» ទីផ្សារ​ស្វាយ​ខ្មែរ​គ្មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​លក់​ទោះ ជា​ឈ្មួញកណ្តាល​ទិញ​ក្នុងតម្លៃ​ទាប​ប៉ុណ្ណា ក៏ដោយ​ » រឿងកាំបូឌៀដែលីចង់ឲ្យលោកគុណញឹមចូលនិវត្តន៍នៅឆ្នាំ២០២៥ត្រូវវាយបកផ្ទួន!ៗ » បញ្ហាទីផ្សារស្វាយ​ខ្មែរ​គ្មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​លក់​ទោះ ជា​ឈ្មួញកណ្តាល​ទិញ​ក្នុងតម្លៃ​ទាប​ប៉ុណ្ណា ក៏ដោយ​ » មកដល់ពេលនេះ​វៀតណាម​មិនទាន់​រកបាន​ប្រធានាធិបតី​ថ្មី​​នៅឡើយ​? » ដូច​ការ​គិតទុក លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ទី​៦ » នៅពេល​កូនស្រី​ធំ​ឆ្អឹង ខឹង​ឪពុកម្ដាយ​ស្ដីបន្ទោស​រឿង​លេង​ឆាត និង​មិន​ឲ្យ​ដើរលេង​ជាមួយ​មិត្តភក្ដិ វេច​បង្វិច​រត់ចោល​ផ្ទះ​បាត់​ » លោក​ស៊ុនចាន់ថុល​ថា​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​សិក្សា​ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ចំនួន​៤២​រូប » កប៉ាល់​យោធា​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ក្នុងពេល​កប៉ាល​យោធា​ចិន​ពីរ​គ្រឿង​នៅ​រាម​? » ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជោ​ត​នា​រាម​បាក់​តាង បាននាំគ្នា​ផ្ទុះ​ការតវ៉ា​ទាមទារ​បណ្ដេញ ចៅអធិការ​វត្ត​ចេញពី​វត្ត​ » មុន​នាំ​កាសែត​ជួប​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​ប្រកាសថា​កម្ពុ​ជាមាន​សេរីភាព​សារ​ពត៍​មាន​ » ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទាក់ទង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​និងការកសាងព្រែកជីក » តារា​កំប្លែង​មាឌធំ​នាយ ធុង បានទទួល​មរណភាព​ហើយ នៅថ្ងៃនេះ ដោយសារ​ជំងឺ​សួត​ » អ្នកលក់​អន​ឡាញ​ជេ​បញ្ចោរ​អ្នកទិញ​ត្រូវ​ហៅ​មក​ធ្វើ​កិច្ចសន្យា សុំទោស​! » បន្ទាប់ពី​ជួប​មេដឹកនាំ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ការវិនិយោគ​និង​ទេសចរណ៍​ស៊ុ​លត​ង់​ព្រុយ​ណេ​ ​យាង​មក​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ សម្ដេច​តេ​ជោ ព្រមទាំង​កូនប្រុស​ទាំងបី​ » ហេ​តុង​អី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ទាល់តែ​មាន​មនុស្ស​របស់​នាយករដ្ឋមន្ត្រី​ចុះ​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 604 នាក់

ម្សិលមិញ 4988 នាក់

សរុប 14173393 នាក់

ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយពី​បែក​រឿងអាស្រូវ​?...!!!


​ខេត្តបន្ទាយមានជ័យ​៖​ប្រភព​ព័​ត៍​មាន ចេញពី​មន្ទីរ​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ បានអោយ ដឹង ថា​៖ "​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ថ្មី នឹង​ប្រកាស៍​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​"​ក្រោយពី​ផ្ទុះ​រឿងអាស្រូវ​។​គេ​មិនដឹងថា​តើ​លោក ប្រាក់ ប៉ូ​លី​ដែលមាន​លុយ​មហាសាល​ក្នុងតួនាទី​នឹងត្រូវ​បាន​គេ​យក​ទៅណា​ទេ​តែ ប្រភព​បន្តថា​៖ ប្រហែល​អោយ​លោក ប្រាក់ ប៉ូ​លី ដាក់​ទៅ​ក្រសួង សិន​!​។​a brak poly 

