» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6762 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696933 នាក់

បុរសខ្លាំងកាប់ប្រពន្ធហើយដុតផ្ទះចោលទៀតតែមិនឆេះត្រូវសមត្តកិច្ចចាប់បាន

 ឧត្តរមានជ័យ៖ បុរសប្តីចិត្តកំណាចម្នាក់ខ្លាំងដូចតោយកកាំបិតផ្គាក់កាប់ប្រពន្ធខ្លួនឯង ជាច្រើនកាំបិត ហើយបានយកសាំងចាក់បម្រុងដុតផ្ទះកម្ទេចចោសទៀតផង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ទួលក្រឡាញ់ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តមមានជ័យតែធ្វើមិនទាន់ ។

a_cut_w1

នគរបាលស្រុកអន្លង់វែង បានឱ្យដឹងថាប្តីកាចសាហាវនេះមានឈ្មោះ ប៊ូ ប៊ីអាយុ៤៣ឆ្នាំ ។ប្រពន្ធឈ្មោះ សែតចាន់ណា អាយុ៣៧ឆ្នាំ រស់នៅផ្ទះកើតហេតុជាមួយគ្នាក្នុងភូមិ ឃុំខាងលើបណ្តាលឱ្យរងរបួសត្រង់ដើមដៃឆ្វេង និងស្មា ខាងស្ដាំ ហើយ នឹង ផ្នែកកដៃស្ដាំរួមនឹងក្បាលចំនួន ៣កន្លែង ទៀត ត្រូវបាន សមត្ថកិច្ច ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅឯមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែងសង្គ្រោះបឋមហើយបន្តបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាបទៀត។

a_cut_w

នគរបាលព្រហ្មទណ្ឌស្រុកអន្លង់វែង ពេលជួយយកជនរងគ្រោះទៅពេទ្យ ជនបង្កនៅអង្គុយកាន់កាំបិតខ្វែវជាប់នឹងដៃ ចូលក្នុងផ្ទះ មិនព្រមឲ្យសមត្ថកិច្ចចាប់ខ្លួននោះទេ។បន្ទាប់មកជនសង្ស័យបានបិទទ្វារ បម្រុងនឹងចាក់ សាំងដុតផ្ទះព្រមទាំងយកខ្សែអង្រឹងបំណងចងកធ្វើអត្តឃាត់ខ្លួន ជាមួយនឹងធ្នឹមផ្ទះ តែមិនអាចធ្វើបានដោយសមត្ថកិច្ច យកឡានទឹកបាញ់ទឹកចូលក្នុងផ្ទះ ទើបចាប់ខ្លួនជនសង្ស័យបានហើយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែងដើម្បីចាត់ការតាមនិតិវិធីច្បាប់។

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា ប្តីប្រពន្ធខាងលើបានឈ្លោះគ្នា នៅក្នុងផ្ទះ ដោយសារតែប្តីប្រចណ្ឌប្រពន្ធរហូតដល់ព្រមព្រៀងលែងលះទៀត។ប្ដីបានយកម៉ូតូតែប្រពន្ធមិនព្រមឲ្យ ក៏ដណ្ដើម ម៉ូតូគ្នាឯចំណែកប្ដីក៏យកកាំបិតខ្វែវកាប់ទៅលើប្រពន្ធជាច្រើនកាំបិត បណ្ដាលរងរបួសធ្ងន់តែម្ដង ៕