វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5549 នាក់
ម្សិលមិញ 5304 នាក់
សរុប 14145075 នាក់
ភ្នំពេញ៖ឃាតករដែលបានសម្លាប់ជនបរទេសម្នាក់ នៅចំណុចមុខអគារ ឌឹ ផាក (The Peak) ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
សមត្តកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លូនជនសង្ស័យម្នាក់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់) នៅចំណុចមុខអគារ The Peak កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២៣:៤០យប់។ ប្រភពពីស្នងការដ្ឋាននគររាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ SWARTZ JOSEPH ហៅ VERNAZZA JASON ហៅ WILSON ALAN BRADLY ហៅ SPADER JAMES ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ អង់គ្លេស ទីលំនៅ និងមុខរបរមិនទាន់ដឹង ។ វត្ថុតាងដកហូត៖ អាវុធខ្លី ០១ដើម ម៉ាក ruger ពណ៌ខ្មៅ , កាំបិតបត់០១ដើម។ប្រភពដដែលបានបន្តថា បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