​ប្រភព បញ្ជាក់ថា​៖ ឯកឧត្តម ជា សុផារ៉ា ចុះហត្ថលេខា តែងតាំង​អ្នកថ្មី កាលពី​ថ្ងៃទី​១២​កញ្ញា​! ។ ប្រភព បាន​អោយដឹងទៀតថា​៖​មាន សំណង់​មិន​ប្រក្រតី ត្រូវបាន​រកឃើញ​នៅ​ក្រុង​ប៉ោយប៉ែត​ជាង ៧០០​ករណី ។​អ្នកក្រុង​ប៉ោយប៉ែត មួយចំនួន ធ្វើ​សំណង់​នោះ កំពុង​ស្រក់​ទឹកភ្នែក តែ​មិនមែន​យំ​ស្តាយ​លោក ប្រាក់ ប៉ូ​លី ទេ គឺ​យំ​ស្តាយ​លុយ ដែល​សំណង់​មិន​រួច ហើយ​ប្លង់ដី ដែល លោក ប៉ូ​លី យកលុយ​ហើយ មិនបាន​ធ្វើអោយ​ពួកគាត់​រួចរាល់​ទេ​។​

​សេចក្តីរាយការណ៍​ចេញពី​មន្ត្រី​សូ​រិ​យោ​ដី​ក្រុង ដែល​មិនបាន​ទទួលផល​ប្រយោជន៍​បាន​អោយដឹងទៀតថា​៖ ដី​១​កន្លែងៗ លោក ប្រាក់ ប៉ូ​លីន កាត់​ប្លង់ដី ឬ ផ្ទេរ​មាន ចាប់ពី ៥០០០$ ឡើងទៅ ដែល​ទារលុយ​ត្រង់ៗ ដោយ​អោយឈ្មោះ វ៉ិ​ច ជា​មន្ត្រី​សូ​រិ​យោ​ដី​ក្រុង ជា​អ្នក​ចុះទៅ​មើល ហើយ​ជួយ​រៀបចំ​ឯកសារ​។ ដូចនេះហើយ ទាំង​សំណង់ និង ប្លង់ដី ដែល​នៅសល់ ដែល​យកលុយ​គេ​ហើយ​នោះ កំពុងតែ​ប្រឹង ចុះហត្ថលេខា ទាំងយប់​ទាំង​ថ្ងៃ​ទៀតផង​។​

​ចឹ​ង​បើ​៖ "​សំណង់​ដែល​រកឃើញ​មិន​ប្រក្រតី​ជាង ៧០០ ករណី​នោះ បើ ១​កន្លែង​យក តែ ១​ម៉ឺន​ដុល្លារ ចុះ​ជាង ៧០០ ករណី នោះ ប៉ុន្មាន​លុយ​$​ទៅ​?​។ នេះ​មិន​គិតពី​សំណង់​នៅក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ ផង ។​​សេចក្តីរាយការណ៍​ខាងលើនេះ​ប្រជាពលរដ្ឋ សូម​សំណូមពរ​ដល់​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ឱម យិន ទៀង ប្រធាន​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ សូមមេត្តា​ដាក់​ការស៊ើបអង្កេត​ពី​រឿង​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី និង​ប្រាក់ ប៉ូ​លីន ពី​នាក់​បងប្អូន អោយបាន​ស៊ីជម្រៅ​ក្នុង​រឿង​ករណី​ខាងលើនេះ​ផង​។​

កាលពី​ថ្ងៃទី​៣០​ខែកក្កដា​២០១៩ ឯកឧត្ដម ជា សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់ បាន​បង្កើត​គណកម្មកា​រ​អធិការកិច្ច​មួយ​ដើម្បី ស៊ើប​អ​ង្គេ​ត​លើ​លោក​ប្រាក់​ប៉ូ​លី​ប្រធាន​មន្ទីរ​សុរិយោដី​និង​សំណង់ ខេត្តបន្ទាយមានជ័យ​ដែល​ល្បីល្បាញ​ខាង​ប្រ​ព្រឹ​ត​អំពើ​មិន​គប្បី​ចំពោះ​ពលរដ្ឋ ជុំវិញ​ការអនុវត្ត​ន៏​ផែនការ​ការងារ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណ​ប្រព​ន្ធ័​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្មីៗ​នេះ​។​

​សង្ឃឹមថានឹង​មានការ​បកស្រាយ​ពី​លោក​ប្រាក់​ប៉ូ​លី​ចំ​ពើ​សេចក្តី​រា​យា​ការណ៍​ខាងលើនេះ​ជាមិនខាន​!​។​​អង្គភាព​មាតុភូមិ ស្វាគមន៍​សាមី រងចាំ​ការបកស្រាយ​បំភ្លឺ ជុំវិញ​ករណី​ខាងលើ​ឡើងវិញ រៀងរាល់​ម៉ោង​ធ្វើការ ៕a brak poly1