» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31801 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599220 នាក់

សម្ដេច​តេ​ជោ ហ៊ុន សែន ចេញ​បញ្ជា​ផ្តល់ ប្រាក់ឧបត្ថម្ភ​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​រហូត​ជិដ​ល់​ថ្ងៃ​បោះឆ្នោត​

​ភ្នំពេញ​៖ តាមរយៈ​សារលិខិត​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុងអំឡុងពេល​សម្ពាធ​អតិផរណា និង​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ឲ្យ​បន្ដ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​កំណត់​អត្តសញ្ញាណ ក៏ដូចជា​សម្របសម្រួល ដល់​បងប្អូន​ប្រជាពលរដ្ឋ​គោលដៅ ឲ្យ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ទាន់ពេល​។​a hun moneya4 

​សម្ដេច​តេ​ជោ ហ៊ុន សែន ៖ «​ដើម្បី​ធានាថា បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រង​ហានិភ័យ ក៏ដូចជា​គ្រួសារ​ក្រីក្រ ដែល​កំពុង​ជួប​ការលំបាក​ពិតប្រាកដ ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩ គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ និង​សម្ពាធ​អតិផរណា​, ខ្ញុំ​សូម​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ឲ្យ​បន្ដ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​កំណត់​អត្តសញ្ញាណ ក៏ដូចជា​សម្របសម្រួល ដល់​បងប្អូន​ប្រជាពលរដ្ឋ​គោលដៅ ឲ្យ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ទាន់ពេល ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានាបាន​នូវ​យុត្តិធម៌ សមធម៌ សុចរិត​ភាព និង​តម្លាភាព តាម​ការកំណត់​របស់​រាជរដ្ឋាភិបាល​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា ដើម្បី​សម្រួល​ដល់​ជីវភាព​គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា ក៏ដូចជា​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ តាម​បណ្ដា​ខេត្ត​មួយចំនួន រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់ចេញ នូវ​វិធានការ​អន្ដរាគមន៍​គាំពារ​សង្គម​ពិសេស ដូចខាងក្រោម​៖* ទី​១៖ ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា ដែល​ត្រូវបាន​កំណត់ដោយ​អត្តសញ្ញាណ​ដោយ​ក្រសួងផែនការ និង​ត្រូវ​ទទួលបាន​ការឧបត្ថម្ភ​ចំនួន ៣​លើក ក្នុងនោះ លើក​ទី​១៖ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២២, លើក​ទី​២៖ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣ និង​លើក​ទី​៣៖ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៣​។​​ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ មួយ​គ្រួសារ​ទទួលបាន ៩៩,៩០០​រៀល សមាជិកគ្រួសារ​បន្ថែម​ក្នុង​ម្នាក់ៗ ២៨,០០០​រៀល​, នៅ​ទីប្រជុំជន មួយ​គ្រួសារ​ទទួលបាន ៨៧,៣០០​រៀល សមាជិកគ្រួសារ​បន្ថែម​ក្នុង​ម្នាក់ៗ ២៤,០០០​រៀល និង​នៅ​ជនបទ មួយ​គ្រួសារ​ទទួលបាន ៨១,៣០០​រៀល សមាជិកគ្រួសារ​បន្ថែម​ក្នុង​ម្នាក់ៗ ២០,០០០​រៀល​។​

*​ទី​២៖ ដាក់​ការ​ឲ្យ​ដំណើរការ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ ក្នុង​រាជធានី​-​ខេត្ត ចំនួន​១៦ រួមមាន​៖ រាជធានី​ភ្នំពេញ​, ខេត្តកណ្ដាល​, តាកែវ​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ​, សៀមរាប​, កំពង់ធំ​, កំពង់ចាម​, ត្បូងឃ្មុំ​, ក្រចេះ​, កំពង់ឆ្នាំង​, ព្រៃវែង​, កំពត​, ស្វាយរៀង និង​ឧត្ដរមានជ័យ​។​​ក្នុងនោះ​មួយ​គ្រួសារ​ទទួលបាន ៨០,០០០​រៀល​, សមាជិកគ្រួសារ​ក្នុង​ម្នាក់ ១៦,០០០​រៀល​, កុមារ​អាយុ​០ ដល់​៥​ឆ្នាំ ក្នុង​ម្នាក់ ១៦,០០០​រៀល​, ជន​មាន​ពិការភាព​ក្នុង​ម្នាក់ ១៦,០០០​រៀល និង​មនុស្ស​ចាស់​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង ក្នុង​ម្នាក់ ១៦,០០០​រៀល​។​
​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ ត្រូវអនុវត្ត​ការបើក​ផ្ដល់ជូន​មួយខែ​ម្ដង សម្រាប់​រយៈពេល​៣​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០២២​តទៅ​៕a hun moneya a hun moneya1 a hun moneya2 a hun money poor  

​