» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12460 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702631 នាក់

លោក សុខ ឧ​ត្ត​ម នាយក​ស្ថានីយ​វិទ្យុ​រិ​ទ្ធិ​សែន បន្ថែម​ឯកសារ និង​ភស្តុតាង ជូន​តុលាការ ពាក់ព័ន្ធ​បណ្ដឹង​របស់លោក លន់​ឡ​ន មេការ​លោក ឧកញ៉ា សុខ ប៊ុន !


​ខេត្តកំពង់ឆ្នាំង​៖​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ និង​មេការ​របស់​ឧកញ៉ា សុខ ប៊ុន ទិញ​ដី​ជាង​២​ពាន់​ហិច​តា ដីព្រៃ​លិច​ទឹក​តំបន់​២ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​a sok bun 

​ព្រឹក​ថ្ងៃទី​២៧​ខែសីហា​នេះ​គេ​សង្កេតឃើញ​មាន​បណ្ដាញ​អ្នកសារព័ត៌មាន ជាច្រើន​អង្គភាព និង ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ករណី​ដីធ្លី រឿង​របស់លោក​ឧកញ៉ា សុខ ប៊ុន បាននាំគ្នា​មកកាន់​ខាងមុខ​តុលាការខេត្ត​កំពង់ឆ្នាំង ដើម្បី​ធ្វើការ​លើកទឹកចិត្ត ក៏ដូចជា​ការបង្ហាញ ពី​ភាពជាក់លាក់​មួយ​ទៅដល់​តុលាការ និង​ស្នើសុំ​រក​យុត្តិធម៌​ផងដែរ​។​

​សូម​រំលឹកថា លោក តាន់ ម៉េង​ស្រូ​យ ដែលជា​មេធាវី របស់​ឧកញ៉ា សុខ ប៊ុន បានបញ្ជាក់​លិខិត​មួយ ជម្រាប​ជូនទៅ​មេឃុំ​ស្វាយជ្រុំ លោក យ៉ី ភួ​ន ថា​
​ចាប់តាំងពីរ​ឆ្នាំ ២០១២ (​លោក​លន់ ឡ​ន មិនមែន​តំណាង របស់លោក​សុខ ប៊ុន នោះទេ​) ដោយបាន​បញ្ជាក់ថា ដី​ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង យកមក​លក់​ឱ្យ​កូនក្តី​របស់គាត់ ដោយ​ធានា​អះអាងថា ដី​ដែល​ទិញ​មិនមាន​វិវាទ និង ធានា​ធ្វើ​ប័ណ្ណកម្មសិទ្ធិ លើដី​ទាំងនោះ​ជូន​កូនក្តី​ខ្ញុំបាទ​។​
-​លោក​បញ្ជាក់​ថែមថា រាល់​ដី​ដែល​លោក លន់ ឡ​ន បាន​ទិញ​ដោយ​មិនមាន​ឯកសារ​ត្រឹមត្រូវ គឺ​កូនក្តី​ខ្ញុំ មិន​ទទួលស្គាល់​ទេ ហើយ​រាល់​វិវាទ ទាំងឡាយ​ត្រូវ​ដោះស្រាយ​ជាមួយ​លោក លន់ ឡ​ន​។​

​សូម​ពិនិត្យមើល​ឆ្នាំ ដែល​មេធាវី​បដិសេធ លោក លន់ ឡ​ន ថា​មិនមែនជា​តំណាង​របស់លោក​ឧកញ៉ា​សុខ ប៊ុន និង​ឆ្នាំ ដែល​លោក លន់​ឡ​ន ប្តឹង​លោក សុខ ឧ​ត្ត​ម នាម​ការពារ​ដី​ឲ្យ​លោក​ឧកញ៉ា សុខ ប៊ុន​។​សូមបញ្ជាក់ កាលពី​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៩ លោក លន់ ឡ​ន បាន​ប្ដឹង លោក សុខ ឧ​ត្ត​ម ចូលទៅ​កាន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង ដោយ​ក្នុងនោះ​លោក លន់ ឡ​ន បានបញ្ជាក់​អំពី​រឿងហេតុ ថា​នាយក​ស្ថានីយ​វិទ្យុ​រិទ្ធី​សែន បាន​ផ្សាយ​ថា​ក្រុមហ៊ុន ឧកញ៉ា សុខ ប៊ុន កំពុងមាន​ចេតនា​ប្លន់​ដី​រាស្ដ្រ​ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយ​លោក​ឡុង​ក៏បាន​ប្ដឹង​ពីបទ​ញុះញង់ បរិហាកេរ្តិ ជា​សាធារណៈ​។​a pech a pech1 a pech2 a sok bun3 

​