» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7954 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698125 នាក់

ឃាត់ខ្លួន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​

 

​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​២០ ខែឧសភា ឆ្នាំ​២០២២​នេះ​ថា​៖ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តសៀមរាប បាន​បញ្ជា​ឱ្យ​ឃាត់ខ្លួន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ជា​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។a beat girl

​ប្រភពពី​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យដឹងថា កាលពី​វេលា​ម៉ោង ០៥​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ សមត្ថកិច្ច​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនជាតិ​អង់គ្លេស​ម្នាក់ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​យក​ញ​-​ញួ​រ​វាយ​ជនរងគ្រោះ​) នៅ​ចំណុច​មុខ​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប ។​​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ដឹកនាំ​ផែន​ព្រហ្មទណ្ឌ​បានបញ្ជាក់​ថា​៖ ជនសង្ស័យ​ឈ្មោះ JON LEON LOV ភេទ​ប្រុស កើត​ថ្ងៃទី​០៦-១០-១៩៦៥ ជនជាតិ​អង់គ្លេស គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន គ្មាន​មុខរបរ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​យក​ញញួរ ដង​ជ័រ​ក្បាល​ដែក វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ អ៊ុយ សូរិយា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​បន្ទប់​ជួល​ទីតាំង​កើតហេតុ​ខាងលើ ចំនួន​០៣​ញញួរ (០១​ញញួរ ត្រូវចំ​បបូរមាត់​លើ​ខាងស្តាំ បណ្តាលឱ្យ​បែក​បបូរមាត់​ហូរឈាម និង​បាក់​ឆ្អឹងថ្គាម​ខាងស្តាំ​-០២​ញញួរ​ទៀត ត្រូវចំ​ក្បាល​ផ្នែក​ខាងក្រោយ បណ្តាលអោយ​ហើមប៉ោង ត្រូវបាន​ក្រុមគ្រួសារ​និង​សមត្ថកិច្ច​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​តា​ព្រហ្ម​(​ម្តុំ​ផ្សារលើ​) ។

​ក្រោយ​កើតហេតុ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ ហើយ​បញ្ជូនមក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​​បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ ត្រូវបាន​ព្រះរាជអាជ្ញា​(​ស្តីទី​) នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប កញ្ញា វ៉ា សក្កដា សម្រេច​ឱ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​បន្ត​៕a beat girl1 

​