» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6121 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696292 នាក់

បង្ក្រាប​ទីតាំង​ស្តុក​និង​ផលិត​អាល់កុល​ក្លែងក្លាយ​ពី​កន្លែង​ដកហូត​បាន​រាប់រយ​លីត្រ​

 

​ភ្នំពេញ​និង​ខេត្តកណ្តាល​៖​មេ​តា​ណុល​ដើម្បី​ផលិត​អាល់កុល​ចំនួន​២​ទីតាំង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​១​ក្រុម បង្ក្រាប​នៅវេលា​ម៉ោង ៤​និង​៣០​នាទី ល្ងាច​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ ដោយបាន​ធ្វើការ​ដកហូត​យកបាន​ទឹក​មេ​តា​ណុល​ចំនួន​រាប់ម៉ឺន​លីត្រ ។​a acola 

​ទីតាំង​ទី​១ ស្ថិតនៅ​ផ្ទះ​លេខ​០២ ផ្លូវ​លេខ​០១A បុរី​ពិភពថ្មី​៣ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​ទី​តាំងទី​២ ស្ថិតនៅ​ផ្ទះ​លេខ​១៨៨ ផ្លូវ​លេខ​១៣A ក្នុង​បុរី​ពិភពថ្មី​៣ ភូមិ​ត្រពាំង​សុ​ក្រុម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដែលមាន​ម្ចាស់​ជា​ជន​ជាតិចិន ឈ្មោះ HUANG SHURONG​ដែល​បាន​គេចខ្លួនបាត់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅ​ទី​តាំងទី​១ សម​ត្ត​កិច្ច​ដកហូត​បាន​មេ​តា​ណុល​មិនទាន់​ប្រើប្រាស់​ចំនួន ១០២​ធុង និង​មេ​តា​ណុល​ប្រើប្រាស់​រួចរាល់​ចំនួន ៨១​ធុង ដែល​ក្នុង​១​ធុងៗ​មាន​ចំណុះ​២០០​លីត្រ និង​អាល់កុល​ចំនួន​ប្រហែល ១០០​កាន ដែល​ក្នុង​១​កានៗ​ចំណុះ​៦០​លីត្រ​។​
​ចំណែក​ទីតាំង​ទី​២ នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល សម​ត្ត​កិច្ច​រកឃើញ​មេ​តា​ណុល ចំនួន ៦៩​ធុង ដែល​ក្នុង​១​ធុងៗ​ចំណុះ​២០០​លីត្រ​និង​ប៊ីដុង​ចំណុះ ៣០​លីត្រ​ចំនួន ២០០​ប៊ីដុង​។​

​សមត្ថកិច្ច​ជំនាញ​កាំកុងត្រូល​បានបញ្ជាក់​បន្ថែមទៀតថា ភ្លាមៗ​នោះ មន្ត្រី​ជំនាញ បានធ្វើការ​ពិសោធន៍​ជា​លទ្ធផល​រកឃើញថា សារធាតុ​ទឹក​មេ​តា​ណុល និង​អាល់កុល​ផលិត​រួច​នេះ អាចធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ទៅដល់​សុខភាព​អ្នកប្រើប្រាស់​យ៉ាងខ្លាំង​។​​សម្ភារៈ និង​សារធាតុ​មេ​តា​ណុល​ទាំងអស់ ត្រូវបាន​ប្រគល់ជូន​នាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម ដើម្បី​រក្សាទុក និង​គ្រប់គ្រង​បន្ត​និង​បិទ​ទីតាំង​ទាំង​២​នេះ ព្រមទាំង​បន្តធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន​ថៅកែ​ជនជាតិ​ចិន​ដែល​កំពុង​រត់គេចខ្លួន​នោះដែរ​។a acol 

​