបាលរាជធានី ក៏បានអំពាវនាវឲ្យអ្នកផ្សេងទៀត បញ្ឈប់សកម្មភាពអសីលធម៌បែបនេះ តាមដងផ្លូវសាធារណ:។a car guard2 

សូមបញ្ជាក់ថាឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដាក់បទបញ្ជាបន្ទាន់ ដល់កម្លាំងជំនាញឲ្យស្រាវជ្រាវតាមស្វែងរកជនស៊ីវិល០២នាក់ ជិះម៉ូតូកាក់រថយន្តពលរដ្ឋ បង្កភាពភ័យខ្លាចលើដងផ្លូវសាធារណៈ យកមកសួរនាំ ។

ឧត្តមសេនីយ៍ស្នងការ បានបង្ហោះលើគណនេយ្យផ្ទាល់ខ្លួនឲ្យដឹងថា ខ្ញុំបាទបានឃើញរូបភាព និងសកម្មភាពបែបនេះ ពិតជាមិនអាចទទួលយកបានទេ ។ ខ្ញុំបានដាក់បទបញ្ជាឱ្យជំនាញកោះហៅមកសួរនាំអំពីសកម្មភាពតាមដងផ្លូវសាធារណៈបែបនេះ ( សូមកុំធ្វើទង្វើលឲមានការភ័យខ្លាចដល់អ្នកធ្វើដំណើរ ) ។

បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកស្នងការធ្វើឡើងបន្ទាប់ពី មានការបង្ហោះចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម អំពីសកម្មភាព របស់បុរស០២នាក់ ដែលបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមឌុបគ្នា ហើយជិះទៅកាក់ពីមុខរថយន្តពលរដ្ឋអ្នកដំណើរ និងប្រើពាក្យពេជន៍សម្លុតគំរាមលើអ្នកបើកបររថយន្ត ធ្វើឲ្យមានការភិតភ័យខ្លាច ។

សូមបញ្ជាក់ថាផ្អែកតាមវីឌីអូរដែលបានបែកធ្លាយ អាចបញ្ជាក់បានថា ជនស៊ីវិលទាំង០២ កំពុងព្យាយាមការពារមេកើយរបស់ខ្លួន តាមរយៈការមិនឲ្យយានយន្តដទៃដែលកំពុងធ្វើដំណើរលើដងផ្លូវ អាចចូលទៅក្បែររថយន្តមេកើយរបស់ខ្លួន ដែលជារថយន្តស៊េរីទំនើបមួយគ្រឿងកំពុងធ្វើដំណើរស្របពេលជាមួយគ្នានោះ ។

 

 តាមបណ្តាញសង្គមមានពលរដ្ឋបានលើកឡើងថា ៖ ខ្ញុំសូមផ្តាំទៅលោកឧកញ៉ា ម្ចាស់ឡានស្លាកលេខ 7171 ជួយលួងអង្គរក្ស២នាក់របស់លោកផង ព្រោះអាចពួកគាត់ដេកមិនលក់យប់នេះ ព្រោះតែទទួលរងការជេរប្រមាថខ្លាំងពេក នៅតាមបណ្តាញសង្គមនៅថ្ងៃនេះ។ពលរដ្ឋ បន្ត ខ្ញុំជឿថា លោកឧកញ៉ា ដែលមានលុយរាប់លាន ហើយដឹកនាំក្រុមហ៊ុនល្បីឈានមុខគេមួុយ (ថៅកែកាហ្វេ) ច្បាស់ជាមិនឲ្យអង្គរក្សរបស់លោក ធ្វើយ៉ាងដូច្នេះឡើយ។

សូមជួយអប់រំ និងតម្រង់ទិសពួកគាត់ផង ដោយខ្ញុំបារម្ភថា ពួកគាត់អាចនាំទុក្ខទោសដល់លោកនៅថ្ងៃណាមួយ បើពួកគាត់ប្រើអំណាចខុសរបៀបបែបនេះ (ឧទាហរណ៍: ពួកគាត់ការពារមេពេក ហើយជ្រុលដៃប្រើហិង្សា និងបទល្មើសណាមួយដាក់រាស្រ្តតាមផ្លូវ តើគិតយ៉ាងណា?)

ខ្ញុំមិនដឹងថា តើកន្លងទៅអង្គរក្សទាំង២នាក់នេះ ធ្វើឲ្យប៉ះសតិអារម្មណ៍ពលរដ្ឋធ្វើដំណើរយ៉ាងណាឡើយ ព្រោះតែការប្រើអំណាចការពារមេបែបនេះ។សូមបញ្ជាក់ថា ៖ ម្ចាស់ រថយន្ត ឈ្មោះ ធាង ទ្រី អាយុ ៥៣ឆ្នាំ ជាថៅកែកាហ្វេ មិនមែន ជា ឧត្ដម មន្ត្រី ទេ ដូច្នេះ សូមបងប្អូន កុំ យល់ច្រលំ ថា រថយន្ត នោះ ជា រថយន្ត អ្នកមាន អំណាច ។ a car guard a car guard1